Man City ចុះហត្ថលេខាជាមួយ Jesus ពីក្លិប Palmeiras ក្នុងតម្លៃខ្លួន២៧លានផោន

ក្លិប Manchester City បានបំពេញការចុះហត្ថលេខាជាមួយនឹង Gabriel Jesus ក្រោយពីបានយកឈ្នះលើក្លិប Barcelona ដើម្បីនាំយកខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលវ័យ១៩ឆ្នាំរូបនេះ បន្ទាប់ពីយល់ព្រមលើតម្លៃខ្លួនមួយក្នុងទឹកប្រាក់២៧លានផោន (ស្មើនឹង៣៦លានដុល្លារអាមេរិក) ជាមួយនឹងក្លិប Palmeiras។

Gabriel-Jesus-ft16

Gabriel Jesus ដែលត្រូវបានចាត់ទុកថា ជាកីឡាករដ៏មានទេពកោសល្យបំផុតក្នុងប្រទេសប្រេស៊ីល និងត្រូវបានចាត់ទុកថា ជាកីឡាករដ៏ឆ្នើមបំផុតកាលពីរដូវកាលមុននោះ ជារឿយៗត្រូវបានគេយកទៅធ្វើការប្រៀបធៀបទៅនឹង Neymar ដែលជាមិត្តភ័ក្តិរបស់គេដែលបានព្យាយាមលើកទឹកចិត្តឲ្យរូបគេផ្ទេរទៅកាន់កីឡដ្ឋាន Camp Nou។

ខ្សែប្រយុទ្ធរូបនេះបានស៊ុតបាល់បញ្ចូលទី១៩គ្រាប់ក្នុងការបង្ហាញខ្លួន៣០លើកកាលពីរដូវកាលមុនសម្រាប់ក្លិប Palmeiras ហើយនិងបន្តនៅក្នុងក្លិបមួយនេះរហូតដល់ចុងខែធ្នូ។

ខ្សែប្រយុទ្ធរូបនេះ បានប្រាប់គេហទំព័ររបស់ក្លិប Man City ថា៖ «Manchester City គឺជាក្លិបមួយក្នុងចំណោមក្លិបដ៏ល្អបំផុតក្នុងពិភពលោក ហេតុនេះ ខ្ញុំពិតជារីករាយណាស់ក្នុងការចុះហត្ថលេខាជាមួយ។ យើងមានកីឡាករឆ្នើមៗជាច្រើនក្នុងក្រុមនេះ និងជាអ្នកចាត់ការទូទៅដ៏អស្ចារ្យបំផុតគឺលោក Pep Guardiola ដែលជាខ្ញុំអាចរឿនពីគាត់យ៉ាងច្រើន។ ខ្ញុំកំពុងតែសម្លឹងឆ្ពោះទៅមុខក្នុងការបង្ហាញឲ្យអ្នកគាំទ្ររបស់ Man City បង្ហាញពីអ្វីដែលខ្ញុំអាចធ្វើបាន ហើយខ្ញុំគិតថា យើងនឹងមានអនាគតដ៏ល្អជាមួយគ្នា»៕

ប្រភពព័ត៌មាន៖ The Guardian

The post Man City ចុះហត្ថលេខាជាមួយ Jesus ពីក្លិប Palmeiras ក្នុងតម្លៃខ្លួន២៧លានផោន appeared first on CamboSport.