ញាក់សាច់ ! នារី​ម្នាក់​អត់​ពាក់អាវ​រត់​កាក់​រថយន្ត​និង​ម៉ូតូ​តាម​ផ្លូវ

រាជធានីភ្នំពេញ ៖ នារី​ម្នាក់​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ អត់​ពាក់អាវ ស្លៀក​តែ​ខោខ្លី បាន​រត់​កាក់​រថយន្ត និង​ម៉ូតូ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ ធ្វើ​ឲ្យ​សមត្ថកិច្ច​ដេញ​តាម​ចាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​យប់ ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៦ ត្រង់​ចំណុច​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្សី ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​នារី​សតិ​មិនល្អ​ម្នាក់ ​មាន​អាយុប្រមាណ​ជា​២៦​ឆ្នាំទៅ​២៧​ឆ្នាំ មិន​មាន​ពាក់អាវ​ទេ ស្លៀក​តែ​ខោខ្លី បាន​រត់​តាម​មហាវិថី​ខាងលើ​ចំ​កណ្ដាល​ថ្នល់ រត់​ចុះឡើង​ៗ ហើយ​ជួនកាល​គេ​ធ្វើ​កាយវិការ​ប្លែក​ៗ​ទៅ​កាក់​ម៉ូតូ និង​រថយន្ត​ដែល​កំពុង​ចរាចរណ៍​តាម​ដង​វិ​ថី ជួនកាល​គេរ​ត់ទៅ​កាក់​មុខ​រថយន្ត ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍ ផ្ដល់​ផល​លំបាក​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ថែម​ទៀត​ផង ទោះជា​សមត្ថកិច្ច​ខិតខំ​ដេញ​យ៉ាងណា​ក៏​ដោយ ក៏​នារី​ម្នាក់​នោះ​មិន​ព្រម​ចេញ​ដែរ ហើយ​ប្រមាណ​ជា​១​ម៉ោង​ក្រោយមក​ស្ត្រី​ម្នាក់​នោះ​ក៏​បាន​ដើរ​ចេញ​ទៅ​បាត់​ទៅ ៕