រន្ទះបាញ់​គោ​ងាប់​មួយ​ក្រោលនៅ​ខេត្តក្រចេះ

6 Videos


តាមប្រភពពត៌មានពីខេត្តក្រចេះ បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា៨យប់ ថ្ងៃទី ២ ខែ សីហា ឆ្នាំ២០១៦ មានករណីរន្ទះបាញ់សម្លាប់សត្វគោនៅក្នុងក្រោល អស់ចំនួន១៤ក្បាល ស្ថិតនៅចំណុច ភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។

បុរសម្ចាស់គោបានឲ្យដឹងថា គាត់មានការសោកស្តាយយ៉ាងខ្លាំង ដែលសត្វគោរបស់គាត់ មួយក្រោលទាំង១៤ក្បាល ត្រូវរន្ទះបាញ់ងាប់ទាំងអស់ ។ មុនពេលរន្ទះបាញ់គាត់បានដឹកគោបញ្ចូល ក្រោល ប្រហែលជាពីរម៉ោងក្រោយមក ក៏មានភ្លៀង លាយខ្យល់ រន្ទះ ហើយបានបាញ់សម្លាប់គោគាត់ងាប់ទាំងអស់តែម្តង ដែលធ្វើឲ្យគាត់មានការខាតប្រាក់អស់រាប់ម៉ឺនដុល្លារឯណ្ណោះ គាត់មានការសោកស្តាយខ្លាំងណាស់ ពេលគាត់បានដឹកគោយកទៅលក់ឲ្យឈ្មួញយកទៅកាប់លក់ ៕
រន្ទះបាញ់​គោ​ងាប់​មួយ​ក្រោលនៅ​ខេត្តក្រចេះ
នៅពេលនេះក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា គ្រោះធម្មជាតិនឹងកើតមាន ហើយក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលបង្កឡើង ដោយបាតុភូតធម្មជាតិ ៕ សុថាត់