ស្ត្រី​​ម្នាក់​​​ស្លាប់ និង​​៥​នាក់​របួស​​​​​ ក្នុង​​ការ​វាយ​ប្រហារ​នឹង​កាំបិត​នៅ​ទីក្រុង​ឡុងដ៏

​ស្ត្រី​ម្នាក់​​​ត្រូវ​បាន​សម្លាប់​ និង​​៥​នាក់​ទៀត ​​​​បាន​រង​របួស​​​ក្នុង​ហេតុការណ៍​វាយ​ប្រហារ​​​​ចាក់​នឹង​កាំបិត​​​​នៅ​ទីលាន​ Russell ​​ទីក្រុង​ឡុងដ៏​ ប្រទេស​អង់គ្លេស។

 

ស្ត្រី​​ម្នាក់​​​ស្លាប់ និង​​៥​នាក់​របួស​​​​​ ក្នុង​​ការ​វាយ​ប្រហារ​នឹង​កាំបិត​នៅ​ទីក្រុង​ឡុងដ៏

 

ប៉ូលិស​​ និង​​ក្រុម​​ជួយ​​សង្គ្រោះ​​​​ត្រូវ​​បាន​គេ​ទូរសព្ទ​ហៅ​​ភ្លាម​​​​នៅ​ ១០៖៣៣​នាទី​យប់ ត្រូវ​នឹង​ម៉ោង​​ ៤៖៣៣​នាទី​ព្រឹក​នៅ​កម្ពុជា ​​ដោយ​​ទទួល​បាន​​សេចក្ដី​រាយការណ៍​ថា​​មាន​បុរស​​ម្នាក់​​​​កំពុង​កាន់​កាំបិត​ ធ្វើ​​ឲ្យ​​មាន​​​​​​អ្នក​រង​របួស​ជា​ច្រើន​។

 

​អ្នក​​​រងគ្រោះ​ចំនួន​​៦​នាក់​ ​ត្រូវ​បាន​គេ​ឃើញ​នៅ​​​កន្លែង​កើត​ហេតុ ​ដោយ​ស្ត្រី​ម្នាក់​​​ស្លាប់​​។ ចំណែក​ជន​សង្ស័យ​​ត្រូវ​បាន​ចាប់​ខ្លួន​​​​នា​វេលា​ម៉ោង​ ១០៖​៣៩​នាទី​យប់ ភ្លាម​​ៗ​ក្រោយ​​​​​កើត​ហេតុ។ ចំពោះ​មូល​ហេតុ​​ប៉ូលិស​​​​កំពុង​សាកសួរ​ជនសង្ស័យ​ហើយ៕

 

ស្ត្រី​​ម្នាក់​​​ស្លាប់ និង​​៥​នាក់​របួស​​​​​ ក្នុង​​ការ​វាយ​ប្រហារ​នឹង​កាំបិត​នៅ​ទីក្រុង​ឡុងដ៏

 

ស្ត្រី​​ម្នាក់​​​ស្លាប់ និង​​៥​នាក់​របួស​​​​​ ក្នុង​​ការ​វាយ​ប្រហារ​នឹង​កាំបិត​នៅ​ទីក្រុង​ឡុងដ៏

 

ស្ត្រី​​ម្នាក់​​​ស្លាប់ និង​​៥​នាក់​របួស​​​​​ ក្នុង​​ការ​វាយ​ប្រហារ​នឹង​កាំបិត​នៅ​ទីក្រុង​ឡុងដ៏

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ BBC