​ចចាមអារ៉ាម​ ងាយ​នឹង​ធ្វើ​ឲ្យ​តម្លៃ​អចលន​ទ្រព្យ​ត្រូវ​គេ​​​បំប៉ោង​

ពាក្យ​ចចាមអារ៉ាម​ផ្សេង​ៗ​ បាន​ធ្វើ​ឲ្យ​មាន​ការ​បំប៉ោង​តម្លៃ​លើ​វិស័យ​អចលនទ្រព្យ​ដែល​ជះ​ឥទ្ធិពល​អា​ក្រក់​ដល់​ទី​ផ្សា។ សម្រាប់​អ្នក​ប្រកបរបរ​ពាក់​ព័ន្ធ​នឹង​វិស័យ​នេះ អាច​រង​នូវ​ហានិភ័យ​ខ្ពស់​នៃ​ការ​បំប៉ោង​តម្លៃ​ដោយសារ​ទទួល​ព័ត៌មាន​មិន​ច្បាស់​លាស់។
​​​

 

​ចចាមអារ៉ាម​ ងាយ​នឹង​ធ្វើ​ឲ្យ​តម្លៃ​អចលន​ទ្រព្យ​ត្រូវ​គេ​​​បំប៉ោង​

 

ចំពោះ​ លោក ច្រឹក សុខ​នីម អគ្គនាយក​ក្រុមហ៊ុន​ Century 21 Mekong បាន​មើល​ឃើញ​ថា វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ហាក់​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ ​ធ្វើ​ឲ្យ​ជន​ខិល​ខូច​មួយ​ចំនួន​ឆ្លៀត​ឱកាស​ដើម្បី​ផល​ចំណេញ​ផ្ទាល់​ខ្លួន។ លោក បន្ត​ថា ការ​ខ្វះ​ព័ត៌មាន​ធ្វើ​ឲ្យ​ការពិចារណា​ក្នុង​ការ​លក់​ទិញ​អចលនទ្រព្យ​រង​ហានិភ័យ​ ហើយ​វា​ក៏​រួម​ចំណែក​បង្ក​ភាព​អាក្រក់​ដល់​ទីផ្សារ​ផង​ដែរ។​​​​

 
កន្លង​មក​គេ​សង្កេត​ឃើញ​ថា គឺ​មាន​ការ​បំប៉ោង​តម្លៃ​លើ​ដី​ធ្លី​ផង​ដែរ​ ដោយ​ក្រុម​មួយ​ចំនួន​តូច​បញ្ចេញ​ព័ត៌មាន​មិន​ច្បាស់លាស់​ដើម្បី​កេង​ចំណេញ ដើម្បី​​បាន​តម្លៃ​ខ្ពស់​ទ្វេ​ដង។

 
លើស​ពី​នេះ​ លោក វ៉ន ចាន់​ថន នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​ Towncity Real Estate Co.,Ltd បាន​លើក​ឧទាហរណ៍​ថា ក្រុម​ហ៊ុន​មួយ​ចំនួន​តូច​មិន​អាច​រក​ចំណូល​បាន​ ឬ​ពិបាក​ក្នុង​ការ​រក​អតិថិជន​ក្នុង​កម្រិត​ត្រី​មាស​ណា​មួយ។ ដូច្នេះ​​​ បាន​បញ្ចេញ​របាយ​ការណ៍​ថា​ ទីផ្សារ​អចលនទ្រព្យ​នា​ពេល​សព្វថ្ងៃ​កំពុង​ជួប​បញ្ហា ។ តែ​តាម​ពិត​ទីផ្សារ​រួម​គឺ​ល្អ​ទេ ប៉ុន្តែ​មិន​ល្អ​សម្រាប់​តែ​ក្រុមហ៊ុន​២ ឬ ៣ ប៉ុណ្ណោះ ពោល​គឺ​អ្នក​ប្រកប​របរ​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ។ ទង្វើ​នេះ​ហើយ​ដែល​ជា​បញ្ហា​ធំ​ក្នុង​វិស័យ​អចលនទ្រព្យ។

 

​ចចាមអារ៉ាម​ ងាយ​នឹង​ធ្វើ​ឲ្យ​តម្លៃ​អចលន​ទ្រព្យ​ត្រូវ​គេ​​​បំប៉ោង​

 
សម្រាប់​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់​ងារ​អចលនវត្ថុ​កម្ពុជា លោក គឹម ហ៊ាង បាន​ប្រាប់​ថា ពាក្យ​ចចាមអារ៉ាម​កាន់​តែ​ធ្វើ​ឲ្យ​តម្លៃ​អចលនវត្ថុ​នៅ​កម្ពុជា​កាន់​តែ​អាក្រក់​ទៅ​ៗ។​

 

ដោយ​មើល​ឃើញ​ពី​បញ្ហា​នេះ​ ​លោក ក៏​ដូច​ជា​សមាជិក​ទាំង​អស់​នឹង​រៀប​ចំ​វេទិកា​សាធារណៈ​មួយ​ពាក់​ព័ន្ធ​នឹង​ឧស្សាហកម្ម​អចលនទ្រព្យ​នៅ​កម្ពុជា ដើម្បី​ឲ្យ​សាធារណជន​ទទួល​បាន​ព័ត៌មាន​ច្បាស់​លាស់ ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​២០ សីហា ខាង​មុខ​នេះ​ នៅ​សណ្ឋាគារ​សូ​ហ្វី​តែល៕

 

 

សូមអាន  ​មាន​លុយ​សង់​ផ្ទះ​ប្រយ័ត្ន​ខាត​បង់​ទៅ​វិញ​បើ​ហ៊ាន​សង់​លើ​ទី​តាំង​ទាំង​នេះ

 
អត្ថបទ៖ លឹម សុ​នា​