ដូន​ចាស់​វ័យ​ ៧៨ ​ប្រឹង​លក់​ឈូក​ត្រុកៗ​ដល់​យប់​ម៉ោង​២​ ចិញ្ចឹម​​ចៅ​៣​នាក់

ដូនចាស់ផ្ទៃមុខពោរពេញទៅដោយស្នាមជ្រៀវជ្រួញបង្កប់ទៅដោយភាពក្រៀមក្រំក្នុងជីវិត ក្នុងអាយុ៧៨ឆ្នាំហើយមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីសម្រាកនៅផ្ទះ តែបែរជាមករកស៊ីត្រុកៗតាំងពីម៉ោង ៧ យប់រហូតដល់ម៉ោង២ ទៀបភ្លឺ ព្រោះមានកាតព្វកិច្ចចិញ្ចឹមកូនមានបញ្ហាសរសៃប្រសាទ១នាក់ និងចៅ៣នាក់ក្នុងបន្ទុកថែមទៀត។

ដូនចាស់ដែលមានវ័យ ៧៨នេះឈ្មោះ វិន មានប្រសាសន៍ថារាល់ថ្ងៃត្រូវដោយសាររ៉ឺម៉កកង់៣អ្នកជិតខាងសណ្ដោងបន្តយកឈូកមកលក់ក្នុងរាជធានីភ្នំពេញ។ លោកយាយភាគច្រើនលក់តាមបណ្ដោយមាត់ទន្លេមុខព្រះបរមរាជវាំង និងហួសទៅដល់ម្តុំកោះពេជ្រជាដើម។

ដូន​ចាស់​វ័យ​ ៧៨ ​ប្រឹង​លក់​ឈូក​ត្រុកៗ​ដល់​យប់​ម៉ោង​២​ ចិញ្ចឹម​​ចៅ​៣​នាក់

លោកយាយអ្នករស់នៅស្រុកស្អាងរូបនេះ បន្តឲ្យដឹងទៀតថា ជារៀងរាល់យប់យាយយកឈូកមួយការ៉ុង ប្រហែលជា៣ថាស យកមកលក់ ដែលក្នុងនោះផាត់ចំណាយសព្វគ្រប់ចំណេញបានតិចតួចប្រហែល២ទៅ៣ ម៉ឺនប៉ុណ្ណោះ។ លក់យប់ខ្លះលោកយាយថាអស់កម្លាំង ខ្យល់គ ដួលតាមផ្លូវក៏មាន ជួនកាលបានអ្នកនៅក្បែរៗនោះជួយយកអាសារធ្វើចលនាដើម្បីបានដឹងខ្លួនឡើងវិញ។

ពោលរៀបរាប់ទាំងទឹកមុខស្រពោន ព្រមទាំងភ្នែកមួយចំហៀងមើលមិនឃើញព្រោះកើតបាយភ្នែក លោកយាយថាសព្វថ្ងៃប្រឹងប្រែងណាស់លក់ដូរចិញ្ចឹមកូនចៅផង និងចង់មានលុយកាក់បានទៅវត្តនឹងគេខ្លះ។ «យាយមិនដឹងជាមានកម្មអ្វីទេ អាយុប៉ុននេះហើយមិនទាន់បានសម្រាកស្រាកស្រាន្ត សោះ។ ជាតិនេះមកដល់ចាស់ប៉ុណ្ណេះសុំត្រឹមបានហូបគ្រប់គ្រាន់ក៏អស់ចិត្តដែរចៅអើយ។ យាយលក់សព្វគ្រប់អស់ហើយ តាំងពីបែកសម័យប៉ុលពតមក យាយលក់សណ្ដែកដី លក់ឈូក លក់ផ្លែឈើតិចតួច ឲ្យតែបានរស់”៕

អត្ថបទ៖ ថា ម៉ាលីដា
ប្រភព៖ sabay

  • ដូន​ចាស់​វ័យ​ ៧៨ ​ប្រឹង​លក់​ឈូក​ត្រុកៗ​ដល់​យប់​ម៉ោង​២​ ចិញ្ចឹម​​ចៅ​៣​នាក់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:ជីវិតនិងសង្គម
Tags: