បុរស​សាច់ដុំ​ដូច​តួអង្គ​ Hulk ​​​ប្រែ​​​ខ្លួន​ធម្មតា​​វិញ​ក្រោយ​​ក្លាយ​ជា​ឪពុក​​គេ​

បុរសសាច់ដុំធំជាងគេបំផុតមួយក្នុងលោកសញ្ជាតិប្រេស៊ីល បានកែប្រែរាងដូចតួអង្គ Hulk ក្រោយចាក់ថ្នាំប្រេងរ៉ែម្យ៉ាងចូលទៅក្នុងសាច់ដុំអស់រយៈពេល ៩ខែ តែសម្រេចចិត្តបោះបង់វិញ ពេលខ្លួនក្លាយជាឪពុកគេ។

បុរស​សាច់ដុំ​ដូច​តួអង្គ​ Hulk ​​​ប្រែ​​​ខ្លួន​ធម្មតា​​វិញ​ក្រោយ​​ក្លាយ​ជា​ឪពុក​​គេ​

លោក Romario Dos Santos Alves បានហាត់លើកដុំដែកអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែរាងកាយដែលគាត់សុបិនតែងតែមិនសមតាមបំណង។ ដូច្នេះគាត់ងាកទៅរកចាក់ប្រេងរ៉ែវិញ ដើម្បីបង្កើនសាច់ដុំឲ្យបានឆាប់រហ័ស។ ការចាក់មានរយៈពេលជិតមួយឆ្នាំនេះ បានធ្វើឲ្យគាត់ចាប់ផ្ដើមជួបបញ្ហាសុខភាពជាច្រើន និងទំហំសាច់ដុំចាប់ផ្ដើមរីកធំគួរឲ្យព្រួយបារម្ភ។

ភរិយារបស់ Romario មានការព្រួយបារម្ភជាខ្លាំងពីទម្លាប់របស់គាត់ និងគំរាមចាកចេញ បើគាត់មិនព្រមធ្វើឲ្យសាច់ដុំដូចធម្មតាទេ។ ប៉ុន្តែការគំរាមនេះមិនបានធ្វើឲ្យគាត់បោះបង់ឡើយ រហូតគាត់ដឹងថាខ្លួនឯងនឹងក្លាយជាឪពុកគេ ដោយនិយាយថា “នៅពេលដែលខ្ញុំរកឃើញថាភរិយាខ្ញុំមានផ្ទៃពោះកូនដំបូង ពេលនោះហើយដែលខ្ញុំត្រូវឈប់មានសាច់ដុំធំ ដើម្បីឲ្យអ្វីគ្រប់យ៉ាងប្រសើរឡើង”។

ការសម្រេចត្រលប់ជីវិតមកធម្មតាវិញបែបនេះ ធ្វើឲ្យគាត់កាន់តែរីករាយ និងឈប់ប្រើសារធាតុគ្រោះថ្នាក់នេះ ដែលវាបានធ្វើឲ្យខូចសាច់ដុំធ្ងន់ធ្ងរ ឬអាចសម្លាប់គាត់ថែមទៀត៕

បុរស​សាច់ដុំ​ដូច​តួអង្គ​ Hulk ​​​ប្រែ​​​ខ្លួន​ធម្មតា​​វិញ​ក្រោយ​​ក្លាយ​ជា​ឪពុក​​គេ​

បុរស​សាច់ដុំ​ដូច​តួអង្គ​ Hulk ​​​ប្រែ​​​ខ្លួន​ធម្មតា​​វិញ​ក្រោយ​​ក្លាយ​ជា​ឪពុក​​គេ​

បុរស​សាច់ដុំ​ដូច​តួអង្គ​ Hulk ​​​ប្រែ​​​ខ្លួន​ធម្មតា​​វិញ​ក្រោយ​​ក្លាយ​ជា​ឪពុក​​គេ​

បុរស​សាច់ដុំ​ដូច​តួអង្គ​ Hulk ​​​ប្រែ​​​ខ្លួន​ធម្មតា​​វិញ​ក្រោយ​​ក្លាយ​ជា​ឪពុក​​គេ​

បុរស​សាច់ដុំ​ដូច​តួអង្គ​ Hulk ​​​ប្រែ​​​ខ្លួន​ធម្មតា​​វិញ​ក្រោយ​​ក្លាយ​ជា​ឪពុក​​គេ​

ប្រែសម្រួល៖ sabay (ឡេង ភារុណ)

ប្រភព៖ CCTV

  • បុរស​សាច់ដុំ​ដូច​តួអង្គ​ Hulk ​​​ប្រែ​​​ខ្លួន​ធម្មតា​​វិញ​ក្រោយ​​ក្លាយ​ជា​ឪពុក​​គេ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:ជីវិតនិងសង្គម
Tags: