កូរ៉េខាងជើងបាញ់មីស៊ីល អាមេរិកប្រកាសការពារសម្ព័ន្ធមិត្ត

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយនៅថ្ងៃទី៣ ខែសីហា ថា កូរ៉េខាងជើងបានបាញ់មីស៊ីលចូលទៅកាន់តំបន់សមុទ្រភាគខាងកើត ប្រទេសនេះ ។ ការបាញ់មីស៊ីលខាងលើ ចំពេលដែលអាមេរិកត្រៀមដាក់មីស៊ីល THAAD នៅកូរ៉េខាងត្បូងដើម្បីការពារការវាយប្រហារដោយមីស៊ីលពីកូរ៉េខាងជើង ។

កូរ៉េខាងជើងបាញ់មីស៊ីល អាមេរិកប្រកាសការពារសម្ព័ន្ធមិត្ត

អ្នកនាំពាក់ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា អាមេរិកទទួលបានព័ត៌មានស្តីពីការបាញ់មីស៊ីលខាងលើ ហើយអាមេរិកបានថ្កោលទោសយ៉ាងខ្លាំងនៅសកម្មភាពបាញមីស៊ីលនោះ ។

លោកស្រី Richey Allen អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបញ្ជាក់ទៀតថា អាមេរិកបានត្រៀមខ្លួនជានិច្ច ដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួន គេចផុតពីការគំរាមកំហែងរបស់កូរ៉េខាងជើង ។ ការបាញ់សាកល្បងគ្រាប់មីស៊ីលឆ្លងទ្វីបខាងលើបាន ធ្លាក់ ចូលក្នុងដែនទឹកជប៉ុនជាលើកដំបូង ហើយក៏ជាការបាញ់សាកល្បងរំលោភលើដំណោះស្រាយក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិចុងក្រោយដែរបន្ទាប់ពីខ្លួនបានបាញ់មីស៊ីល ២គ្រាប់ កាលពីថ្ងៃទី១៩ ខែកក្កដា កន្លងទៅ ។

សារព័ត៌មានChannel News Asia បានដកស្រង់ ប្រភពព័ត៌មានពីក្រសួងការពារជាតិជប៉ុនបន្ដទៀតថា គ្រាប់មីស៊ីលឆ្លងទ្វីបបាន ធ្លាក់ក្នុងតំបន់សេដ្ឋកិច្ចជប៉ុនដែលសកម្មភាពនេះ បានបង្កឲ្យមានភាពតានតឹងក្នុងតំបន់ ដែលកំពុងកើនកម្ដៅស្រាប់ហើយនោះ បន្ទាបពី អាមេរិកបានបំពាក់ប្រព័ន្ធការពារគ្រាប់មីស៊ីល នៅ ក្នុងប្រទេសកូរ៉េខាងត្បូង។

កូរ៉េខាងជើងបានបាញ់ក្រាប់មីស៊ីលឆ្លងទ្វីប នៅម៉ោង ៧និង៥០នាទី ព្រឹកថ្ងៃពុធនេះ ជាមួយនឹងការ បាញ់គ្រាប់មីស៊ីលឆ្លងទ្វីបនេះដែរនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្ស៊ូ អាបេ បានលើកឡើងថា “ជាសកម្មភាព បង្កជម្លោះ” ជាមួយនឹងជប៉ុន ហើយក្រុងតូក្យូបានសម្ដែងការ ប្រឆាំងដាច់ខាត ៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • កូរ៉េខាងជើងបាញ់មីស៊ីល អាមេរិកប្រកាសការពារសម្ព័ន្ធមិត្ត已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:ជីវិតនិងសង្គម
Tags: