ជប៉ុនមានរដ្ឋមន្ត្រីការពារជាតិជាស្ត្រីដំបូងបង្អស់

ជប៉ុនមានរដ្ឋមន្ត្រីការពារជាតិជាស្ត្រីដំបូងបង្អស់

នៅក្នុងការកែទម្រង់គណៈរដ្ឋមន្ត្រី លោកស៊ីនហ្ស៊ូ អាបេ បានរក្សាមន្ត្រីជាន់ខ្ពស់ដែលកាន់តំណែងយូរឆ្នាំនៅដដែល ។ នៅក្នុងការកែទម្រង់កាលពីថ្ងៃទី៣ ខែសីហា គឺជាការកែទម្រង់លើកទី៣ហើយ ចាប់តាំងពីលោកអាបេ ឡើងកាន់តំណែងកាលពីខែធ្នូ ឆ្នាំ២០១២ ។

ជប៉ុនមានរដ្ឋមន្ត្រីការពារជាតិជាស្ត្រីដំបូងបង្អស់

មន្ត្រីសំខាន់ៗចំនួន៨រូប ក្នុងចំណោម១៩រូប រក្សាតំណែងដដែល ចំណែកការផ្លាស់ប្តូរ ដែលចាប់អារម្មណ៍បំផុតនោះ គឺការតែងតាំងលោកស្រី Tomomi Inada កាន់តំណែងជារដ្ឋមន្ត្រីការពារជាតិជំនួស លោក Gen Nakatani។ ការតែងតាំងនោះ បានធ្វើឲ្យជប៉ុនមានរដ្ឋមន្ត្រីការពារជាតិ ដែលជាស្ត្រីលើកទីពីរ ហើយតាំងពីដើមមក បន្ទាប់ពីលោកស្រី Yuriko Koike ដែលទើបតែជាប់ឆ្នោតអភីបាលក្រុងតូក្យូ នាពេលកន្លងមកថ្មី ។

តាមការព្យាករណ៍ឧប្បស័គដ៏ធំបំផុតរបស់រដ្ឋមន្ត្រីការពារជាតិថ្មី គឺការពង្រីកតួនាទីរបស់ទាហានជប៉ុន នៅក្នុងសកម្មភាពការពារទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស។ ក្រោមអ្នកឯកទេសបញ្ចាក់ថា ការដែលតែងតាំងលោកស្រីInada បានបង្ហាញយ៉ាងច្បាស់ពីគោលនយោបាយ របស់លោកអាបេដែលបង្កើនតួនាទីរបស់ស្ត្រីនៅក្នុងឆាកនយោបាយជប៉ុន។

ជប៉ុនមានរដ្ឋមន្ត្រីការពារជាតិជាស្ត្រីដំបូងបង្អស់

ទទឹមនឹងនោះ ការតែងតាំងលោកស្រីInada ធ្វើជារដ្ឋមន្ត្រីការពារជាតិ អាចធ្វើឲ្យប្រទេសជិតខាងព្រួយបារម្ភដោយសារតែលោកស្រីធ្លាប់បានលើកឡើងពីបញ្ហាប្រវត្តិសាស្ត្របង្ករឲ្យមានវិវាទ ដោយលោកស្រីតែងតែទៅកាន់ព្រះវិហារសង្គ្រាមYasukuni ។
ជប៉ុនមានរដ្ឋមន្ត្រីការពារជាតិជាស្ត្រីដំបូងបង្អស់
នាយករដ្ឋមន្ត្រីជប៉ុនបានប្រកាសថា គោលដៅនៃការកែទម្រង់គណៈរដ្ឋមន្ត្រីលើកនេះ គឺដើម្បីជំរុញ កម្មវិធីសេដ្ឋកិច្ច Abenomics ដើម្បីធ្វើឲ្យសេដ្ឋកិច្ចជប៉ុនកាន់តែប្រសើរឡើង ៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews, Reuters

  • ជប៉ុនមានរដ្ឋមន្ត្រីការពារជាតិជាស្ត្រីដំបូងបង្អស់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:ជីវិតនិងសង្គម
Tags: