ហេតុអ្វីបានជាអាមេរិកញៀនធ្វើសង្គ្រាម?

ពលរដ្ឋអាមេរិកតែងតែស្រែកហ៊ោកញ្ជ្រៀវថា ជាពលរដ្ឋដែលស្រឡាញ់សន្ដិ ភាព តែតាមការពិតផ្ទុយស្រឡះ។ តើមូលហេតុអ្វីដែលបណ្ដាលឱ្យអាមេរិកញៀនការ ធ្វើសង្គ្រាមយ៉ាងដូច្នេះ?
ហេតុអ្វីបានជាអាមេរិកញៀនធ្វើសង្គ្រាម?

អាមេរិកពេលដំបូងមានតែ១៣រដ្ឋតូចប៉ុណ្ណោះ ហើយងាយរងការវាយបំផ្លាញនៅតាមបណ្ដោយព្រំដែននៅភាគខាង ជើងអាមេរិកថែមទៀត។ ប៉ុន្ដែគ្រាន់តែរយៈ ពេល១សតវត្សប៉ុណ្ណោះ អាមេរិកបាន ពង្រីកទឹកដីយ៉ាងធំធេងដោយបានសម្លាប់ជនជាតិដើមដណ្ដើមយកបណ្ដារដ្ឋដូចជារដ្ឋ តិចសាស់ ញូវម៉ិចស៊ីកូ អារីហ្សូណា និងកាលីហ្វ័រនីញ៉ាពីប្រទេសម៉ិចស៊ីក។

ចាប់ផ្ដើមឡើងដោយសង្គ្រាមស៊ីវិល បន្ទាប់មកគឺជាការគ្រប់គ្រងតំបន់ផ្ទៃដីដ៏មាន តម្លៃនៅក្នុងប្រទេស។ អាមេរិកបានចូល រួមនៅក្នុងសង្គ្រាមពិភពលោកទាំង២លើក។ ដូច្នេះអាមេរិកក្លាយជាកម្លាំងដ៏សំខាន់ក្នុងការរក្សាសណ្ដាប់ធ្នាប់ពិភពលោកបន្ដិចម្ដងៗ ពិសេសគឺនៅក្នុងពេលនិងក្រោយពេល សង្គ្រាមត្រជាក់ដោយធ្វើសង្គ្រាមរាប់សិបលើកក៏ដូចជាការជ្រៀតជ្រែកដោយយោ ធាទៅក្នុងប្រទេសដែលមានវិវាទ។

ពលរដ្ឋអាមេរិកតែងចាត់ទុកខ្លួនថា ជា មនុស្សស្រឡាញ់សន្ដិភាព។ អតីតប្រធានា ធិបតី Teddy Rosevelt អាចជាប្រធានាធិបតី អាមេរិកចុងក្រោយគេបង្អស់ដែលមាន ទស្សនៈទៀងត្រង់ស្ដីពីសង្គ្រាម។

លោក Roselvelt បាននិយាយមួយ ឃ្លាថា “សង្គ្រាមមួយជាយូរអង្វែងវាល្អ សម្រាប់ឆន្ទៈរបស់បុរសជាជាងសន្ដិភាព ស្ថិរភាព”។ ទោះបីយ៉ាងណាក៏ដោយការធ្វើសង្គ្រាមឬការជ្រៀតជ្រែកដោយយោធា បណ្ដាប្រធានាធិបតីអាមេរិកតែងនឹកឃើញ ដល់សម្ដីរបស់អតីតប្រធានាធិបតី Teddy Rosevelt។

តាមទំនៀមទម្លាប់របស់ប្រធានាធិបតីអាមេរិកនីមួយៗ គឺមានសង្គ្រាមមួយផ្ទាល់ខ្លួនក្នុងពេលឡើងគ្រប់គ្រងអំណាចនោះ។ ជាក់ស្ដែងគឺប្រធានាធិបតី អូបាម៉ា ដែលជា អ្នកស្រឡាញ់សន្ដិភាព ហើយជាម្ចាស់ពានរង្វាន់ណូបែលសន្ដិភាព ជាអ្នកបើកកុង តាក់ចាប់ផ្ដើមសង្គ្រាមក្នុងប្រទេសលីប៊ី។

កាលពីឆ្នាំ២០០៨ពលរដ្ឋអាមេរិកបានជ្រើសរើសលោក អូបាម៉ា ធ្វើជាប្រធានា ធិបតីដោយដាក់ក្ដីសង្ឃឹមថា លោកនឹងមាន ទស្សនៈសន្ដិភាពជាងបណ្ដាអតីតប្រធានាធិបតីអាមេរិក។ ពលរដ្ឋអាមេរិកបានឃើញ យ៉ាងច្បាស់នូវលទ្ធផលនៃសង្គ្រាមដែល ចាប់ផ្ដើមឡើងដោយអតីតប្រធានាធិបតីប៊ូស ធ្វើឱ្យអាមេរិកជាប់ផុងសង្គ្រាមនៅអុីរ៉ាក់ និងអាហ្វហ្គានីស្ថាន។ ហេតុដូច្នេះពលរដ្ឋអាមេរិកបានជ្រើសរើសបុគ្គលដែលស្អប់សង្គ្រាមឡើងធ្វើជាប្រធានាធិបតី។

ប៉ុន្ដែអ្វីគ្រប់បែបយ៉ាងផ្ទុយស្រឡះក្រោយ រយៈពេល២ឆ្នាំនៃការគ្រប់គ្រងអំណាចរបស់ លោក អូបាម៉ា ដោយលោកបានពន្យារ ពេលបំពេញបេសកកម្មក្នុងសង្គ្រាមអាហ្វហ្គានីស្ថាន ហើយបន្ថែមទាហានច្រើន ថែមទៀត។ ទន្ទឹមនឹងនោះលោកក៏បានចាប់ ផ្ដើមលូកដៃជ្រៀតជ្រែកដោយយោធានៅក្នុងសង្គ្រាមលីប៊ីដែលបានចាប់ផ្ដើមនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១១។ នោះមិនមែន ជារឿងចៃដន្យដែលអាមេរិកបញ្ជូនទាហាន របស់ខ្លួនចូលរួមដោះស្រាយទៅលើបញ្ហាអន្ដរជាតិនោះឡើយ។

មូលហេតុ៥យ៉ាងដែលធ្វើឱ្យអាមេរិកញៀនសង្គ្រាមដូចជា៖

១-កម្លាំងយោធា៖ មូលហេតុដែល អាមេរិកបន្ដធ្វើសង្គ្រាមដោយសារកម្លាំង ទាហានដ៏ធំធេងរបស់ខ្លួន ពិសេសពេល ប្រឈមជាមួយប្រទេសតូចតាចដូចជាលីប៊ីនោះ។ ប្រសិនបើជាអ្នកដែលមានយន្ដហោះចម្បាំងរាប់រយគ្រឿង កាំជ្រួចមីស៊ីល បញ្ជាកាំជ្រួចមីស៊ីលឆ្លងទ្វីបគឺពិភពលោកទាំងមូលសុទ្ធសឹងតែជាគោលដៅក្នុងការជ្រើសរើសរបស់អ្នក។ ហេតុដូច្នេះពេល ដែលមានកន្លែងណាមួយមានបញ្ហា ពិសេស មានការប៉ះទង្គិចគ្នាអាមេរិកពិបាកនឹងទប់ស្កាត់អារម្មណ៍របស់ខ្លួនណាស់គឺត្រូវតែធ្វើអ្វីមួយទៅលើប្រទេសទាំងនោះ។

បណ្ដា មេដឹកនាំរបស់អាមេរិកពិបាកក្នុងការប្រឆាំងដូចអត្ថន័យក្នុងបទចម្រៀងមួយ បានបញ្ជាក់ថា “ប្រសិនមានរឿងអ្វីមួយ មិនល្អកើតឡើងដល់ពលរដ្ឋស្លូតត្រង់គ្មាន ទោសកំហុស សូមគោរពលោកប្រធានាធិបតីធ្វើយ៉ាងណាដើម្បីចុចកុងតាក់បញ្ឈប់វា។ ទោះបីត្រូវចំណាយប្រាក់រាប់រយលាន ឬក៏រាប់ពាន់លានដុល្លារឬត្រូវជំពាក់បំណុល គេបន្ថែមទៀត ប៉ុន្ដែប្រសិនបើលោកមិនបញ្ជូនទាហានទៅកាន់ទីនោះមតិអន្ដរជាតិនឹងថ្កោលទោស។ ប៉ុន្ដែបើយើងធ្វើយើង មិនចាំបាច់ត្រូវខ្លាចការប្រឆាំងណាមួយឡើយ ដោយសារតែរាល់អ្នកអាក្រក់ណា មួយតែងតែមានសភាពទន់ខ្សោយ។ ប្រសិនបើលោកមិនចុចកុងតាក់មនុស្ស គ្មានកំហុសជាច្រើនត្រូវស្លាប់ ការជ្រើស រើសស្ថិតនៅលើលោកប្រធានាធិបតី”។

ហេតុដូច្នេះប្រធានាធិបតីអាមេរិកគ្រប់គ្រងអំណាចបច្ចុប្បន្ន បារ៉ាក់ អូបាម៉ា ទោះបីស្រឡាញ់សន្ដិភាពក៏ត្រូវតែបង្ហាញឥទ្ធិ ពលរបស់អាមេរិកទៅលើពិភពលោកទាំងមូល។ ក្រុមអ្នកវិភាគយល់ឃើញថា តម្លៃ របស់អាមេរិកមិនមែននៅត្រង់សេដ្ឋកិច្ចទី១ លើពិភពលោកនោះឡើយគឺនៅត្រង់ចំណុច ឥទ្ធិពលយោធា សិទ្ធិអំណាចក្រោមការគ្រប់ គ្រងរបស់ប្រធានាធិបតី។

ទី២-អាមេរិកគ្មានសត្រូវណាមួយគ្រោះ ថ្នាក់៖ អាមេរិកមានសុវត្ថិភាពក្រោយ ពេលសង្គ្រាមត្រជាក់ ហើយអាមេរិកមិន មានការព្រួយបារម្ភភ័យខ្លាចរាល់កម្លាំងណាមួយឡើយនៅលើពិភពលោក គ្មាន សត្រូវដែលមានកម្លាំងប្រហាក់ប្រហែលដើម្បីប្រកួតប្រជែងជាមួយអាមេរិកនោះ ឡើយ។

អាមេរិកបង្ហាញការព្រួយបារម្ភពីការ វាយប្រហារភេរវកម្មតាមរយៈការថ្លែងសុន្ទរ កថារបស់អតីតប្រធានាធិបតី ប៊ូស ក្រោយព្រឹត្ដិការណ៍វាយប្រហារភេរវកម្ម ១១ កញ្ញា គឺបានអំពាវនាវដល់សហគមន៍អន្ដរជាតិទាំងមូលឱ្យរួមគ្នាផ្ដោតទៅលើសង្គ្រាម ប្រឆាំងភេរវកម្ម ប៉ុន្ដែភេរវកម្មជាបញ្ហាដែលអាមេរិកបានបំផ្លោងហួសហេតុ។ អ្នកវិភាគ នយោបាយជាច្រើនចាត់ទុកថា នោះជាលេសដើម្បីអាមេរិកជ្រៀតជ្រែកដោយយោធានៅតំបន់ជាច្រើនលើពិភពលោក ពិសេសនៅក្នុងប្រទេសអុីរ៉ាក់ និងអាហ្វហ្គា នីស្ថាន។ មូលហេតុមួយផ្សេងទៀតអាមេ រិកមានគោលនយោបាយល្អប្រសើរក្នុង ការទប់ស្កាត់បណ្ដាប្រទេសដែលប្រឆាំងជាមួយខ្លួន។

ទាំងនោះហើយជាមូលដ្ឋានដែលធ្វើឱ្យអាមេរិកទទួលបានផលប្រយោជន៍មហា សាលនៅក្នុងសង្គ្រាមលោកទាំងពីរ។ ជាមួយនឹងទីតាំងនិងគោលនយោបាយល្អ ប្រសើរបានអនុញ្ញាតឱ្យអាមេរិកអនុវត្ដនូវគម្រោងទាំងឡាយដែលត្រូវចំណាយពេល វេលានិងទ្រព្យសម្បត្ដិដូចជាសង្គ្រាមបច្ចុប្បន្ន នៅលីប៊ីទោះបីមិននាំមកនូវផលប្រយោជន៍ ដល់អាមេរិក ប៉ុន្ដែវាមានឥទ្ធិពលយ៉ាងធំ ធេងដល់គោលនយោបាយយោធារបស់ អាមេរិកដែលជាមហាអំណាច់ទី១នៅលើ ពិភពលោក។

ទី៣-កងកម្លាំងទាហានអាមេរិកសុទ្ធសឹង ស្ម័គ្រចិត្ដ៖ មូលហេតុសំខាន់ខាងក្រោយការញៀនសង្គ្រាមរបស់អាមេរិកគឺនៅត្រង់ទាហានអាមេរិកសុទ្ធសឹងតែជាអ្នកស្ម័គ្រ ចិត្ដ។ ភាគច្រើនកម្លាំងទាហានស្ម័គ្រចិត្ដគឺ ពួកគេមានបំណងស្វែងរកជីវភាពរស់នៅល្អប្រសើរក្រោយពេលចូលបម្រើក្នុងកងទ័ព។ ហេតុដូច្នេះទាហានអាមេរិកងាយ ស្រួលគ្រប់គ្រង និងបំពេញបេសកកម្មនានានៅលើពិភពលោក។

ដោយសារតែហេតុនេះបានជាអតីត ប្រធានាធិបតី ប៊ូស និងប្រធានាធិបតី អូបា ម៉ា រក្សាសង្គ្រាមនៅអុីរ៉ាក់ និងអាហ្វហ្គានី ស្ថាន។ ផ្ទុយទៅវិញប្រសិនបើកម្លាំងទាហាន ស្ថិតក្នុងការបង្ខំត្រូវតែចូលបម្រើនោះវា ជារឿងមួយដ៏លំបាកសម្រាប់អាមេរិកធ្វើសង្គ្រាមនានានៅលើពិភពលោក ពិសេសគឺសាច់ញាតិទាហានប្រតិកម្មប្រឆាំង នឹងរដ្ឋាភិបាល ជាក់ជាមិនខាន។ កងកម្លាំងទាហានស្ម័គ្រចិត្ដដើរតួនាទីយ៉ាងសំខាន់លើបញ្ហាធំៗដូចជារក្សាសន្ដិសុខជាតិ ក៏ដូច នៅលើពិភពលោកក្នុងការអនុវត្ដគោលដៅយោធានយោបាយផ្សេងៗរបស់រដ្ឋា ភិបាល។

ទី៤-មូល ដ្ឋានគ្រឹះនៃគោលនយោបាយ បរទេស៖ ទីក្រុងវ៉ាស៊ីនតោនតែងតែរក្សាគោលនយោបាយការបរទេសដែលជា មូលដ្ឋានគ្រឹះចំនួនពីរ។ បើកចំហសេចក្ដី ប្រកាសពីការចាំបាច់ការនាំចេញសេរី និង ជ្រៀតជ្រែកដោយសេរី និងយកចិត្ដទុក ដាក់ក្នុងការប្រើប្រាស់កម្លាំងយោធាដោះស្រាយវិបត្ដិផ្សេងៗ។

គោលនយោបាយការបរទេសទី២ ពេលខ្លះក៏បានទទួលស្គាល់ថា អាមេរិក មិនអាចដោះស្រាយរាល់បញ្ហាក្នុងពេលតែមួយបាននោះឡើយ ដោយសារតែអាមេរិក ជាប្រទេសដែលមានសិទ្ធិអំណាចបំផុតនៅលើពិភពលោក។ ដូច្នេះអាមេរិកមិនអាច អវត្ដមានបានឡើយនៅក្នុងការដោះស្រាយ វិវាទណាមួយ។ ទស្សនៈជ្រៀតជ្រែកដោយ សេរីរបស់អាមេរិកអាចដោះស្រាយបានកាន់ តែច្រើនកាន់តែល្អ។

ទស្សនៈខាងលើមានការឯកភាពពី ប្រព័ន្ធអភិវឌ្ឍការពារក៏ដូចជាទីប្រឹក្សា គណៈកម្មាធិការ សាលារៀន ពីគោលនយោ បាយទាំងនោះ។ ទោះបីគោលនយោបាយជ្រៀតជ្រែកដោយសេរីមានវិវាទបន្ដិចបន្ដួច រវាងអ្នកនយោបាយធំៗរបស់អាមេរិក ប៉ុន្ដែ មន្ដ្រីទាំងនោះក៏មានទស្សនៈប្រើប្រាស់ កម្លាំងដ៏ខ្លាំងក្លារបស់អាមេរិក។

លើសពីនេះទៅទៀតពលរដ្ឋអាមេរិកជាមនុស្សដែលមានសិទ្ធិអំណាចជាអ្នកមាន ទ្រព្យសម្បត្ដិ មានការអប់រំខ្ពស់បានគាំទ្រ ដល់គោលនយោបាយប្រើប្រាស់យោធាទាំងនោះ។ ប៉ុន្ដែពួកគេមិនបានទទួលខុសត្រូវដល់លទ្ធផលនៃគោលនយោបាយដែល ខ្លួនគាំទ្រនោះឡើយ ប្រសិនបើវានាំមកនូវលទ្ធផលអាក្រក់នោះ។ ទាំងនោះជាការបោក ប្រាស់ស្មារតីដ៏ធំបំផុត និងទទួលបានជោគជ័យដែលអ្នកនយោបាយកិច្ចការបរទេសអាមេរិកបានធ្វើតាំងពីមុនមក។

ក្នុងអំឡុងឆ្នាំ១៩៦០ អ្នកនយោបាយអាមេរិកបានបើកយុទ្ធនាការមួយទទួលបាន ជោគជ័យយ៉ាងខ្លាំងក្នុងការបញ្ចុះបញ្ចូល ដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតនោះ ថា ការប្រើប្រាស់ប្រាក់បង់ពន្ធរបស់ពួកគេសម្រាប់សកម្មភាពយោធាវាល្អប្រសើរជាង យកប្រាក់ពន្ធដារទាំងនោះសម្រាប់កម្មវិធីនៅក្នុងស្រុក។ ទឹកប្រាក់របស់ប្រជាពល រដ្ឋអាមេរិកមិនត្រឹមតែការពារទឹកដីអាមេរិក ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យអាមេរិកកាន់តែមានឥទ្ធិពល ពិភពលោកកោតក្រែងនៅ ក្នុងការធ្វើសង្គ្រាមនៅបរទេសទៀតផង។

ទី៥-សិទ្ធិអំណាចរវាងរដ្ឋសភានឹង ប្រធានាធិបតី៖ សិទ្ធិប្រកាសអនុញ្ញាតឱ្យធ្វើសង្គ្រាមបានផ្ដល់ឱ្យទៅសភាជាអ្នក សម្រេច មិនមែនប្រធានាធិបតីនោះឡើយ។ ប៉ុន្ដែសិទ្ធិអំណាចទាំងនោះបានផ្ដល់ឱ្យ ប្រធានាធិបតី ជាពិសេសជាអ្នកសម្រេច ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។

ទោះបីរដ្ឋធម្មនុញ្ញអាមេរិកមានលក្ខណស្រពេចស្រពិលទៅលើបញ្ហានេះ ប៉ុន្ដែ បណ្ដាប្រធានាធិបតីអាមេរិកមានសេរីភាពក្នុងការសម្រេចឱ្យធ្វើសកម្មភាពយោធា វាយប្រហារទៅលើប្រទេសណាមួយគ្មានការរារាំងពីសភាឡើយ។ រឿងប្រើប្រាស់យោធារបស់អាមេរិកនាពេលបច្ចុប្បន្នភាគច្រើនប្រធានាធិបតីជាអ្នកសម្រេច រួចហើយ បានបញ្ជូនសំណុំរឿងទៅឱ្យសភាជាអ្នក អនុម័តជាក្រោយ។

តាមការពិតប្រព័ន្ធគ្រប់គ្រងការពាររបស់ អាមេរិកបានបញ្ជាក់យ៉ាងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ ប៉ុន្ដែហាក់បីដូចជាគ្មានប្រសិទ្ធភាពទៀតឡើយ។ សិទ្ធិអំណាចក្នុងការប្រើប្រាស់ យោធាធ្លាក់ទៅលើប្រធានាធិបតីនិងទីប្រឹក្សា ដែលមានបទពិសោធន៍ច្រើនឆ្នាំផ្នែកយោធា។

ចំណុចទាំង៥នោះបានជំរុញឱ្យអាមេរិក មានមហិច្ឆតាក្នុងការធ្វើសង្គ្រាម និងជ្រៀតជ្រែកទៅលើប្រទេសដទៃដោយសេរី។ ដោយសារសិទ្ធិអំណាចក្នុងការបញ្ជាទាហាននៅលើប្រធានាធិបតីបានជាងាយស្រួលក្នុងការធ្វើសង្គ្រាមបែបនោះ។ ចំណុច ទាំងនោះហើយបានជាធ្វើឱ្យប្រធានាធិបតីអាមេរិកគ្រប់ជំនាន់តែងមានសង្គ្រាមរៀងៗ ខ្លួនពេលឡើងគ្រប់គ្រងប្រទេសជាតិ។

ប្រធានាធិបតី អូបាម៉ា ដែលជាបុគ្គល ស្រឡាញ់សន្ដិភាពក៏បានចាប់ផ្ដើមលូកដៃចូលក្នុងសង្គ្រាមរបស់លីប៊ីផងដែរ។ តាម អ្នកវិភាគនយោបាយបានបញ្ជាក់ថា អង្គ ការណាតូ ក៏ដូចសហគមន៍អឺរ៉ុបត្រូវការជាចាំបាច់ដល់ការលូកដៃរបស់អាមេរិកនៅ ក្នុងសង្គ្រាមនោះ។ ប្រសិនបើអាមេរិកមិន លូកដៃទេនោះសហគមន៍អឺរ៉ុប ណាតូ ប្រាកដជាមិនអាចទទួលជ័យជម្នះក្នុងរយៈពេលដ៏ខ្លីនោះបានឡើយ។

ប្រធានាធិបតី អូបាម៉ា ដែលគេធ្លាប់ បានដឹងថា ជាបុគ្គលមានចិត្ដក្លាហានហ៊ានស៊ីហ៊ានសងតាំងពីក្មេងមកម្លេ៉ះ។ ដល់ឆ្នាំ ២០០៥ ពេលដែលលោក អូបាម៉ា ជា តំណាងរាស្ដ្ររដ្ឋអៀរលានណយ លោកក៏បានចាប់អារម្មណ៍ពេលដែលអានសៀវភៅ សរសេរដោយលោកស្រី សាម៉េនថា ផាវវើ ដែលជាទីប្រឹក្សាយោធានាពេលបច្ចុប្បន្ន ហើយក៏ជាអ្នកជំនួញឱ្យប្រធានាធិបតីបើកយុទ្ធនាការធ្វើសង្គ្រាមក្នុងប្រទេសលីប៊ី។ ក្នុងសៀវភៅដែលលោកស្រីសរសេរពេលដំបូងមានចំណងជើងថា A Problem from Hell (ការសម្លាប់រង្គាលលើពិភពលោក) ទទួល បានពានរង្វាន់ Tulitre ឆ្នាំ២០០២។ ពេលនោះលោកអូបាម៉ាក៏បានស្នើអ្នកស្រី ផាវវើ ឱ្យមកធ្វើការជាមួយខ្លួនក្នុងនាមជាទីប្រឹក្សាជាន់ខ្ពស់ ពេលលោក អូបាម៉ា ក្លាយ ជាប្រធានាធិបតី។

នៅក្នុងសង្គ្រាមលីប៊ីលោកស្រី ផាវវើ ក៏ដូចជាលោកស្រី ហ៊ីលឡារី គ្លីនតុន ជា អ្នកទទួលបានជោគជ័យក្នុងការសម្រេចធ្វើសង្គ្រាមក្នុងពេលដែលមានវិវាទផ្ទៃក្នុងទៅលើហេតុការណ៍នោះ។

ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា ទោះបីប្រធានាធិបតីស្រឡាញ់សន្ដិភាពក៏មានទីប្រឹក្សាដែលជាអ្នកចូលចិត្ដសង្គ្រាម កៀកស្មាគ្នាក្នុងការអនុម័ត។ ដូចជាអតីត ប្រធានាធិបតី ប៊ូស អ៊ីចឹងដែរ លោក ប៊ូស ជាអ្នកចូលចិត្ដធ្វើសង្គ្រាមគឺចាំបាច់ត្រូវតែមានទីប្រឹក្សាជាអ្នកស្រឡាញ់សន្ដិភាព ទើបធ្វើឱ្យគោលនយោបាយនានាក្នុងការដឹកនាំរបស់អាមេរិកទទួលបានជោគជ័យ តាំងពីដើមមក ៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews