ហាង​កាហ្វេ​​ថ្មី​១​​ល្បី​មួយរំពេច​​ បន្ទាប់​ពី​ដាក់​ម៉ូដែល​ធ្វើ​ជា ​Menu សម្រាប់​រើស​ប្រភេទ​កាហ្វេ

ហាងកាហ្វេថ្មីមួយបានក្លាយជាប្រធានបទក្ដៅពិភាក្សាគ្នាលើអនឡាញ បន្ទាប់ឃើញរូបបុរសម្នាក់បានជ្រើសរើសកាហ្វេពីបញ្ជីឈ្មោះកាហ្វេដែលសរសេរលើអាវម៉ូដែលស្រីស្អាតម្នាក់។

ហាង​កាហ្វេ​​ថ្មី​១​​ល្បី​មួយរំពេច​​ បន្ទាប់​ពី​ដាក់​ម៉ូដែល​ធ្វើ​ជា ​Menu សម្រាប់​រើស​ប្រភេទ​កាហ្វេ

Baan Peun Cafe ហាងកាហ្វេមានទីតាំងនៅភាគឦសាននៃខេត្ត Sisaket ប្រទេសថៃ ទើបតែបើកកាលពីថ្ងៃច័ន្ទ ប៉ុន្តែវាបានក្លាយជាហាងល្បីបាត់ទៅហើយលើអ៊ីនធឺណិត បន្ទាប់ពីអ្នកលេងអ៊ីនធឺណិតបានស្វែងរកហាងនេះ ដើម្បីបានជ្រើសរើសកាហ្វេដូចជា latte, cappuccinoតម្លៃត្រឹម៣៥បាត (ប្រហែល១ដុល្លារ) ដែលសរសេរលើដើមទ្រូងរបស់ម៉ូដែលសាច់សខ្ចី។

ចំពោះម្ចាស់ហាងកាហ្វេមួយនេះមានឈ្មោះថា John បានប្រាប់ទៅ Thai Channel 8 ថា លោកបានជួលនារីស្អាតៗដើម្បីចាំស្វាគមន៍អតិថិជននៅថ្ងៃបើកដំបូង ដើម្បីឲ្យវាផ្ទុះលើអ៊ីនធឺណិត ប៉ុន្តែអតិថិជនមិនអាចប៉ះម៉ូដែលទាំងនោះបានទេ។ ” ទេអតិថិជនមិនត្រូវបានអនុញ្ញាតប៉ះឬស្ទាបម៉ូដែលបានទេ។ ពួកគេមានសិទ្ធិត្រឹមចង្អុលតែប៉ុណ្ណោះ”។ John និយាយ។

ហាង​កាហ្វេ​​ថ្មី​១​​ល្បី​មួយរំពេច​​ បន្ទាប់​ពី​ដាក់​ម៉ូដែល​ធ្វើ​ជា ​Menu សម្រាប់​រើស​ប្រភេទ​កាហ្វេ

John បន្តថា ម៉ូដែលទាំងនេះធ្វើការតែ ២ ៣ថ្ងៃប៉ុណ្ណោះ ប៉ុន្តែប្រសិនបើការរកស៊ីរបស់លោកមានលទ្ធភាពដើម្បីឲ្យម៉ូដែលទាំងនេះនៅ លោកចង់បន្តជួលពួកគេដើម្បីឲ្យអតិថិជនសប្បាយចិត្ត៕

ប្រភព ៖sabay

  • ហាង​កាហ្វេ​​ថ្មី​១​​ល្បី​មួយរំពេច​​ បន្ទាប់​ពី​ដាក់​ម៉ូដែល​ធ្វើ​ជា ​Menu សម្រាប់​រើស​ប្រភេទ​កាហ្វេ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:ជីវិតនិងសង្គម
Tags: