ដូណាល់ ត្រាំ រងការសង្ស័យថាមានជំងឺសរសៃប្រសាទ

នៅក្នុងការថ្លែងសុន្ទរកថាលោក ដូ ណាល់ ត្រាំ បានវាយប្រហារទៅលើគូ ប្រជែងរបស់ខ្លួនឥតឈប់ឈរ និងមាន គោលនយោបាយចម្លែកៗផ្ទុយពីគោល នយោបាយដឹកនាំរបស់មេដឹកនាំអាមេរិកពីមុនទាំងនៅក្នុងគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យ។ ទាំងនោះហើយបានធ្វើឲ្យមនុស្សមួយចំនួនធំមានការមន្ទិលសង្ស័យថា លោក ត្រាំ អាចមាន ជំងឺសរសៃប្រសាទ។

ដូណាល់ ត្រាំ រងការសង្ស័យថាមានជំងឺសរសៃប្រសាទ

 

ជាមួយនឹងការប្រើប្រាស់ពាក្យពេចន៍ ដូចជាកាយវិការធ្វើឲ្យមនុស្សជាច្រើនមានមន្ទិលសង្ស័យ ហើយមិត្តរួមអាជីពរបស់ លោកមកពីគណបក្សសាធារណរដ្ឋមិន អាចលាក់បាំងនូវកំហឹងរបស់ខ្លួនចំពោះលោក ត្រាំ បានទេ។ លោក ត្រាំ ពីមុនប្រឆាំង នឹងលោក ពូទីន តែពេលនេះបែរជាគាំទ្រ លោក ពូទីន ទៅវិញ។ មួយវិញទៀតលោក បានធ្វើឲ្យឪពុកម្តាយទាហានជនជាតិ អ៊ិស្លាមខឹងសម្បាយ៉ាងខ្លាំងពីទង្វើរបស់លោកចំពោះក្រុមអ៊ិស្លាមរស់នៅក្នុងទឹកដីអាមេរិក។

អ្នកសារព័ត៌មាន Eugene Robinson មកពីសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍បាន ដាក់សំណួរសួរថា តើលោក ដូណាល់ ត្រាំ ឆ្កួតឬ? ចំណែកបណ្តាញព័ត៌មាន MSNBC កាលពីថ្ងៃទី២ ខែសីហា បានផ្សព្វផ្សាយ នូវសំណួរដូចគ្នាពីសមាជិកនៅក្នុងគណបក្ស សាធារណរដ្ឋថា លោក ត្រាំ មានជំងឺសរសៃ ប្រសាទឬ?

អ្នកដឹកនាំកម្មវិធីទូរទស្សន៍អាមេរិកមួយ រូបគឺលោក Joe Scarborough បានឲ្យដឹងថា លោកទទួលបានការហៅជាច្រើនពីមនុស្ស គ្រប់ស្រទាប់វណ្ណៈក្នុងនោះមានទាំងអ្នកគាំទ្រ និងប្រឆាំងលោក ត្រាំ នៅក្នុងគណបក្ស របស់ខ្លួនបានសួរពីស្ថានភាពជំងឺផ្លូវចិត្តរបស់ លោក ត្រាំ ។ តើលោកមានបញ្ហាអ្វី? មានជំងឺ សរសៃប្រសាទឬ?

ក្នុងពេលជាមួយគ្នានោះលោក Steven Rattner អតីតទីប្រឹក្សារបស់រដ្ឋាភិបាល លោក អូបាម៉ា បានបញ្ជាក់ថាចាំបាច់ត្រូវ តែពិនិត្យឯកសារពេទ្យឲ្យបានច្បាស់លាស់ ដើម្បីបញ្ជាក់ថា លោកត្រាំមានស្មារតីប្រក្រតី ដែរឬទេ? ទើបលោកមានសកម្មភាពប្លែកៗ គួរឲ្យសង្ស័យបែបនេះ។

បណ្ឌិត Justin A Frank អ្នកឯកទេស ចិត្តវិទ្យាបានឲ្យដឹងថា ភាគច្រើនមិត្តភក្តិ របស់លោក ត្រាំ មានអារម្មណ៍ថា លោក ត្រាំ មិនឆ្កួតនោះទេ ហើយបើលោកឆ្កួតនោះគឺឆ្កួតតាមបែបសត្វចចក។ សកម្ម ភាពរបស់លោកត្រាំគឺមិនស័ក្តិសមក្លាយជាប្រធានាធិបតីដឹកនាំអាមេរិកនិងពិភពលោកទាំងមូលនោះឡើយ។

តាមការស្ទង់មតិរបស់បណ្តាញព័ត៌មាន CNN/ORC ដែលបានប្រកាសកាលពីថ្ងៃទី ១ ខែសីហា បង្ហាញឲ្យឃើញថាគណបក្សប្រជាធិបតេយ្យរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ទទួលបានការគាំទ្រខ្ពស់ជាងលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណ រដ្ឋដល់ទៅ៩ភាគរយ។ ការស្ទង់មតិខាងលើធ្វើឡើងតាមទូរស័ព្ទចាប់ពីថ្ងៃទី២៩ ខែ កក្កដា ដល់ថ្ងៃទី៣១ ខែកក្កដា ទៅលើពល រដ្ឋជាង១ម៉ឺននាក់។

ក្រោយមហាសន្និបាតបក្សប្រជាធិប តេយ្យលោកស្រី ហ៊ីលឡារី គ្លីនតុន ទទួល បានសំឡេងគាំទ្ររហូតដល់៥២ភាគរយ ចំណែកលោក ដូណាល់ ត្រាំ វិញទទួល បានតែ៤៣ភាគរយប៉ុណ្ណោះ។ ទាំងនោះ ត្រូវបានគេចាត់ទុកថា ជាការគាំទ្រខ្ពស់បំផុត មិនធ្លាប់មានទៅលើលោកស្រីចាប់តាំងពីខែឧសភាមកទល់ពេលនេះ។

ការគាំទ្រលោកស្រីកាន់តែកើនឡើងនោះដោយសារតែពីមួយថ្ងៃទៅមួយថ្ងៃ ពលរដ្ឋដែលគាំទ្រលោក Bernie Sanders បានងាកមកគាំទ្រលោកស្រី ហ៊ីលឡារី គ្លីន តុន ទាំងអស់។ នៅមុនមហាសន្និបាតបក្សចំនួនពលរដ្ឋដែលធ្លាប់គាំទ្រលោក Sanders ៧៨ភាគរយមកគាំទ្រលោកស្រី គ្លីន តុន និង១២ភាគរយគាំទ្រលោក ត្រាំ ៦ភាគ រយមិនគាំទ្រភាគីណាទាំងអស់។ មកទល់ ពេលនេះពលរដ្ឋដែលគាំទ្រលោក Sanders ៩១ភាគរយប្រកាសថា នឹងបោះឆ្នោត ជូនលោកស្រី គ្លីនតុន និង៦ភាគរយគាំទ្រ លោក ត្រាំ ៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • ដូណាល់ ត្រាំ រងការសង្ស័យថាមានជំងឺសរសៃប្រសាទ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:កំសាន្ត
Tags: