ស្ត្រីជនជាតិទំពួនម្នាក់ពិការជើងទាំងសងខាង អ្នកភូមិភាគច្រើនអះអាងថា គ្រួសារនាងត្រូវបណ្តាសាសត្វអន្សង នៅស្រុកលំផាត់

ខេត្តរតនគិរី៖ ស្ត្រីជនជាតិទំពួនម្នាក់ឈ្មោះ ធៀន ព្យេម អាយុ ៣០ ឆ្នាំ រស់នៅភូមិថ្មី ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ត្រូវពិការជើងទាំងពីរ តាំងពីអាយុ ៣ ឆ្នាំមកម្ល៉េះដោយសារ ត្រូវបណ្តាសា សត្វអន្សង ។

ស្ត្រីជនជាតិទំពួនម្នាក់ពិការជើងទាំងសងខាង អ្នកភូមិភាគច្រើនអះអាងថា គ្រួសារនាងត្រូវបណ្តាសាសត្វអន្សង នៅស្រុកលំផាត់

បើតាមការរៀបរាប់របស់លោក ផាន់ បូន ជនជាតិទំពួន ត្រូវជាឪពុកមារបស់ស្ត្រីដែលពិការជើងម្នាក់នេះបានឲ្យដឹងថា កាលនោះ ឪពុករបស់នាងតែងតែទៅដាក់លប ដាក់ទ្រូ ដើម្បីបានត្រីយកទៅលក់បានលុយមកចិញ្ចឹមជីវិត ។

ថ្ងៃមួយ ពេលដែលឪពុករបស់នាងទៅមើលលបតាម ទំលាប់ចាស់ ពេលនោះ ស្រាប់តែឃើញសត្វអន្សងហែកលបចូលស៊ីត្រីអស់ ដោយមានចិត្តខឹងខ្លាំងពេក ក៏ភ្លេចពាក្យសម្បថ បានចាប់សត្វអន្សងនោះមកកាត់ជើងរួចក៏លែងទៅវិញ។ លុះរំលងបាន១ខែក្រោយមក កូនស្រីរបស់គាត់ ក៏ចាប់ផ្តើមមានជំងឺហើមជើងរលួយ ព្យាបាលមិនជាតាំងពីអាយុ ៣ ឆ្នាំមក ។ ទោះបីជាចាស់ទុំក្នុងភូមិខំធ្វើពិធីបន់ស្រន់ដល់អារក្សអ្នកតា ម្ចាស់ទឹក ម្ចាស់ដី យ៉ាងណាក៏ដោយ ក៏នៅតែគ្មានវិធីណាមួយអាចជួយឲ្យនាងបានជាសះ ស្បើយបានឡើយ ហើយជើងទាំងពីរ របស់នាងបានរលួយដាច់រហូតមកដល់ពេលនេះតែម្តង ។ មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីនាងពិការជើងទាំងពីរហើយនោះ នាងបានរៀបការមាន គ្រួសារ មានកូនចំនួន៤នាក់ តែត្រូវស្លាប់ជាបន្តបន្ទាប់សល់តែកូនមួយគត់ ។

ស្ត្រីជនជាតិទំពួនម្នាក់ពិការជើងទាំងសងខាង អ្នកភូមិភាគច្រើនអះអាងថា គ្រួសារនាងត្រូវបណ្តាសាសត្វអន្សង នៅស្រុកលំផាត់

លោកបានបន្តទៀតថា តាំងពីបុរាណមកបងប្អូនជនជាតិទំពួន ពួកគាត់គឺមានជំនឿខ្លាំងណាស់ចំពោះសត្វអន្សង ព្រោះថា តាមទំនៀមទំលាប់ប្រពៃណីរបស់ជនជាតិទំពួនពួកគាត់តែងបំលាស់ភូមិពីចាស់ទៅភូមិថ្មីមួយទៀត បន្ទាប់ពីបងប្អូនពួកគាត់រស់នៅក្នុងភូមិ ចាស់គ្មានសេចក្តីសុខ ដូចជា មានជម្ងឺ ឬមានក្មេងៗស្លាប់ក្នុងភូមិច្រើនជាដើម គឺពួកគាត់ តែងតែចាក់ចេញពីភូមិចាស់ទៅបង្កើតភូមិមួយទៀត ដោយមានទំលាប់មួយត្រូវឲ្យទុកយាយចាស់ជរាម្នាក់នៅចាំភូមិចាស់ ព្រមទាំងទុកសំភារៈប្រើប្រាស់ដូចជា ភួយមុង កន្ទេល ខ្នើយចានឆ្នាំងកាំបិទទុកឲ្យដូនចាស់នោះ ទម្រាំគេសង់ផ្ទះនៅភូមិថ្មីនោះរួចទើបគេមកធ្វើ ពិធីដង្ហែរយាយចាស់នោះឲ្យទៅរស់នៅភូមិថ្មីតាមក្រោយ ។ តែនៅពេលដែល គេត្រឡប់មកទទួលយកលោកយាយចាស់នោះ ស្រាប់តែបាត់គាត់រកមិនឃើញសោះ ឃើញដូចនេះពួកគេក៏ប្រមូលគ្នាទាំងភូមិដើររកគ្រប់ទីសទីនៅតែមិនឃើញដដែល គឺឃើញតែសត្វ អន្សងដ៏ធំមួយក្បាលនៅក្នុងផ្ទះដែលទុកលោកយាយនោះ ។

ក្រោយពីគេនាំគ្នាដើររកអស់ កម្លាំងពេកគេក៏បបួលគ្នាសំលាប់សត្វអន្សងនោះ ធ្វើជាអាហារតែម្តងទៅបន្ទាប់ពីហូបសត្វអន្សងនោះរួចហើយគេក៏នាំគ្នាត្រឡប់ទៅផ្ទះនៅឯភូមិថ្មីនោះវិញ ។ លុះពេលយប់ស្រាប់តែយាយចាស់ ដែលបានបាត់ខ្លួននេះមកពន្យល់ សុបិន្តថាពួកឯបានស៊ីសាច់យាយហើយ បើចង់មានសេចក្តីសុខថ្ងៃស្អែកត្រូវតែ នាំគ្នាទៅស្បថសច្ចាថាឈប់ឲ្យប៉ះពាល់សត្វអន្សងទៀតបើមិនដូច្នោះទេ អ្នកទាំងអស់នោះនិងរស់នៅដោយគ្មានក្តីសុខឡើយ ។

 ស្ត្រីជនជាតិទំពួនម្នាក់ពិការជើងទាំងសងខាង អ្នកភូមិភាគច្រើនអះអាងថា គ្រួសារនាងត្រូវបណ្តាសាសត្វអន្សង នៅស្រុកលំផាត់

សូមរំលឹកផងដែរថា ជនជាតិទំពួនពេលរៀបការរួចបុរស យកត្រកូលខាងគ្រួសារនារី ។ ការផ្ទេរកេរ្តិ៍មរតកក៏ធ្វើឡើងតាមខ្សែស្រលាយខាងស្រីដែរ ។ ជាធម្មតាជនជាតិទំពួនរៀបការនៅអាយុពី១៤ទៅ១៨ឆ្នាំ ។ តាមប្រពៃណីគូស្វាមីភរិយាថ្មោងថ្មី ត្រូវទៅនៅបំរើគ្រួសារខាងស្រីរយៈពេល៣ឆ្នាំរួចទៅនៅបំរើគ្រួសារខាងប្រុសបន្ថែម៣ឆ្នាំទៀត ។ ដល់ពេលនោះពួកគេមានអាយុគ្រប់គ្រាន់ក្នុងការចាប់ផ្ដើមធ្វើចំការដោយខ្លួនឯង ។

ជាមធ្យមស្ត្រីជាម្ដាយ មានកូនពី៦ទៅ៨នាក់។ តែដោយសារអត្រាមរណៈកុមារខ្ពស់និង មានកង្វះតំហែទាំសុខភាពមានកូនចំនួនមិនដល់៦នាក់ទេដែលអាចរស់ដល់ពេញវ័យ ។ កសិកម្មកែប្រែភាគច្រើននៃជនជាតិទំពួនចិញ្ចឹមជីវិតដោយធ្វើកសិកម្មចំការព្រៃដុត ។ ដីដែលនៅជុំវិញភូមិជាកម្មសិទ្ឋិរបស់សហគមន៍ដែលជាអ្នកសំរេចចែកចំណែកដីទៅអ្នកភូមិម្នាក់ៗ ។ នៅពេលដែលដីនៅកន្លែងមួយអស់ជីជាតិ (ជាទូទៅក្នុងរយៈពេលពី២ទៅ៣ឆ្នាំ) ពួកគេត្រូវទៅកាប់ឆ្ការ និងដុតព្រៃដើម្បីយកដីថ្មីរៀបចំសំរាប់ការដាំដុះ ។

ភាគច្រើននៃជនជាតិទំពួនដាំដុះស្រូវប្រាំង និងដំណាំរួមផ្សំផ្សេងទៀតដូចជាពោត សណ្ដែក និង ល្ពៅ។ ពួកគេក៏ចិញ្ចឹមសត្វយកសាច់ដែរ ដូចជា មាន់ ជ្រូក គោ ឆ្កែ និងក្របី។ជនជាតិទំពួនប្រើប្រាស់ស្នារ ឬកាំភ្លើងដើម្បីបរបាញ់សត្វខ្លាឃ្មុំ ក្ដាន់ និងកំប្រុកជាដើម ។ ជនជាតិទំពួនកាន់សាសនាព្រលឹង ដោយគេជឿលើព្រលឹង អ្នកតា និងវត្ថុអរូបី។ ពួកគេតែងបូជាសត្វដើម្បីផ្គាប់ចិត្តព្រលឹងដូនតានានា។

ការបំពារបំពានលើបញ្ជាដូនតាទាំងឡាយនឹងបង្កជាជំងឺបៀតបៀន ។ ធ្មប់ និងការបញ្ជូល ព្រលឹងជារឿងសាមញ្ញ ។ មានជនជាតិទំពួនមួយក្រុមតូច ដែលកាន់ព្រះពុទ្ឋសាសនាថេរវាទ៕ វុទ្ធឦសាន
ស្ត្រីជនជាតិទំពួនម្នាក់ពិការជើងទាំងសងខាង អ្នកភូមិភាគច្រើនអះអាងថា គ្រួសារនាងត្រូវបណ្តាសាសត្វអន្សង នៅស្រុកលំផាត់

ស្ត្រីជនជាតិទំពួនម្នាក់ពិការជើងទាំងសងខាង អ្នកភូមិភាគច្រើនអះអាងថា គ្រួសារនាងត្រូវបណ្តាសាសត្វអន្សង នៅស្រុកលំផាត់

ប្រភព៖ Nokorwatnews

  • ស្ត្រីជនជាតិទំពួនម្នាក់ពិការជើងទាំងសងខាង អ្នកភូមិភាគច្រើនអះអាងថា គ្រួសារនាងត្រូវបណ្តាសាសត្វអន្សង នៅស្រុកលំផាត់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:កំសាន្ត
Tags: