ឧត្តម​សេនី​យ៍​អាមេរិក​ទស្សន​កិច្ច​ តួកគី ​ព្យា​យាម​កែ​សម្រួល​ទំនាក់​ទំនង ​ក្រោយ​រដ្ឋ​ប្រ​ហារ

ក្រុងអ៊ីស្តង់ប៊ុលៈ មន្ត្រីយោធាជាន់ខ្ពស់បំផុតរបស់អាមេរិក ពីថ្ងៃអង្គារ បានព្យាយាមធ្វើឲ្យស្ងប់នូវទំនាក់ទំនងដែលតានតឹងជាសម្ព័ន្ធមិត្តណាតូ តួកគី ដែលខឹងសម្បានឹងការឆ្លើយតបរបស់លោកខាងលិចចំពោះរដ្ឋប្រហារ បរាជ័យមួយ និងភាពស្ទាក់ស្ទើររបស់អាមេរិក ក្នុងការប្រគល់ខ្លួនបព្វជិតអ៊ិស្លាម ដែលខ្លួននិយាយ ថា ទទួលខុសត្រូវ។

ការដួលរលំពីរដ្ឋប្រហារដែលគេបោះបង់នៅថ្ងៃទី ១៥ ខែកក្កដា ដែលក្នុងនោះ មនុស្សជិត ៣០០ នាក់ ត្រូវបានស្លាប់ ខណៈក្រុមទាហានបះបោរ ដែលបានប្រើយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ និងរថក្រោះជាច្រើនគ្រឿង បានធ្វើឲ្យការបែកបាក់គ្នាកាន់តែជ្រៅ រវាងក្រុងអង់ការ៉ា និងសម្ព័ន្ធមិត្ត លោកខាងលិច។

ប្រធានាធិបតីរ៉េសិប តៃយីប អេរដូហ្គែន និងពលរដ្ឋតួកគីជា ច្រើន មានការរកាំចិត្តនឹងការរិះគន់របស់អាមេរិកនិងសហភាពអឺរ៉ុប លើការបង្ក្រាបរបស់រដ្ឋាភិបាលលើលទ្ធផលនៃការប៉ុនប៉ងរដ្ឋប្រហារក្នុងប្រទេសមួយ ដែលសំខាន់សម្រាប់ការប្រយុទ្ធដែលដឹកនាំដោយអាមេរិក ប្រឆាំងរដ្ឋអ៊ិស្លាម និងដើម្បីបញ្ឈប់ចំណាកស្រុកខុសច្បាប់ទៅអឺរ៉ុប។

ពួកគេបានចោទក្រុមមេដឹកនាំ លោកខាងលិចពីបទខ្វល់នឹងសិទ្ធិ របស់អ្នករៀបចំផែនការក្បត់ច្រើនជាងទម្ងន់នៃការគំរាមកំហែងចំពោះសមាជិករបស់ណាតូមួយ។

ទោះជាយ៉ាងណា តួកគី បាន ទទួលស្គាល់ថា ពួកគេអាចយក ចិត្តទុកដាក់ «មិនយុត្តិធម៌» ខ្លះនៅក្នុងការបង្ក្រាបក្រោយរដ្ឋប្រហារនោះ។

នាយករដ្ឋមន្ត្រី លោក Binali Yildirim បានប្រាប់នាយសេនាធិការចម្រុះអាមេរិកឧត្តមសេនីយ៍ Joseph Dunford ថា រដ្ឋាភិបាលលោកនៅតែប្តេជ្ញាចិត្តចំពោះ គោលការណ៍ច្បាប់នៅក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងក្រុមរៀបចំផែនការរដ្ឋប្រហារ និងបានអំពាវនាវឲ្យក្រុងវ៉ាស៊ីនតោនធ្វើបត្យាប័នបព្វជិត Fethullan Gulen ឲ្យបានឆាប់កាន់តែប្រសើរ។

ក្រុងអង់ការ៉ា ចោទប្រកាន់លោក Gulen ពីបទធ្វើមេគំនិត រដ្ឋប្រហារនោះ និងនិយាយថា ខ្លួនកំពុងព្យាយាមដកឫសគល់នៃឥទ្ធិពលរបស់គាត់ក្នុងគ្រប់ស្ថាប័នតួកគី។

មនុស្សជាង ៦ ម៉ឺននាក់ នៅក្នុង យោធា តុលាការ សេវាកម្មស៊ីវិល អប់រំ ត្រូវបានឃុំខ្លួន ផ្អាកការងារ ឬដាក់ឲ្យនៅក្រោមការស៊ើបអង្កេត ចាប់តាំងពីរដ្ឋប្រហារនោះ ញ៉ាំងឲ្យមានការភ័យខ្លាចថាលោកអេរដូហ្គែនកំពុងបង្ក្រាបរាល់អ្នកប្រឆាំង។

លោក Yildirim បានជម្រាប លោក Dunford ថា៖ «វាមានសារៈសំខាន់ណាស់ ដែលអាមេរិក និងមិត្ត និងសម្ព័ន្ធមិត្តយើង បង្ហាញជំហរច្បាស់លាស់ និងដាច់ខាតមួយប្រឆាំងនឹងការប៉ុនប៉ងរដ្ឋប្រហារភេរវកម្មនេះ ប្រឆាំងជាតិនិងប្រជាធិបតេយ្យយើង»។

ក្នុងសេចក្តីថ្លែងការណ៍មួយពីការិយាល័យ លោក Yildirim បាននិយាយថា ដោយថ្កោលទោសរដ្ឋប្រហារបរាជ័យនៅ តួកគី លោក Dunford ទីប្រឹក្សាយោធារបស់លោក អូបាម៉ា បាននិយាយថា ដំណើរទស្សនកិច្ច របស់លោក គឺដើម្បីបង្ហាញសាមគ្គីភាព និងបានបន្ថែមថា អាមេរិក គាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ តួកគី៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Related Posts