ក្រសួង​គ្រោង​រៀបចំ​មន្ទីរពិសោធន៍ និង​ដាក់​ម៉ាស៊ីន​ត្រួតពិនិត្យ​គុណភាព​សាច់សត្វ​នាំចូល​ពី​បរទេស​ និពន្ធដោយ : ញឹក ស្រីល័ក្ខ       August-04-2016, 9:19 am         22

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រសួង​គ្រោង​រៀបចំ​មន្ទីរពិសោធន៍ និង​ដាក់​ម៉ាស៊ីន​ត្រួតពិនិត្យ​គុណភាព​សាច់សត្វ​នាំចូល​ពី​បរទេស​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គ្រោង​រៀបចំ​មន្ទីរពិសោធន៍ និង​ដាក់​ម៉ាស៊ីន​ត្រួតពិនិត្យ​គុណភាព​សាច់សត្វ​នាំចូល​ពី​បរទេស​តាម​ច្រករបៀង​សំខាន់ៗ ដើម្បី​ត្រួតពិនិត្យ​គុណភាព​សាច់សត្វ និង​កាត់បន្ថយ​ផលប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP​។​

​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា បាន​ដកស្រង់​សម្ដី​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី «​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​» បាន​មានប្រសាសន៍ថា ដោយ​សង្កេតឃើញថា កន្លងមក​មានការ​ចរាចរ​សាច់សត្វ​ខូចគុណភាព ឬ​សាច់មាន​ផ្ទុក​សារធាតុ​គីមី​នៅ​កម្ពុជា ជាពិសេស​ម្ហូបអាហារ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​សុខភាព​ពលរដ្ឋ​។ ម្យ៉ាងវិញទៀត ដោយសារ​កន្លងមកនេះ មានការ​នាំចូល​ប្រហិត​សាច់ ប្រហិត​ត្រី ដែលមាន​ផ្ទុក​សារធាតុ​គីមី ដើម្បី​រក្សា​គុណភាព​កុំ​ឲ្យ​ស្អុយ និង​ខូចគុណភាព​។​

​ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើកឡើងថា​៖ នាយកដ្ឋាន បសុព្យាបាល​នៃ ក្រសួងកសិកម្ម ដោយមាន​ការគាំទ្រ​ពី​សហគមន៍​អឺរ៉ុប និង​រៀបចំ​ប្រព័ន្ធគ្រប់គ្រង និង​ដាក់​ម៉ាស៊ីន​ដែល​នឹង​មកដល់​កម្ពុជា នា​ខែតុលា​ខាងមុខនេះ​។ ដោយឡែក ម៉ាស៊ីន​ត្រួតពិនិត្យ​គុណភាព​សាច់សត្វ​នាំចូល​ពី​បរទេស​នេះ ក៏​អាច​ត្រួតពិនិត្យ​គុណភាព​សាច់​ត្រី ត្រីងៀត ប្រហុក និង​ផ្អក ដែលមាន​ដាក់​សារធាតុ​គីមី​កុំ​ឲ្យ​មាន​ក្លិនស្អុយ មិន​ឲ្យ​មាន​រុញ​រោម និង​រក្សា​គុណភាព​បានយូរ ក្នុង​ផលិតផល​កសិកម្ម​ដែល​លក់​ក្នុង​ទីផ្សារ​កម្ពុជា​។​

​លើសពីនេះ ដើម្បី​បំពេញ​តំរូវការ​ទីផ្សារ​សាច់  កម្ពុជា​បាន​នាំចូល​សាច់សត្វ ប្រមាណ​ជាង ១០០ លាន​ដុល្លា ក្នុង​មួយឆ្នាំ ក្នុងនោះ​សាច់​ត្រី មាន​ប្រមាណ ៤៥ លាន​ដុល្លា​ផងដែរ​។ គួរ​បញ្ជាក់ថា កម្ពុជា​បាន​នាំចេញ​សាច់​ត្រី បានត្រឹមតែ ៤០ លាន​ដុល្លា ក្នុង​មួយឆ្នាំ​តែប៉ុណ្ណោះ​។ ចំពោះ​ការនាំចេញ​តិចតួច​នេះ បានធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ចំណូល​សេដ្ឋកិច្ចជាតិ ខណៈដែល​ប្រជាជន​កម្ពុជា កើនឡើង​ក្នុង​ឆ្នាំ​២០២០ ជាង​១៧​លាន​នាក់ បូ​កប​ញ្ជូ​ល​ទាំង​ភ្ញៀវទេសចរ​ផង​នោះ កម្ពុជា​នឹង​ត្រូវការ​សាច់សត្វ ប្រមាណ​ជាង​៣១៤ ពាន់​តោន​ក្នុង​មួយឆ្នាំ​៕