iPhone 7 អាច​បង្ហាញខ្លួន​នៅ​ខែកញ្ញា តាម​ទម្លាប់​របស់​ក្រុមហ៊ុន Apple? និពន្ធដោយ : ធីតា       August-04-2016, 8:59 am         204

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132iPhone 7 អាច​បង្ហាញខ្លួន​នៅ​ខែកញ្ញា តាម​ទម្លាប់​របស់​ក្រុមហ៊ុន Apple?​ក្រុមហ៊ុន Apple មិនទាន់​ប្រកាស​ឲ្យ​ដឹង​នៅឡើយ​ទេ​ថា ទូរ​សព្ទ​ម៉ូ​ដែល​ថ្មី ជា iPhone 7 ឬ​យ៉ាងណា​នោះឡើយ តែបើ​តាម​ការកត់សម្គាល់​របស់លោក John Gruber ដែលជា​អ្នកតាមដាន​ផលិតផល Apple ដ៏​យូរអង្វែង​ម្នាក់​នោះ iPhone 7 អាច​បង្ហាញ​វត្តមាន​ជា​សាធារណ​នៅ​ថ្ងៃ​ពុធ ទី​៧ ខែកញ្ញា ហើយ​បង្ហាញខ្លួន​នៅលើ​ទីផ្សា​នា​រយៈពេល​២​ខែ​បន្ទាប់​។​

​យោងតាម​ការផ្សាយ​រប​ស់ Business Insider ការប៉ាន់ស្មាន​របស់លោក Gruber ប្រហែលជា​មិន​ខុស​នោះឡើយ​។ ជា​ទម្លាប់​ចាប់តាំងពី​ឆ្នាំ​២០០២​មក Apple បង្ហាញ​ផលិតផល iPhone ថ្មី​នៅក្នុង​ខែកញ្ញា ជាពិសេស​នៅ​ចំ​ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ​។ ការដាក់​លក់​នៅលើ​ទីផ្សា​ធ្វើឡើង​យ៉ាងហោចណាស់​មួយ​សប្តាហ៍​បន្ទាប់ពី​ការបង្ហាញ ដោយ​ភាគច្រើន​ចំ​ថ្ងៃ​សុក្រ​។​

​គេហទំព័រ 9to5Mac បានបង្ហាញ​កាលបរិច្ឆេត​នា​ការចេញផ្សាយ iPhone កន្លងមក​៖
​ឆ្នាំ​២០១២៖ iPhone 5 ត្រូវបាន​បង្ហាញ​នៅ​ថ្ងៃ​ពុធ ទី​១២ ខែកញ្ញា ហើយ​លក់​នៅលើ​ទីផ្សារ​នា​ថ្ងៃ​សុក្រ ទី​២១ ខែកញ្ញា​។​

​ឆ្នាំ​២០១៣៖ iPhone 5S ត្រូវបាន​បង្ហាញ​នៅ​ថ្ងៃទី​ពុធ ទី​១០ ខែកញ្ញា ហើយ​ដាក់លក់​នៅលើ​ទីផ្សារ​នា​ថ្ងៃ​សុក្រ ទី​២០ ខែកញ្ញា​។​

​ឆ្នាំ​២០១៤៖ iPhone 6 ត្រូវបាន​បង្ហាញ​នៅ​ថ្ងៃ​អង្គារ ទី​១៩ ខែកញ្ញា ហើយ​ដាក់លក់​នៅ​ថ្ងៃ​សុក្រ ទី​១៩ ខែកញ្ញា​។​

​ឆ្នាំ​២០១៥៖ iPhone 6S ត្រូវបាន​បង្ហាញ​នៅ​ថ្ងៃ​ពុធ ទី​៩ ខែកញ្ញា ហើយ​ដាក់លក់​នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែកញ្ញា​។​

​ដូច្នេះ​សម្រាប់​ឆ្នាំ​២០១៦​នេះ គេ​រំពឹងថា ថ្ងៃ​អង្គា ទី​៦ និង​ទី​១៣ ថ្ងៃ​ពុធ​ទី​៧ និង​ទី​១៤ អាចជា​ថ្ងៃ​ដែល Apple បង្ហាញ​ផលិតផល​ថ្មី​របស់ខ្លួន ហើយ​ពួកគេ​អាចដាក់​លក់​នៅ​ទីផ្សារ​នៅ​ថ្ងៃ​សុក្រ ទី​១៦ ឬ​ទី​២៣ ។

​ប្រសិនបើ​វា​ជា iPhone 7 ថ្ងៃ​ពុធ ទី​៧ ខែកញ្ញា គឺជា​ថ្ងៃ​ដ៏​សក្តិសម​បំផុត​ដែល Apple ត្រូវ​ជ្រើស​រើសយក​ដើម្បី​បង្ហាញ​ផលិតផល​៕