ជី​ជី​ បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​បុរស​សង្ហា​ រតនា​

​កញ្ញា​ ជី​ជី​ ពិធី​ការិនី​ក្នុង​កម្មវិធី​ "​រាត្រី​កម្សាន្ត​"​ នៃ​ស្ថានីយ៍ទូរទស្សន៍​ប៉ុស្តិ៍​ស៊ី​ធី​អិន​(CTN)​នា​ពេល​ថ្មីៗ​នេះ​ បាន​បង្កាត់ភ្លើង​ស្នេហ៍​យ៉ាង​រោលរាល​ជាមួយ​បុរស​សង្ហា​ឌី​ជេ​ រតនា​ ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុង​ពិភព​សិល្បៈ​ ដោយ​កញ្ញា​វ័យក្មេង​សាច់​សខ្ចី​ ជី​ជី​ បណ្តោយ​ខ្លួន​ឲ្យ​បុរស​សង្ហា​ រតនា​ ឱប​ថើប​ប្រៀប​ដូច​គូស្នេហ៍​ថ្មោងថ្មី​ប្រកបដោយ​ការ​យល់ចិត្ត​គ្នា​យ៉ាង​ផ្អែមល្ហែម​ ។​

​បន្ទាប់​ពី​ឌី​ជេ​ រតនា​ បែកបាក់់​សេ្ន​ហា​ជាមួយ​កញ្ញា​ សន​ នាង​ផ​ល្លី​កា​ ដោយសារ​អំណាច​ទឹកប្រាក់​រួច​មក​ ឥឡូវនេះ​ស្រាប់តែ​បុរស​សង្ហា​ រតនា​ មានឱកាស​បាន​បង្កាត់ភ្លើង​ស្នេហា​ជាមួយ​កញ្ញា​ ជី​ជី​ យ៉ាង​ល្អូក​ល្អឺ​ន​ ដោយ​ធ្វើការ​បង្ហោះ​រូបភាព​ឱម​រឹត​គ្នា​ច្រមុះ​ថើប​ផែន​ថ្ពាល់​ និង​ឈ្មុសឈ្មុល​ត្រង់​កញ្ចឹងក​តារា​ស្រី​ ជី​ជី​ យ៉ាង​ត្រេកត្រអាល​បំផុត​ ៕​

 

Related