តួ​ឯក​រឿង​ Karate Kid កំពុង​គ្រាំ​គ្រា​ចិត្ត​ត្បិត​ឃើញ​​រូបថត​មិត្ត​ស្រី​នៅ​លើ​គ្រែ​ជាមួយ​ប្រុស​ផ្សេង

កាលពីយប់សម្ពោធខ្សែភាពយន្ត Suicide Squad ដែលមានឪពុករបស់ខ្លួនចូលរួមសម្ដែងនោះ គេក៏សង្កេតឃើញតារាសម្ដែងវ័យក្មេងតួឯករឿង Karate Kid គឺ Jaden Smithក៏បានបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមជាមួយនឹងមិត្តស្រីវ័យបងខ្លួន Sarah Snyder ដោយទឹកមុខញញឹមស្រស់ផងដែរ។

ប៉ុន្តែនៅព្រឹកបន្ទាប់អ្វីៗក៏បានផ្លាស់ប្ដូរ ក្រោយពីរូបថតមួយសន្លឹកដែលបង្ហាញពីវត្តមាន Sarah កំពុងតែស្ថិតនៅលើគ្រែជាមួយនឹងបុរសដទៃត្រូវបានបែកធ្លាយ។ ដែលរូបភាពនេះត្រូវបានបង្ហោះដោយយុវជនម្នាក់ដែលមានឈ្មោះថា Gunner ។ បើយោងតាមប្រភពជិតស្និតជាមួយនឹង Sarah បានឲ្យដឹងថា កាលពីជាង ពីរឆ្នាំមុន គឺមុនពេលដែល Sarah ស្គាល់ Jaden នាងធ្លាប់បានទាក់ទងជាមួយនឹងជាងថតរូបម្នាក់គឺ Gunner នេះឯង។ យើងមិនដឹងថាហេតុអ្វី Gunner មានបំណងធ្វើដូចនេះនោះទេ គេមិនត្រឹមតែបង្ហោះរូបដែល Sarah នឹងគេនៅលើគ្រែតែមួយនោះទេ គេថែមទាំង Taged មិត្តប្រុសរបស់នាង (Jaden) ដោយបានសរសេរថា ” I told her bro” ថែមទៀតផង។

Gunner

គួរបញ្ជាក់ឲ្យដឹងផងដែរថា ក្រោយពីបង្ហោះរូបនោះបានប៉ុន្មានម៉ោង Gunner ក៏បានលុបវាចេញ ប៉ុន្តែរូបនោះត្រូវបានមើលឃើញដោយមនុស្សជាច្រើនរួមទាំង Jaden និង Sarah ផងដែរ។ Sarah ក៏បានត្រៀមខ្លួនសម្រាប់តបតរជាមួយនឹងការបែកធ្លាយនេះផងដែរ ប៉ុន្តែនៅពេលនេះគណនី Instagram របស់នាងត្រូវបានផ្លាស់ប្ដូរទៅជា Private ចំណែកឯគណនី Twitter របស់ Jaden វិញត្រូវបានអ្នកគាំទ្រសង្កេតឃើញថាមានការបង្ហោះរូបសោកសៅ និងបាន Unfollow មិត្តស្រីរបស់ខ្លួន ខណៈដែល Gunner នូវតែបង្ហោះរូបផ្សេងទៀតរបស់ Sarah ដដែល៕

  • តួ​ឯក​រឿង​ Karate Kid កំពុង​គ្រាំ​គ្រា​ចិត្ត​ត្បិត​ឃើញ​​រូបថត​មិត្ត​ស្រី​នៅ​លើ​គ្រែ​ជាមួយ​ប្រុស​ផ្សេង已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:កំសាន្ត
Tags: