ឡូយកប់! កីឡាការិនីហែលទឹកកម្ពុជា ហែមថុន វិទីនី បានជួបថតរូបផ្ទាល់ ជាមួយ ម្ចាស់កំណត់ត្រាពិភពលោក ផ្នែកកីឡារត់ប្រណាំង Usain Bolt!

ប្រេស៊ីល៖ ព្រឹត្តការណ៍កីឡា Olympic រដូវក្តៅ ឆ្នាំ២០១៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃស្អែកនេះតទៅហើយ គឺចំថ្ងៃទី០៥ ខែសីហា ដែលមានអត្តពលិកជាច្រើនប្រទេសបណ្តាទូទាំងសាកលលោកចូលរួម ក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ។ 

គួររំលឹកផងដែរថា រយៈពេលប៉ុន្មានថ្ងៃមុនកន្លងទៅនេះ អត្តពលិករបស់ប្រទេសកម្ពុជាយើង ក៏បានចេញដំណើរទៅដល់ប្រទេសប្រេស៊ីល ប្រកបដោយសុវត្ថិភាពហើយដែរ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ កីឡាការិនី ស៊ន សៀវមីុ ដែលជាកីឡាការិនីដែលគេជឿជាក់ថាអាចនឹងយកមេដាយ ជូនប្រទេសជាតិ។ ប៉ុន្តែក្រលេកមកមើល វិញ្ញាសារហែលទឹកវិញ កម្ពុជាក៏បានបញ្ចូនអត្តពលិក២រូបដែរ ដើម្បីទៅចូលរួមប្រកួត មួយរូបក្នុងនោះក៏មានកីឡាការនី ហែមថុន វិទីនី ផងដែរ ដែលកីឡាការនីរូបនេះ ត្រូវបានគេស្គាល់ថា ធ្លាប់ជាគូស្នេហ៍របស់កីឡាករ ចាន់ វឌ្ឍនាកា ។

ក្នុងអំឡុងពេលដែលស្ថិតក្នុងប្រទេសប្រេស៊ីល មុននេះបន្តិច កីឡាការិនី ហែមថុន វិទីនី ដោយកញ្ញាជួបថតរូបផ្ទាល់ជាមួយ ម្ចាស់កំណត់ត្រាពិភពលោក ផ្នែកកីឡារត់ប្រណាំង គឺកីឡាករ Usain Bolt ។ ជាមួយរូបថតមួយសន្លឹក ដែលវិទីនីបានបង្ហោះនោះ គឺកញ្ញាបានសម្តែងនូវអារម្មណ៍រីករាយយ៉ាងក្រៃលែង នៅពេលដែលបានជួបអត្តពលិកដ៏ល្បីរូបនេះ ដោយក្នុងសារនាងបាននិយាយថា «Great moment in dining hall with #usain #bolt , can’t wait to see him bring a beat again » ។ វិទីនី ក៏បានបន្ថែមក្នុងន័យនិយាយបែបកំប្លែងទៀតដែរថា «បិុអាវខ្មៅនឹងមានអីអស្ចារ្យ គ្រាន់តែរកអ្នករត់ឈ្នះគាត់មិនទាន់ឃើញនឹង»

គួរបញ្ជាក់ផងដែរថា Usain Bolt ដែលមានសញ្ជាតិ ចាម៉ៃកា គឺជាអត្តពលិកផ្នែកកីឡារត់ប្រណាំងដ៏ល្បីមួយរូប ដែលធ្លាប់ទទួលបានមេដាយមាស ២សម័យ ជាប់ៗគ្នា កាលពីអូឡាំពិកឆ្នាំ ២០០៨ និង ២០១២ ហើយថែមទាំងបានបំបែកកំណត់ត្រាពិភពលោកទៀតផង ។ 

ដូច្នេះសង្ឃឹមថាអត្តពលិកកម្ពុជាទាំងអស់ ខំប្រឹងប្រែងក្នុងការប្រកួត ហើយជូនពរឲ្យទទួលបានជោគជ័យ និងនាំមេដាយជូនប្រទសជាតិមាតុភូមិ៕

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា កីឡារករ ចាន់ វឌ្ឍនាកា ត្រូវបានផ្តល់ជាកិត្តិយស ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយសម្តេចអញ្ចើញរូបគេ មកទទួលទានអាហារថ្ងៃត្រង់ជាមួយសម្តេច នៅឯខេត្តកំពត ស្របពេលដែលសម្តេចបានចុះទស្សនកិច្ចនៅទីនោះផ្ទាល់ ។

ជាមួយគ្នានេះដែរ នៅក្នុងគេហទំព័រហ្វេសបុក របស់ វឌ្ឍនាកា ក៏បានសរសេរសារមួយដែលទាក់ទង នឹងការទទួលអាហារថ្ងៃត្រង់នេះថា «ខ្ញុំបាទ ចាន់ វឌ្ឍនាកា កីឡាករជម្រើសជាតិកម្ពុជានិងក្លិបបឹងកេតអង្គរ ពិតជាមានកិត្តិយសខ្លាំងណាស់ដែលត្រូវបានសម្ដេចនាយករដ្ឋមន្ត្រីអនុញ្ញាតឱ្យចូលរួមទទួលទានអាហារថ្ងៃត្រង់ជាមួយសម្ដេចនៅខេត្តកំពត។ ក្នុងនាមយុវជនមួយរូបដែលជាសសរទ្រូងនៃប្រទេសជាតិ ខ្ញុំបាទសូមថ្លែងអំណរគុណសម្ដេចដែលតែងយកចិត្តទុកដាក់និងផ្ដល់ឱកាសដល់យុវជនទាំងអស់របស់កម្ពុជា ក៏ដូចជាការលះបង់របស់សម្ដេចក្នុងការប្ដូរយកសុខសន្តិភាពជូនប្រទេសកម្ពុជាយើងឱ្យមានការរីកចម្រើនទៅមុខ។ ខ្ញុំបាទប្ដេជ្ញាប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនឯងបន្ថែមទៀត ដើម្បីរួមចំណែកលើកមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ តាមរយៈក្រុមបាល់ទាត់ជម្រើសជាតិនិងក្លិប។ សូមសម្ដេចនិងក្រុមគ្រួសារជួបប្រទះតែពុទ្ធពរទាំង៤ប្រកា គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ »

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឡូយកប់! កីឡាការិនីហែលទឹកកម្ពុជា ហែមថុន វិទីនី  បានជួបថតរូបផ្ទាល់ ជាមួយ ម្ចាស់កំណត់ត្រាពិភពលោក ផ្នែកកីឡារត់ប្រណាំង Usain Bolt!

ឡូយកប់! កីឡាការិនីហែលទឹកកម្ពុជា ហែមថុន វិទីនី  បានជួបថតរូបផ្ទាល់ ជាមួយ ម្ចាស់កំណត់ត្រាពិភពលោក ផ្នែកកីឡារត់ប្រណាំង Usain Bolt!

ឡូយកប់! កីឡាការិនីហែលទឹកកម្ពុជា ហែមថុន វិទីនី  បានជួបថតរូបផ្ទាល់ ជាមួយ ម្ចាស់កំណត់ត្រាពិភពលោក ផ្នែកកីឡារត់ប្រណាំង Usain Bolt!