Barcelona ដាក់​ Leicester ៤គ្រាប់​ក្នុង​ប្រកួត​ Champions Cup

នៅ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​កម្ដៅ​សាច់​ដុំ​ International Champions Cup ក្លឹប​ជើង​ឯក​របស់​អេស្ប៉ាញ FC Barcelona បាន​បំបាក់​ជើង​ឯក​អង់គ្លេស​ Leicester City ក្នុង​លទ្ធផល​ ៤​ទល់​នឹង​២។

 

Barcelona ដាក់​ Leicester ៤គ្រាប់​ក្នុង​ប្រកួត​ Champions Cup

 

៤គ្រាប់​របស់​ក្រុម​លោក​ Luis Enrique សុទ្ធ​បញ្ចូល​ទី​ដោយ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Munir El Haddadi នៅ​នាទី​ ២៦ និង​៤៥ ខណៈ​ Luis Suarez និង​ Rafa Mujica សុទ្ធ​បាន​ម្នាក់​១គ្រាប់។ Messi ដែល​មាន​វត្តមាន​ក្នុង​ការ​ប្រកួត​នេះ​ដែរ មិន​អាច​រក​បាន​គ្រាប់​ទេ តែ​គេ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​សុទ្ធ​បញ្ចូល​ទី​បាន​៣​គ្រាប់។

 

ដោយ​ឡែក Leicester រក​បាន​​២ គ្រាប់​ដោយ​សមាជិក​ថ្មី​ Ahmed Musa ដែល​ទិញ​មក​ក្នុង​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ក្លឹប​ (១៦លាន​ផោន) គឺ​កីឡាករ​ Ahmed Musa។ លទ្ធផល​​គូ​ដទៃ​ Real Madrid បាន​យក​ឈ្នះ Bayern Munich ១-០ ស៊ុត​បញ្ចូល​ទី ដោយ​ខ្សែ​ការពារ Danilo នៅ​នាទី​៧៩ ហើយ​រវាង​ Chelsea និង​ AC Milan កំពុង​ដំណើរ​ការ​ប្រកួត​នៅ​ព្រឹក​នេះ៕

 

Barcelona ដាក់​ Leicester ៤គ្រាប់​ក្នុង​ប្រកួត​ Champions Cup

 

Barcelona ដាក់​ Leicester ៤គ្រាប់​ក្នុង​ប្រកួត​ Champions Cup

 

Barcelona ដាក់​ Leicester ៤គ្រាប់​ក្នុង​ប្រកួត​ Champions Cup

 

ប្រែសម្រួល៖ វីរ៉ុត
ប្រភព៖ BBC