Rooney និង​កូន​ ទប់​សំណើច​មិន​ជាប់ ហួស​ចិត្ត​នឹង​ក្បាច់​របស់​​ Depay

Wayne Rooney ​ប្រធាន​ក្រុម​បិសាច​ក្រហម​ Manchester United ​​​​និង​កូន​ប្រុស​ Kai Rooney ​បាន​ផ្ទុះ​សំណើច​ពេល​ឃើញ​ខ្សែ​បម្រើ​ Memphis Depay ​បម្រុង​លោត​ទាត់​ក្បាច់​​បក​ក្រោយ​ Bicycle Kick ប៉ុន្តែ​បែរ​ជា​បរាជ័យ​ អំឡុង​ការ​ប្រកួត​យប់​មិញ។

 

Rooney និង​កូន​ ទប់​សំណើច​មិន​ជាប់ ហួស​ចិត្ត​នឹង​ក្បាច់​របស់​​ Depay

 

ក្នុង​ការ​ប្រកួត​សប្បុរសធម៌​របស់​ Rooney រវាង​ក្រុម​ Man Utd ទល់​នឹង​​ Everton​ នៅ​ Old Trafford យប់​មិញ ​បាន​បញ្ចប់​លទ្ធផល​ស្មើ​គ្នា ០-០ ប៉ុណ្ណោះ ខណៈ​ដែល​​ប្រធាន​ក្រុម​អង់គ្លេស (Rooney) បាន​ដូរ​ចេញ​នៅ​តង់​ទី​២។ ប៉ុន្តែ​អំឡុង​ការ​ប្រកួត​តង់​ទី​២ Depay ដែល​ដូរ​ចូល​ជំនួស​ Zlatan Ibrahimovic ​នៅ​នាទី​៦៦ ​បាន​បញ្ចេញ​កាយ​ស្ទាក់ស្ទើរ​បម្រុង​ទាត់​ក្បាច់​ Bicycle Kick តែ​ធ្វើ​មិន​បាន​សម្រេច​ ធ្វើ​ឲ្យ​ Rooney និង​កូន​ប្រុស​ ដែល​អង្គុយ​ទស្សនា​ ហួស​ចិត្ត​ទប់​សំណើច​មិន​ជាប់​តែ​ម្ដង៕

 

Rooney និង​កូន​ ទប់​សំណើច​មិន​ជាប់ ហួស​ចិត្ត​នឹង​ក្បាច់​របស់​​ Depay

Wayne Rooney ប្រធាន​ក្រុម​ Man Utd

 

Rooney និង​កូន​ ទប់​សំណើច​មិន​ជាប់ ហួស​ចិត្ត​នឹង​ក្បាច់​របស់​​ Depay

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ 101GreatGoals