Neymar ត្រូវប្រជែងយកមេដាយមាស ខណៈប្រេស៊ីល ប៉ះ អាហ្វ្រិកខាងត្បូងរាត្រីនេះ

ក្រោយពីបានរងបរាជ័យយ៉ាងឈឺចាប់ក្នុងព្រឹត្តិការណ៍ World Cup ឡើយ បច្ចុប្បន្ន ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល នឹងពឹងផ្អែកទៅលើតារាងឆ្នើម Neymar របស់ក្លិប Barcelona ក្នុងការប្រជែងយកមេដាយមាសអូឡាំពិកលើវិញ្ញាសាកីឡាបាល់ទាត់ជាលើកទីមួយរបស់ពួកគេ។

Diego-Simeone-ft16

មេដាយមាសអូឡាំពិក គឺជាពានរង្វាន់អន្តរជាតិតែមួយគត់ដែលក្រុមជម្រើសជាតិប្រេស៊ីល មិនធ្លាប់បានឈ្នះសោះក្នុងប្រវត្តិសាស្ត្រដ៏ជោគជ័យរបស់ពួកគេ ខណៈដែលក្រុមជម្រើសជាតិនេះ បានឈ្នះពាន World Cup ដល់ទៅ៥លើក។ កីឡាបាល់ទាត់របស់ប្រេស៊ីល កំពុងតែសម្លឹងរកការស្តារមុខមាត់ត្រឡប់មកវិញ ក្រោយពីការរងបរាជ័យដ៏អាម៉ាសក្នុងលទ្ធផល ៧-១ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមស្នាដៃក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងព្រឹត្តិការណ៍ World Cup លើទឹកដីខ្លួនឯងកាលពី២ឆ្នាំមុន និងការធ្លាក់ចេញត្រឹមវគ្គចែកពូលក្នុងព្រឹត្តិការណ៍ Copa America Centenario កាលពីខែមិថុនា។

ក្រុមជម្រើសជាតិប្រេស៊ីល គឺជាក្រុមមានក្តីសង្ឃឹមច្រើនក្នុងការឈ្នះពានដើម្បីបញ្ចប់ការរង់ចាំរបស់ពួកគេ ខណៈដែលពួកគេក៏ជាក្រុមប្រជុំដោយកីឡាករដ៏មានទេពកោសល្យជាច្រើនផងដែរ។ ក្រុមអូឡាំពិកទាំងអស់នឹងត្រូវកំណត់ឲ្យជ្រើសរើសយកកីឡាករមានអាយុច្រើនជាង២៣ឆ្នាំត្រឹមតែ៣នាក់គត់ក្នុងក្រុមដែលមានកីឡាករសរុប១៨នាក់។

ក្រុមជម្រើសជាតិប្រេស៊ីល នឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិអាហ្វ្រិកខាងត្បូង នៅ Brasilia ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងម្ចាស់ផ្ទះទាំង៦សម្រាប់វិញ្ញាសាកីឡាបាល់ទាត់ នៅមុនពេលជួបក្រុមជម្រើសជាតិអ៊ីរ៉ាក់ និងដាណឺម៉ាក ក្នុងពូល A។ គូប្រជែងដែលពួកគេត្រូវបារម្ភខ្លាំងជាងគេគឺ ក្រុមជម្រើសជាតិអាហ្សង់ទីន។

ខ្សែប្រយុទ្ធ Angel Correa របស់ក្លិប Atletico Madrid និង Giovanni Simeone ដែលជាកូនប្រុសរបស់លោក Diego Simeone គ្រូបង្វឹករបស់ Atletico បានចាប់ដៃគូគ្នាយ៉ាងស៊ីចង្វាក់ក្នុងការរកគ្រាប់បាល់បញ្ចូលទី១៣គ្រាប់ដើម្បីជួយឲ្យក្រុមអាហ្សង់ទីនអាយុក្រោម២០ ឈ្នះពានប្រចាំទ្វីបអាមេរិកខាងត្បូងឆ្នាំ២០១៥។ អាហ្សង់ទីន នឹងត្រូវជួបជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងការប្រកួតបើកឆាកនៅលើទីលាន Rio Olympic ក្នុងពូលមួយដែលក៏មានក្រុមហុងឌូរ៉ាស និងអាល់ហ្សេរី ផងដែរ៕

កម្មវធីប្រកួតរាត្រីនេះ

Iraq v Denmark – 11 យប់
Honduras v Algeria – 1 អធ្រាត្រ
Brazil v South Africa – 2 ទៀបភ្លឺ
Mexico v Germany – 3 ទៀបភ្លឺ
Portugal v Argentina – 4 ទៀបភ្លឺ
Sweden v Colombia – 5 ទៀបភ្លឺ

ថ្ងៃទីសុក្រ ទី៥ ខែសីហា

Fiji v South Korea – 6 ព្រឹក
Nigeria v Japan – 8 ព្រឹក

The post Neymar ត្រូវប្រជែងយកមេដាយមាស ខណៈប្រេស៊ីល ប៉ះ អាហ្វ្រិកខាងត្បូងរាត្រីនេះ appeared first on CamboSport.