ទួល​បុរាណ​អច្ឆរិយ​មួយ​បង្កប់ ​ដោយ​អភូតហេតុ

ទួល​បុរាណ​អច្ឆរិយ​មួយ​បង្កប់ ​ដោយ​អភូតហេតុ
 

ខេត្ត​តាកែវ​ជា​ទឹកដី​ប្រវត្តិសាស្ត្រ​ចំណាស់​ជាងគេ​សំបូរ​ដោយ​អង្គ​បុរាណ។ ថ្ងៃនេះ​ Sabayសូម​នាំ​ប្រិយមិត្ត​ស្វែងយល់​ទួល​អង្គ​មួយ កន្លែង​ក្នុង​ភូមិ​បា​រាយណ៍ ​​ខាន់​ខាវ ​ស្រុក​ដូន​កែវ​ ដែល​ធ្លាប់​ល្បី​ថា​មាន​អភូតហេតុ​អស្ចារ្យ​ខ្លាំង​ក្នុង​សម័យ​ដើម​តែ​ពេលនេះ​បាន​ប្រែក្លាយ​ជា​សាលាឆទាន​មួយ​សម្រាប់​ប្រជាជន​រៀបចំ​ពិធីបុណ្យ​ផ្សេងៗ​ក្រោម​ការ​ជួយឧបត្ថម្ភ​ពី​សប្បុរសជន​ម្នាក់​មកពី​ភ្នំពេញ។

 
ទួល​បុរាណ​អច្ឆរិយ​មួយ​បង្កប់ ​ដោយ​អភូតហេតុ

 

លោកតា ​ជុំ ជឿន ​អាយុ៨០ឆ្នាំ​បាន​ប្រាប់ ​Sabayថា​ ទីទួល​ដ៏​ចំណាស់​ដែលមាន​ផ្ទៃដី​ប្រហែល៤០អានេះ​លែងមាន​ព្រៃ​និង​សត្វ​គ្រប់​ប្រភេទ​ដូច​សម័យ​កាលពី​គាត់​នៅ​ក្មេង​ទៀតហើយ។ ព្រឹទ្ធាចារ្យ​រូបនេះ​បន្តថា កន្លែង​នេះ​មាន​បង្កប់​ដោយ​រឿងរ៉ាវ​អាថ៌កំបាំង​ប្លែកៗ​ជាច្រើន​គួរឲ្យ​ចាប់​អារម្មណ។ តាម​ការ​តំណាល​ត​គ្នា​ពីចាស់ៗ​ជំនាន់​មុន​បាន​អោយដឹងថា ​ទីនេះ​ពុំ​សូវ​មាន​មនុស្ស​ហ៊ាន​ចេញចូល​ទេ​ព្រោះ​សំបូរ​ទៅដោយ​ព្រៃ​ដ៏​ក្រាស់​ និង​ដើម​ឈើធំៗ​ព្រមទាំង​សត្វ​ពស់​គ្រប់​ប្រភេទ។ ពិសេស​ជាងនេះទៅទៀត​ប្រសិនបើ​អ្នកស្រុក​ភូមិ​ត្រូវការ​ចានឆ្នាំង​ឬ​សម្ភារៈ​ផ្សេងៗ​ដើម្បី​រៀបចំ​ពិធីបុណ្យ​ពួកគេ​គ្រាន់តែ​ដុត​ធូប​សុំ​បួងសួង​ទៅ ពេលនោះ​បារមី​ម្ចាស់​ទឹក​ម្ចាស់​ដី​ថែរក្សា​ទួល​នឹង​ផុស​សម្ភារៈ​ទាំងនោះ​មក​អោយ​ប្រើប្រាស់​ភ្លាមៗ​តែម្តង។ លោកតា​បាន​បន្ត​អោយដឹងថា៖ “ចំណេរ​កាល​ក្រោយមក​ដោយសារតែ​មនុស្ស​មួយ​ចំនួន​មាន​សេចក្ដី​លោភលន់ មិន​ស្មោះត្រង់​យក​ចាន​ឬ​ឆ្នាំង​មិនល្អ​ទៅ​សង…អ្នកស្រុក​អ្នកភូមិ​ទាំងមូល​លែង​ត្រូវ​បាន​អនុញ្ញាត​ខ្ចី​អ្វី​ទៀត”។

 
ទួល​បុរាណ​អច្ឆរិយ​មួយ​បង្កប់ ​ដោយ​អភូតហេតុ

 

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់ថា៖ “អ្វី​ដែល​រឹតតែ​អស្ចារ្យ​នោះ​ពេលដែល​លោកយាយ​ម្នាក់​ឈ្មោះ​ឡាង​ត្រូវ​បាន​បារមី​ទួល​អង្គ​ហៅ​អោយ​ទៅ​យក​កំណប់​ដោយ​ភ្ជាប់​នូវ​លក្ខខណ្ឌ​មួយ​ហាម​ប្រាប់​អ្នក​ដ៏​ទៃ​អោយសោះ។ ពេលនោះ​លោកយាយ​មិនបាន​ទៅយក​កំណប់​ម្នាក់ឯង​ដូច​អ្វីដែល​បាន​ប្រាប់​ក្នុង​សុបិន​នោះទេ។ ក្រឡរ​ដ៏​ចំឡែក​មួយ​ផ្ទុក​សុទ្ធតែ​មាស​បាន​ផុសចេញ​ពី​ដី​លេច​នៅ​ចំពោះមុខ​គាត់….តែ​ដោយ​មានកូន​ទៅជា​មួយ​ផង​មាស​ទាំងនោះ​ប្រែ​ទៅជា​ស្ពាន់​វិញ​ទាំងអស់។

 
ទួល​បុរាណ​អច្ឆរិយ​មួយ​បង្កប់ ​ដោយ​អភូតហេតុ

 

ទួល​បុរាណ​អច្ឆរិយ​មួយ​បង្កប់ ​ដោយ​អភូតហេតុ

 

ទួល​បុរាណ​អច្ឆរិយ​មួយ​បង្កប់ ​ដោយ​អភូតហេតុ

 

ទួល​បុរាណ​អច្ឆរិយ​មួយ​បង្កប់ ​ដោយ​អភូតហេតុ

 

 

ប្រិយមិត្ត​ណាខ្លះ​ធ្លាប់​លឺ​ជំនឿ​បែបនេះ?

 

អត្ថ​ប​ទៈ ជិន វេន
រូបថត៖ ទូរសព្ទដៃ