ការប្រែប្រួល​នៃ “​សុដន់​” ពេល​មាន​ផ្ទៃពោះ​

ការប្រែប្រួល​នៃ “​សុដន់​” ពេល​មាន​ផ្ទៃពោះ​

​អំឡុង​ពេល​មាន​ផ្ទៃពោះ មានរឿង​ច្រើនណាស់ ដែល​ត្រូវ​កើតឡើង និង​ផ្លាស់ប្តូរ ក្នុងកំឡុងពេល​ប្រហែលជា ៩ ខែ ១០ ថ្ងៃនេះ ហើយ​អ្វី​ដែល​គួរឲ្យ​កត់សម្គាល់​នោះ គឺ​សុដន់​។​

ចាប់តាំងពី​មាន​ផ្ទៃពោះ​ដំបូង អ័រម៉ូន​ចាប់ផ្តើម​ផ្លាស់ប្តូរ ដែល​ធ្វើឲ្យ​សុដន់ មានការ​ប្រែប្រួល​ខ្លាំង ដើម្បី​រៀបចំ​ខ្លួន បំបៅ​ដោះ​កូន​។​

ខាងក្រោម​នេះ គឺជា​ការប្រែប្រួល​មួយចំនួន ទៅលើ​សុដន់​មនុស្ស​ស្រី ៖
១. សុដន់​រីក​កាន់តែ​ធំ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​
២. កាន់តែ​ធំ កាន់តែ​ធ្ងន់​
៣. មាន​ការឈឺចាប់​តិចតួច ឬ​ខ្លាំងក្លា​
៤. លេច​ចេញ​សរសៃឈាម​ច្រើន​ជាង​មុន​ច្បាស់ៗ​
៥. ចុង​សុដន់​រីក​ធំ ហើយ​ឡើង​ខ្មៅ​
៦. ហៀរ​ទឹកដោះ​
៧. មាន​ស្នាម និង​សង្វារ​នៅលើ​ដោះ​
៨. សុដន់​ពេលនេះ ទាមទារ​ការថែទាំ​ជាពិសេស​
៩. វា​មិន​អាច​ត្រឡប់​ទៅ​ជា​ស្អាត និង​តឹង​ណែន​ដូច​ពី​មុន​នោះ​ទេ​៕

ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។