បុរស​វ័យ​៦០ឆ្នាំ ធាក់​កង់​ពី​ចិន ទៅ​ចូល​រួម​កីឡា​អូឡាំពិក ដល់​ទីក្រុង​រីអូ

បុរស​ចំណាស់​វ័យ​៦០ឆ្នាំ​ម្នាក់ មក​ពី​ខេត្ត Jiangsu ប្រទេស​ចិន មាន​ឈ្មោះ​ថា Chen Guanming បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ដោយ​សារ​តែ​គាត់​បាន​ធាក់​កង់​ពី​ប្រទេស​ចិន ទៅ​ចូល​រួម​ការ​ប្រកួត​កីឡា​អូឡាំពិក ឆ្នាំ២០១៦ នៅ​ឯ​ទីក្រុង​រីអូ ប្រទេស​ប្រេស៊ីល។

 

បុរស​វ័យ​៦០ឆ្នាំ ធាក់​កង់​ពី​ចិន ទៅ​ចូល​រួម​កីឡា​អូឡាំពិក ដល់​ទីក្រុង​រីអូ

 

លោក Chen បាន​ចាប់​ផ្តើម​ឈ្លក់​វង្វេង​នឹង​កីឡា​អូឡាំពិក តាំង​ពី​ឆ្នាំ២០០១ នៅ​ពេល​ដែល​ទីក្រុង​ប៉េកាំង បាន​ឈ្នះ​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​អូឡាំពិក​រដូវ​ក្តៅ ឆ្នាំ២០០៨ ហើយ​គាត់​ក៏​បាន​ចូល​រួម​​ដែរ។ ជាង​នេះ​ទៅ​ទៀត នៅ​ក្នុង​ឆ្នាំ២០១២ លោក Chen បាន​ទៅ​ចូល​រួម​កីឡា​អូឡាំពិក នៅ​ឯ​ទីក្រុង​ឡុងដ៍ ទៀតផង។ គួរ​បញ្ជាក់​ថា នេះ​គឺ​ជា​លើក​ទី៣​ហើយ​សម្រាប់​លោក Chen ដែល​បាន​ចូល​រួម​កីឡា​អូឡាំពិក បន្ទាប់​ពី​គាត់​បាន​មក​ដល់​ទីក្រុង​រីអូ កាល​ពី​ថ្ងៃ​សៅរ៍ ទី៣០ ខែ​កក្កដា កន្លង​ទៅ​នេះ។

 

លោក Chen បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​នឹង​តាម​ចូល​រួម​កីឡា​អូឡាំពិក​នៅ​គ្រប់​ទិស​ទី ទោះ​បី​ជា​វា​ទៅ​ដល់​ទី​ណា​ក៏​ដោយ។ «កង់​រទេស​នេះ​គឺ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ និង​ជា​តង់​សម្រាប់​ខ្ញុំ​ដេក»។ លោក Chen បាន​ឲ្យ​ដឹង។

 

គួរ​រំលឹក​ថា កាល​ពី​កីឡា​អូឡាំពិក​ឆ្នាំ២០១២ លោក Chen បាន​ធ្វើ​ដំណើរ​ជាង ៦០ ០០០គីឡូ​ម៉ែត្រ ឆ្លង​កាត់ ១៦ប្រទេស គ្រោះ​ទឹកជំនន់ តំបន់​មាន​សង្គ្រាម សីតុណ្ហភាព​ត្រជាក់ និង ភ្នំ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​បង្ហាញ​នូវ​ស្មារតី​គាំទ្រ​កីឡា​អូឡាំពិក។ កាល​នោះ គាត់​បាន​ចាក​ចេញ​ពី​ផ្ទះ នៅ​ថ្ងៃទី២៣ ខែ​ឧសភា ឆ្នាំ២០១០ និង​បាន​ទៅ​ដល់​ទីក្រុង​ឡុងដ៍ នៅ​ថ្ងៃទី០៩ ខែ​កក្កដា៕

 

បុរស​វ័យ​៦០ឆ្នាំ ធាក់​កង់​ពី​ចិន ទៅ​ចូល​រួម​កីឡា​អូឡាំពិក ដល់​ទីក្រុង​រីអូ

 

បុរស​វ័យ​៦០ឆ្នាំ ធាក់​កង់​ពី​ចិន ទៅ​ចូល​រួម​កីឡា​អូឡាំពិក ដល់​ទីក្រុង​រីអូ

 

បុរស​វ័យ​៦០ឆ្នាំ ធាក់​កង់​ពី​ចិន ទៅ​ចូល​រួម​កីឡា​អូឡាំពិក ដល់​ទីក្រុង​រីអូ

 

បុរស​វ័យ​៦០ឆ្នាំ ធាក់​កង់​ពី​ចិន ទៅ​ចូល​រួម​កីឡា​អូឡាំពិក ដល់​ទីក្រុង​រីអូ

 

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ shanghaiist