ទិញ​ឈ្នះៗ! ផ្ដល់​ជូន​ម៉ូតូ​២០០​គ្រឿង​ក្នុង​តម្លៃ​ពិសេស និង​មាន​ឱកាស​ឈ្នះ​រង្វាន់​ធំ​រថយន្ត Mazda2 ថ្មី​១​គ្រឿង

ម៉ូតូ Kawasaki ស៊េរី​ទំនើបៗ កំពុង​លក់​ក្នុង​តម្លៃ​ពិសេស​មិន​ធ្លាប់​មាន​ពី​មុន​មក​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ដំណាច់​ខែ​កញ្ញា ឆ្នាំ​២០១៦ ក្នុង​ឱកាស​ខួប​គម្រប់​១​ឆ្នាំ​របស់ Kawasaki នៅ​កម្ពុជា។ ក្រៅ​ពី​អាច​ក្លាយ​ជា​ម្ចាស់​ម៉ូតូ​ដ៏​ទំនើប​ស៊ីវិល័យ​នេះ អ្នក​ក៏​ទទួល​បាន​ឱកាស​ចូលរួម​ផ្សង​សំណាង ដើម្បី​ឈ្នះ​រង្វាន់​ធំៗ ដូចជា រថយន្ត Mazda2 ម៉ូតូ Kawasaki ស៊េរី KSR Pro, KLX 150 និង សម្ភារៈ​ម៉ាក Kawasaki ជាច្រើន​ប្រភេទ​ទៀត។

 

តំណាង​ក្រុមហ៊ុន Kawasaki នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា អតិថិជន​ដែល​ទិញ​ម៉ូតូ Kawasaki កម្លាំង​ម៉ាស៊ីន 150cc ឡើង​ទៅ​ក្នុង​អំឡុង​ពេល Promotion នេះ នឹង​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី​ជប់លៀង​អបអរសាទរ​គម្រប់​ខួប​១​ឆ្នាំ ដើម្បី​ធ្វើ​ជា​សាក្សី​ក្នុង​ព្រឹត្តិការណ៍​ចាប់​រង្វាន់​ធំ។ “យើង​ប្រមូល​សន្លឹកឆ្នោត​ពី​អតិថិជន​ភ្លាមៗ ដាក់​ក្នុង​ធុង ហើយ​ចាប់ឆ្នោត​នៅ​ទីនោះ​តែ​ម្ដង ដើម្បី​ធានា​បាន​ថា​ពិត​ជា​សុក្រឹត និង​មាន​តម្លាភាព។ យើង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ដើម្បី​ធានា​ទំនុក​ចិត្ត​អតិថិជន​របស់​យើង”។

 

តំណាង​រូប​នេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា ចំពោះ​អតិថិជន​ដែល​ទិញ​ម៉ូតូ Kawasaki ស៊េរី Z125 នឹង​មាន​ឱកាស​ឈ្នះ​ម៉ូតូ KSR Pro ១​គ្រឿង និង​អាវយឺត​ស្អាតៗ​ជាច្រើន​ទៀត។

 

ពេញ​ចិត្ត​ម៉ូតូ Kawasaki ស៊េរី​មួយ​ណា តោះ​មើល​តារាង​តម្លៃ​ខាង​ក្រោម​នេ៖​

 

ទិញ​ឈ្នះៗ! ផ្ដល់​ជូន​ម៉ូតូ​២០០​គ្រឿង​ក្នុង​តម្លៃ​ពិសេស និង​មាន​ឱកាស​ឈ្នះ​រង្វាន់​ធំ​រថយន្ត Mazda2 ថ្មី​១​គ្រឿង

ទិញ​ឈ្នះៗ! ផ្ដល់​ជូន​ម៉ូតូ​២០០​គ្រឿង​ក្នុង​តម្លៃ​ពិសេស និង​មាន​ឱកាស​ឈ្នះ​រង្វាន់​ធំ​រថយន្ត Mazda2 ថ្មី​១​គ្រឿង

 

ប្រញាប់​ឡើង​! ចំនួន និង​ពេលវេលា​មានកំណត់​! កុំ​ឲ្យ​ឱកាស​មាស​នេះ​កន្លងផុតឲ្យ​សោះ!

 

ម៉ូតូ Kawasaki មាន​ដើមកំណើត​នៅ​ប្រទេស​ជប៉ុន​តាំង​ពី​ឆ្នាំ​១៨៩៦ មក​ម្ល៉េះ ហើយ​បាន​ល្បី​ឈ្មោះ​ទូទាំង​ពិភពលោក​ជាង ១ សតវត្ស​មក​ហើយ​លើ​គុណភាព​ខ្ពស់ និង​រូបរាង​ស្អាត​សង្ហា ពិសេស​គឺ​ប្រភេទ​ម៉ូតូ​ប្រណាំង និង​បាន​នាំ​ចូល​មក​លក់​នៅ​កម្ពុជា​ក្នុង​ខែ​តុលា ឆ្នាំ​២០១៦។ ម៉ូតូ Kawasaki នាំ​ចូល និង​ចែក​ចាយ​ដោយ​ក្រុមហ៊ុន HGB group Co.,Ltd.។

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ក្រុមហ៊ុន HGB អគារ​លេខ ៩២ មហាវិថី​សហព័ន្ធ​រុស្សី (១១០) សង្កាត់​ទឹក​ល្អក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ (ទល់​មុខ​សាលា​តិចណូ) ឬ​ទូរសព្ទ 095 333 503 / 095 333 501

 

អត្ថបទ៖ លីដា