បាក់​ឌុប​ឆ្នាំ២០១៦នេះ មិនបន្ធូរដៃ តែបន្ថយពិន្ទុ

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានឲ្យដឹងថា ក្រសួងនឹងបន្តរឹតបន្តឹងលើការប្រលងបាក់ឌុបដូចឆ្នាំមុនដែរ។ ដោយឡែកសម្រាប់ពិន្ទុប្រលងឆ្នាំនេះ លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ត្រឹម២២៤គឺជាប់ ដែលខុសពីឆ្នាំមុន (២០១៥) គឺ ២៣៧ពិន្ទុ។

បាក់​ឌុប​ឆ្នាំ២០១៦នេះ មិនបន្ធូរដៃ តែបន្ថយពិន្ទុ

នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការរៀបចំការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាឆ្នាំ២០១៦ ធ្វើឡើងនៅទីស្តីការក្រសួងអប់រំកាលពីរសៀលម៉ោង ២:៣០ នាទី ថ្ងៃទី០៣ សីហាម្សិលមិញនេះ លោករដ្ឋមន្ត្រីបានថ្លែងថា៖ “ដំណើរការប្រលងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ និងបំពេញវិជ្ជាសម័យប្រលង៖ ២២ សីហា ២០១៦ ខាងមុខ នឹងប្រព្រឹត្តទៅដោយគោរពតាម គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ក្រសួង នឹងបន្តរឹតបន្តឹងការប្រលងដូចឆ្នាំមុនដែរ ដោយបន្តសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយក្នុងការចូលរួមសង្កេតការណ៍ដំណើរការប្រលងចាប់ពីដំណើរការសំណេរ រហូតដល់ថ្ងៃប្រកាសលទ្ធផល”។
បាក់​ឌុប​ឆ្នាំ២០១៦នេះ មិនបន្ធូរដៃ តែបន្ថយពិន្ទុ

សម្រាប់ការបាក់ឌុប២០១៦ ចំពោះបេក្ខជនណាដែលយកគ្រឿងអេឡិចត្រូនិកចូលក្នុងបន្ទប់ប្រលងនឹងត្រូវធ្លាក់ស្វ័យប្រវត្តិ។ ចំពោះបេក្ខជនដែលឲ្យគេប្រលងជំនួស ត្រូវបានកំណត់ឲ្យធ្លាក់ និងផ្អាកមិនឲ្យប្រលងពីរឆ្នាំបេក្ខជនដែលឲ្យគេប្រលងជំនួស ត្រូវបានកំណត់ឲ្យធ្លាក់ និងផ្អាកមិនឲ្យប្រលងពីរឆ្នាំបន្តបន្ទាប់។ ដោយឡែក បេក្ខជនដែលប្រលងជំនួសគេ នឹងត្រូវបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ជាធរមាន។ នេះបើតាមប្រសាសន៍ លោក ហង់ ជួនណារ៉ុន។

ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំ២០១៦ ដែលមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម រួមមានបេក្ខជនប្រលងសរុបចំនួន ៩៣ ៧៥២ នាក់ ដោយមានមណ្ឌលប្រលងចំនួន ១៥៧មណ្ឌល ចែកចេញជា ៣ ៧៨១បន្ទប់ នៅរាជធានី ខេត្តទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ មាន រតនា
ប្រភព៖ sabay

  • បាក់​ឌុប​ឆ្នាំ២០១៦នេះ មិនបន្ធូរដៃ តែបន្ថយពិន្ទុ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:ជីវិតនិងសង្គម
Tags: