​ចចាមអារ៉ាម​ ងាយ​នឹង​ធ្វើ​ឲ្យ​តម្លៃ​អចលន​ទ្រព្យ​ត្រូវ​គេ​​​បំប៉ោង​

ពាក្យចចាមអារ៉ាមផ្សេងៗ បានធ្វើឲ្យមានការបំប៉ោងតម្លៃលើវិស័យអចលនទ្រព្យដែលជះឥទ្ធិពលអាក្រក់ដល់ទីផ្សា។ សម្រាប់អ្នកប្រកបរបរពាក់ព័ន្ធនឹងវិស័យនេះ អាចរងនូវហានិភ័យខ្ពស់នៃការបំប៉ោងតម្លៃដោយសារទទួលព័ត៌មានមិនច្បាស់លាស់។

​ចចាមអារ៉ាម​ ងាយ​នឹង​ធ្វើ​ឲ្យ​តម្លៃ​អចលន​ទ្រព្យ​ត្រូវ​គេ​​​បំប៉ោង​

ចំពោះ លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong បានមើលឃើញថា វិស័យអចលនទ្រព្យនៅកម្ពុជាហាក់នៅក្មេងខ្ចីនៅឡើយ ធ្វើឲ្យជនខិលខូចមួយចំនួនឆ្លៀតឱកាសដើម្បីផលចំណេញផ្ទាល់ខ្លួន។ លោក បន្តថា ការខ្វះព័ត៌មានធ្វើឲ្យការពិចារណាក្នុងការលក់ទិញអចលនទ្រព្យរងហានិភ័យ ហើយវាក៏រួមចំណែកបង្កភាពអាក្រក់ដល់ទីផ្សារផងដែរ។

កន្លងមកគេសង្កេតឃើញថា គឺមានការបំប៉ោងតម្លៃលើដីធ្លីផងដែរ ដោយក្រុមមួយចំនួនតូចបញ្ចេញព័ត៌មានមិនច្បាស់លាស់ដើម្បីកេងចំណេញ ដើម្បីបានតម្លៃខ្ពស់ទ្វេដង។

លើសពីនេះ លោក វ៉ន ចាន់ថន នាយកប្រតិបត្តិនៃក្រុមហ៊ុន Towncity Real Estate Co.,Ltd បានលើកឧទាហរណ៍ថា ក្រុមហ៊ុនមួយចំនួនតូចមិនអាចរកចំណូលបាន ឬពិបាកក្នុងការរកអតិថិជនក្នុងកម្រិតត្រីមាសណាមួយ។ ដូច្នេះ បានបញ្ចេញរបាយការណ៍ថា ទីផ្សារអចលនទ្រព្យនាពេលសព្វថ្ងៃកំពុងជួបបញ្ហា ។ តែតាមពិតទីផ្សាររួមគឺល្អទេ ប៉ុន្តែមិនល្អសម្រាប់តែក្រុមហ៊ុន២ ឬ ៣ ប៉ុណ្ណោះ ពោលគឺអ្នកប្រកបរបរតែមួយចំនួនតូចប៉ុណ្ណោះ ។ ទង្វើនេះហើយដែលជាបញ្ហាធំក្នុងវិស័យអចលនទ្រព្យ។

​ចចាមអារ៉ាម​ ងាយ​នឹង​ធ្វើ​ឲ្យ​តម្លៃ​អចលន​ទ្រព្យ​ត្រូវ​គេ​​​បំប៉ោង​

សម្រាប់ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គឹម ហ៊ាង បានប្រាប់ថា ពាក្យចចាមអារ៉ាមកាន់តែធ្វើឲ្យតម្លៃអចលនវត្ថុនៅកម្ពុជាកាន់តែអាក្រក់ទៅៗ។

ដោយមើលឃើញពីបញ្ហានេះ លោក ក៏ដូចជាសមាជិកទាំងអស់នឹងរៀបចំវេទិកាសាធារណៈមួយពាក់ព័ន្ធនឹងឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជា ដើម្បីឲ្យសាធារណជនទទួលបានព័ត៌មានច្បាស់លាស់ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃ២០ សីហា ខាងមុខនេះ នៅសណ្ឋាគារសូហ្វីតែល៕

ប្រភព ៖ sabay

  • ​ចចាមអារ៉ាម​ ងាយ​នឹង​ធ្វើ​ឲ្យ​តម្លៃ​អចលន​ទ្រព្យ​ត្រូវ​គេ​​​បំប៉ោង​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:ជីវិតនិងសង្គម
Tags: