បុរស​វ័យ​៦០ឆ្នាំ ធាក់​កង់​ពី​ចិន ទៅ​ចូល​រួម​កីឡា​អូឡាំពិក ដល់​ទីក្រុង​រីអូ

បុរសចំណាស់វ័យ៦០ឆ្នាំម្នាក់ មកពីខេត្ត Jiangsu ប្រទេសចិន មានឈ្មោះថា Chen Guanming បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែគាត់បានធាក់កង់ពីប្រទេសចិន ទៅចូលរួមការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០១៦ នៅឯទីក្រុងរីអូ ប្រទេសប្រេស៊ីល។

បុរស​វ័យ​៦០ឆ្នាំ ធាក់​កង់​ពី​ចិន ទៅ​ចូល​រួម​កីឡា​អូឡាំពិក ដល់​ទីក្រុង​រីអូ

លោក Chen បានចាប់ផ្តើមឈ្លក់វង្វេងនឹងកីឡាអូឡាំពិក តាំងពីឆ្នាំ២០០១ នៅពេលដែលទីក្រុងប៉េកាំង បានឈ្នះសិទ្ធិធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០០៨ ហើយគាត់ក៏បានចូលរួមដែរ។ ជាងនេះទៅទៀត នៅក្នុងឆ្នាំ២០១២ លោក Chen បានទៅចូលរួមកីឡាអូឡាំពិក នៅឯទីក្រុងឡុងដ៍ ទៀតផង។ គួរបញ្ជាក់ថា នេះគឺជាលើកទី៣ហើយសម្រាប់លោក Chen ដែលបានចូលរួមកីឡាអូឡាំពិក បន្ទាប់ពីគាត់បានមកដល់ទីក្រុងរីអូ កាលពីថ្ងៃសៅរ៍ ទី៣០ ខែកក្កដា កន្លងទៅនេះ។

លោក Chen បានប្រាប់ឲ្យដឹងថា គាត់នឹងតាមចូលរួមកីឡាអូឡាំពិកនៅគ្រប់ទិសទី ទោះបីជាវាទៅដល់ទីណាក៏ដោយ។ «កង់រទេសនេះគឺជាមធ្យោបាយធ្វើដំណើរ និងជាតង់សម្រាប់ខ្ញុំដេក»។ លោក Chen បានឲ្យដឹង។

គួររំលឹកថា កាលពីកីឡាអូឡាំពិកឆ្នាំ២០១២ លោក Chen បានធ្វើដំណើរជាង ៦០ ០០០គីឡូម៉ែត្រ ឆ្លងកាត់ ១៦ប្រទេស គ្រោះទឹកជំនន់ តំបន់មានសង្គ្រាម សីតុណ្ហភាពត្រជាក់ និង ភ្នំ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្ហាញនូវស្មារតីគាំទ្រកីឡាអូឡាំពិក។ កាលនោះ គាត់បានចាកចេញពីផ្ទះ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១០ និងបានទៅដល់ទីក្រុងឡុងដ៍ នៅថ្ងៃទី០៩ ខែកក្កដា៕

បុរស​វ័យ​៦០ឆ្នាំ ធាក់​កង់​ពី​ចិន ទៅ​ចូល​រួម​កីឡា​អូឡាំពិក ដល់​ទីក្រុង​រីអូ

បុរស​វ័យ​៦០ឆ្នាំ ធាក់​កង់​ពី​ចិន ទៅ​ចូល​រួម​កីឡា​អូឡាំពិក ដល់​ទីក្រុង​រីអូ

បុរស​វ័យ​៦០ឆ្នាំ ធាក់​កង់​ពី​ចិន ទៅ​ចូល​រួម​កីឡា​អូឡាំពិក ដល់​ទីក្រុង​រីអូ

បុរស​វ័យ​៦០ឆ្នាំ ធាក់​កង់​ពី​ចិន ទៅ​ចូល​រួម​កីឡា​អូឡាំពិក ដល់​ទីក្រុង​រីអូ

ប្រែសម្រួល ៖ sabay (សេង ឡុង)
ប្រភព ៖ shanghaiist

  • បុរស​វ័យ​៦០ឆ្នាំ ធាក់​កង់​ពី​ចិន ទៅ​ចូល​រួម​កីឡា​អូឡាំពិក ដល់​ទីក្រុង​រីអូ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:ជីវិតនិងសង្គម
Tags: