ទួល​បុរាណ​អច្ឆរិយ​មួយ​បង្កប់ ​ដោយ​អភូតហេតុ

ខេត្តតាកែវជាទឹកដីប្រវត្តិសាស្ត្រចំណាស់ជាងគេសំបូរដោយអង្គបុរាណ។ ថ្ងៃនេះ Sabayសូមនាំប្រិយមិត្តស្វែងយល់ទួលអង្គមួយ កន្លែងក្នុងភូមិបារាយណ៍ ខាន់ខាវ ស្រុកដូនកែវ ដែលធ្លាប់ល្បីថាមានអភូតហេតុអស្ចារ្យខ្លាំងក្នុងសម័យដើមតែពេលនេះបានប្រែក្លាយជាសាលាឆទានមួយសម្រាប់ប្រជាជនរៀបចំពិធីបុណ្យផ្សេងៗក្រោមការជួយឧបត្ថម្ភពីសប្បុរសជនម្នាក់មកពីភ្នំពេញ។

ទួល​បុរាណ​អច្ឆរិយ​មួយ​បង្កប់ ​ដោយ​អភូតហេតុ

លោកតា ជុំ ជឿន អាយុ៨០ឆ្នាំបានប្រាប់ Sabayថា ទីទួលដ៏ចំណាស់ដែលមានផ្ទៃដីប្រហែល៤០អានេះលែងមានព្រៃនិងសត្វគ្រប់ប្រភេទដូចសម័យកាលពីគាត់នៅក្មេងទៀតហើយ។ ព្រឹទ្ធាចារ្យរូបនេះបន្តថា កន្លែងនេះមានបង្កប់ដោយរឿងរ៉ាវអាថ៌កំបាំងប្លែកៗជាច្រើនគួរឲ្យចាប់អារម្មណ។ តាមការតំណាលតគ្នាពីចាស់ៗជំនាន់មុនបានអោយដឹងថា ទីនេះពុំសូវមានមនុស្សហ៊ានចេញចូលទេព្រោះសំបូរទៅដោយព្រៃដ៏ក្រាស់ និងដើមឈើធំៗព្រមទាំងសត្វពស់គ្រប់ប្រភេទ។ ពិសេសជាងនេះទៅទៀតប្រសិនបើអ្នកស្រុកភូមិត្រូវការចានឆ្នាំងឬសម្ភារៈផ្សេងៗដើម្បីរៀបចំពិធីបុណ្យពួកគេគ្រាន់តែដុតធូបសុំបួងសួងទៅ ពេលនោះបារមីម្ចាស់ទឹកម្ចាស់ដីថែរក្សាទួលនឹងផុសសម្ភារៈទាំងនោះមកអោយប្រើប្រាស់ភ្លាមៗតែម្តង។ លោកតាបានបន្តអោយដឹងថា៖ “ចំណេរកាលក្រោយមកដោយសារតែមនុស្សមួយចំនួនមានសេចក្ដីលោភលន់ មិនស្មោះត្រង់យកចានឬឆ្នាំងមិនល្អទៅសង…អ្នកស្រុកអ្នកភូមិទាំងមូលលែងត្រូវបានអនុញ្ញាតខ្ចីអ្វីទៀត”។

ទួល​បុរាណ​អច្ឆរិយ​មួយ​បង្កប់ ​ដោយ​អភូតហេតុ

ប្រភពព័ត៌មានដដែលប្រាប់ថា៖ “អ្វីដែលរឹតតែអស្ចារ្យនោះពេលដែលលោកយាយម្នាក់ឈ្មោះឡាងត្រូវបានបារមីទួលអង្គហៅអោយទៅយកកំណប់ដោយភ្ជាប់នូវលក្ខខណ្ឌមួយហាមប្រាប់អ្នកដ៏ទៃអោយសោះ។ ពេលនោះលោកយាយមិនបានទៅយកកំណប់ម្នាក់ឯងដូចអ្វីដែលបានប្រាប់ក្នុងសុបិននោះទេ។ ក្រឡរដ៏ចំឡែកមួយផ្ទុកសុទ្ធតែមាសបានផុសចេញពីដីលេចនៅចំពោះមុខគាត់….តែដោយមានកូនទៅជាមួយផងមាសទាំងនោះប្រែទៅជាស្ពាន់វិញទាំងអស់។

ប្រភព ៖ sabay