លោក ពេជ្រ ប៊ុនធិន ស្នើ​ឲ្យ​ក្រសួង ស្ថាប័ន ព​ន្លឿ​ន​ការដំឡើង​ស័ក្តិ​មន្ត្រីរាជការ​ប្រចាំឆ្នាំ​២០១៦ និពន្ធដោយ : ថ្មីៗ       August-04-2016, 9:59 am         252

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ពេជ្រ ប៊ុនធិន ស្នើ​ឲ្យ​ក្រសួង ស្ថាប័ន ព​ន្លឿ​ន​ការដំឡើង​ស័ក្តិ​មន្ត្រីរាជការ​ប្រចាំឆ្នាំ​២០១៦​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ នៅ​ថ្ងៃទី​២ ខែសីហា បានចេញ​សេចក្តីជូនដំណឹង​មួយ ដោយបាន​ស្នើ​ឲ្យ​ក្រសួង ស្ថាប័ន ព​ន្លឿ​ន​ការដំឡើង​ស័ក្តិ​មន្ត្រីរាជការ​ប្រចាំឆ្នាំ​២០១៦ ។ សំណើ​នេះ គឺ​ដើម្បី​ឲ្យ​ការដំឡើង​ថ្នាក់​ឋានន្តរស័ក្តិ​ប្រចាំឆ្នាំ​២០១៦ ជូន​មន្ត្រីរាជការ​ស៊ីវិល​ឲ្យ​បាន​ទាន់ពេលវេលា និង​ជា​ផលប្រយោជន៍​ដល់​មន្ត្រីរាជការ​។​

​សេចក្តីជូនដំណឹង​បាន​សរសេរ​យ៉ាងនេះ​ថា​៖ «​សូម​ជម្រាបជូន​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មេ​តា្ត​យកចិត្តទុកដាក់​លើ​ការដំឡើង​ថ្នាក់ ឋានន្តរស័ក្តិ​ជូន​មន្ត្រីរាជការ​ស៊ីវិល តាម​វេន​ជ្រើសរើស និង​វេន​អតីតភាព​ការងារ​ឲ្យ​បាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការចូល​រួមសហកា​រ​អនុវត្តន៍​»​។ 

​លោក ពេជ្រ ប៊ុនធិន បានបញ្ជាក់​នៅក្នុង​សេចក្តីជូនដំណឹង​នោះ​ថា ក្រសួង​មុខងារសាធារណៈ ឈប់​ទទួល​ការស្នើសុំ​ដំឡើង​ថ្នាក់​ឋានន្តរស័ក្តិ​ប្រចាំឆ្នាំ​២០១៦ ត្រឹម​ថ្ងៃទី ១៥ ខែកញ្ញា ហើយ​ក្រសួង ស្ថាន​ប័ន​នីមួយៗ​ត្រូវ​ភ្ជាប់​ឯកសារ​ពាក់ព័ន្ធ​ឲ្យ​បាន​គ្រប់គ្រាន់ និង​ឯកសា​ដំឡើង​ថ្នាក់​ឋានន្តរស័ក្តិ​ចុងក្រោយ​មកជា​មួយ​ផង​។ ក្នុងករណី​មានការ​យឺតយ៉ាវ ឬ​ខកខាន តាម​កាលបរិច្ឆេទ​ខាងលើ ក្រសួង​មុខងា​សាធារណៈ នឹងធ្វើ​របាយការណ៍​ទៅ​នាយក​រដ្ឋ  មន្ត្រី ចំពោះ​ក្រសួង ស្ថាប័ន​ណា ដែលមាន​ការយឺតយ៉ាវ ឬ​ខកខាន ដំឡើង​ថ្នាក់​ឋានន្តរស័ក្តិ​នេះ​។​

​សម្រាប់​ការដំឡើង​ថ្នាក់ ឋានន្តរ​ស័​ក្ត​នៅ​ឆ្នាំ​បន្តបន្ទាប់ គ្រប់​ក្រសួង ស្ថាប័ន ត្រូវ​ផ្តល់​សំណុំ​ឯកសារ​ឲ្យ​បាន​យ៉ាងយូរ​ត្រឹម​ថ្ងៃទី​១៥ ខែមករា រៀងរាល់ឆ្នាំ ដើម្បី​ឲ្យ​ក្រសួង​មុខងារសាធារណៈ មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ពិនិត្យ និង​ផ្តល់​ទិដ្ឋាការ​បាន​ទាន់ពេលវេលា​។​

​ដោយឡែក​ចំពោះ​មន្ត្រីរាជការ​ដែល​ដល់​អាយុ​ចូលនិវត្តន៍​នៅ​ឆ្នាំ​បន្ទាប់ ការដំឡើង​ឋានន្តរស័ក្តិ​កិត្តិយស ក្រសួង ស្ថាប័ន ត្រូវ​លើកសំណើ​សុំ​ដំឡើង​ថ្នាក់​ឋានន្តរស័ក្តិ ដូច​មានចែង​ក្នុង​មាត្រា​ទី ៣២ នៃ​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល មក​ក្រសួង​មុខងារសាធារណៈ​យ៉ាងតិច​មួយឆ្នាំ​មុនពេល​ចូលនិវត្តន៍ ដើម្បី​ឲ្យ​ក្រសួង​មុខងារសាធារណៈ មាន​ពេលវេលា​គ្រប់គ្រាន់ ក្នុង​ការផ្តល់​ទិដ្ឋាការ​បម្រែបម្រួល​ស្ថានភាព​រដ្ឋបាល​(​បៀវត្ស​) និង​បោះពុម្ព​សា​លាក​ប័ត្រ​ចូលនិវត្តន៍  ឲ្យ​ស្របតាម​ឋានន្តរស័ក្តិ និង​ថ្នាក់​ចុងក្រោយ​របស់​និ​វន្ត​ន៍​ជន​៕