​រុស្ស៊ី​បន្ត​ចែក​ជំនួ​យ​មនុស្សធម៌​នៅ​ស៊ី​រី ទោះ​មានការបាញ់ឧទ្ធម្ភាគចក្រ​សម្លាប់មនុស្ស​៥​នាក់ និពន្ធដោយ : សៅ ផលនិស្ស័យ       August-04-2016, 9:39 am         214

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​រុស្ស៊ី​បន្ត​ចែក​ជំនួ​យ​មនុស្សធម៌​នៅ​ស៊ី​រី ទោះ​មានការបាញ់ឧទ្ធម្ភាគចក្រ​សម្លាប់មនុស្ស​៥​នាក់​កងទ័ព​រុស្ស៊ី​បម្រើការ​ក្នុង​មជ្ឈមណ្ឌល​រុស្ស៊ី​ដើម្បី​ផ្សះផ្សា​ស៊ី​រី បាន​បន្ត​ចែកចាយ​ស្បៀងអាហារ និង​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​ស៊ី​រី​ដែល​ស្ថិតនៅក្នុង​ទីក្រុង Aleppo ទោះជា​មានការ​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​និង​សម្លាប់​ទាហាន​របស់ខ្លួន ៥​នាក់ នៅ​ថ្ងៃ ១ សីហា​ក៏ដោយ​។   រុស្ស៊ី​នឹង​បញ្ជូន​ជំនួយ​ឱសថ​បន្ថែម ក្រោយ​ចែកចាយ​ជំនួយ​មនុស្សធម៌​មាន​ទំហំ ១៨ តោន​នេះ​រួចរាល់​។​

​មជ្ឈមណ្ឌល​រុស្ស៊ី​ដើម្បី​ការផ្សះផ្សា​ស៊ី​រី​ចាប់ផ្តើម​ចែកចាយ​ជំនួយ​មនុស្សធម៌​ដែលមាន​ទំហំ​ប្រហែល ១៨​តោន នៅ​ទីតាំង​ជនភៀសខ្លួន​នៅក្នុង​ក្រុង Aleppo ថ្ងៃ​អង្គារ​ទី ២ ខែសីហា​នេះ​។ ការផ្តល់​ជំនួយ​មនុស្ស​ធម៌​ដល់​ប្រជាជន​ស៊ី​រី​នេះ ធ្វើឡើង​ក្រោយ​ការបាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ MI-8 របស់​រុស្ស៊ី​ដែល​កំពុង​បំពេញ​សកម្មភាព​មនុស្សធម៌​។​

​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​នេះ​សម្លាប់​មនុស្ស​៥​នាក់​ក្នុងនោះ​មាន​មន្ត្រី​មជ្ឈមណ្ឌល​ខាងលើ​ចំនួន ២​នាក់​ផងដែរ​។ មន្ត្រី​រុស្ស៊ី​បាន​ថ្កោលទោស​ការបាញ់​ទម្លាក់​យន្តហោះ​និង​សម្លាប់​មន្ត្រី​ខ្លួន​ផងដែរ ដោយ​រុស្ស៊ី​ហៅ​វា​ថា​ជា​ព្រៃផ្សៃ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន TASS ជំនួយ​មនុស្សធម៌​ដែល​ត្រូវ​ចែកចាយ​ជូន​ប្រជាជន​ស៊ី​រី​នោះ​មានដូចជា​អាហារ​កញ្ចប់ ម្សៅ ស្ករ បបរ ត្រីខកំប៉ុង និង​សាច់​ជាដើម​។ កញ្ចប់​ស្បៀង​សម្រាប់​មនុស្ស​ម្នាក់ៗ​នេះ​នឹងមាន​ចែកជូន​នៅតាម​បុ​ស្តិ៍​ត្រួតពិនិត្យ ហើយ​ស្បៀង​ទាំងនេះ​សម្រាប់​ជន​ស៊ីវិល និង​បណ្តា​ក្រុម​យោធា​ដែល​ព្រម​លះបង់​អាវុធ​និង​សុំ​ចុះចូល​ជាមួយ​រដ្ឋាភិបាល​។​
​រុស្ស៊ី​បន្ត​ចែក​ជំនួ​យ​មនុស្សធម៌​នៅ​ស៊ី​រី ទោះ​មានការបាញ់ឧទ្ធម្ភាគចក្រ​សម្លាប់មនុស្ស​៥​នាក់ និពន្ធដោយ : សៅ ផលនិស្ស័យ       August-04-2016,  9:39 am         214

​នៅពេល​ខាងមុខនេះ មជ្ឈមណ្ឌល​រុស្ស៊ី​ខាងលើ​ក៏​នឹង​ត្រៀម​ចែកចាយ​ថ្នាំសង្កូវ​ដល់​ប្រជាជន​ស៊ីវិល​ស៊ី​រី​ដែល​រងគ្រោះ​នៅ​ក្រុង Aleppo ផងដែរ​។

​សូមបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃ ២៨ ខែកក្កដា កន្លងទៅ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី Sergei Shoigu បាន​អះអាងថា ទាហាន​រុស្ស៊ី និង​ស៊ី​រី នឹង​ចាប់ផ្តើម​ប្រតិ​ប​តិ្ត​ការ​មនុស្សធម៌​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ទីក្រុង Aleppo​។ ហើយ​ច្រករបៀង មនុស្សធម៌​ចំនួន ៤   នឹងត្រូវ​បង្កើតឡើង​ផងដែរ​នៅ​ទីនោះ ដោយ​ប្រជាជន​ស៊ីវិល​អាច​ចាកចេញ​បាន​តាម​ច្រករបៀង​ចំនួន​បី​។ ហើយ​មួយ​ច្រក​ទៀត​មួយទៀត​អាច​នឹង​ផ្តល់​ឲ្យ​ក្រុម​សកម្មប្រយុទ្ធ​ជា​ក្រុម​ឧទ្ទាម ដែល​ដាក់អាវុធ​ចុះ ហើយ​ព្រម​ចុះចូល​ជាមួយ​រដ្ឋាភិបាល​នោះ​៕