ក្រុម​​​អ្នក​នយោបាយ​ចាម​ ឡើង​​​​តុលាការ​ទាក់ទិន​នឹង​ជម្លោះ​ធ្វើ​ផ្លូវ

ជម្លោះរវាងអ្នកនយោបាយចាមពីររូបដ៏ល្បីឈ្មោះបំផុតនៅប្រទេសកម្ពុជា បានឈានដល់កម្រិតដែលត្រូវដោះស្រាយកាលពីម្សិលមិញ នៅពេលដែលសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការរឿងបរិហារកេរ្តិ៍ដែលប្តឹងលោក អះម៉ាត់ យ៉ះយ៉ា ដោយលោក អូស្មាន់ ហាស្សាន់ ដែលទាំងពីរនាក់សុទ្ធតែជារដ្ឋលេខាធិការរបស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។ លោក ហាស្សាន់ រដ្ឋលេខាធិការនៅក្រសួងការងារ បានប្តឹងលោក អះម៉ាត់ យ៉ះយ៉ា ដែលធ្វើការនៅក្រសួងសង្គមកិច្ច ពីបទចោទថាបានបរិហារកេរ្តិ៍លោកក្នុងបទសម្ភាសមួយជាមួយអង្គភាពព័ត៌មានក្នុងស្រុកកាលពីខែមេសា។ លោកទារសំណងជំងឺចិត្តមួយលានដុល្លារ។ ក្នុងបទសម្ភាសនោះ លោក យ៉ះយ៉ា បានអះអាងថា លោក ហាស្សាន់ បានធ្វើជាមេគំនិតលើផ្លូវថ្មីដ៏ចម្រូងចម្រាសមួយ ដែលរដ្ឋាភិបាលចង់ធ្វើកាត់ដីដែលនៅជាប់ព្រះវិហារ អាល សឺកាល ( Al-Serkal) នៅតំបន់បឹងកក់ក្នុងក្រុងភ្នំពេញ ដែលជាព្រះវិហារអីុស្លាមធំបំផុតនិងស្តុកស្តម្ភបំផុតនៅប្រទេសកម្ពុជា។ លោកបានបន្តថ្លែងថា លោក ហាស្សាន់ មានបំណងចង់ពុះដីព្រះវិហារជាពីរ និង “ទទួលបានប្រយោជន៍” ដោយធ្វើជាដៃគូជាមួយក្រុមហ៊ុនសំណង់មួយ ដើម្បីអភិវឌ្ឍដីនោះ។ ដីដែលព្រះវិហារអីុស្លាមស្ថិតនៅនោះ មានសមាគមសហគមន៍មូស្លីមពីរជាម្ចាស់រួមគ្នា ក្នុងនោះមានសមាគមមួយដែលដឹកនាំដោយលោក ហាស្សាន់។ ក្នុងសវនាការកាលពីម្សិលមិញ លោក កុយ គន្ធី មេធាវីរបស់លោក ហាស្សាន់ បាននិយាយថា […]

The post ក្រុម​​​អ្នក​នយោបាយ​ចាម​ ឡើង​​​​តុលាការ​ទាក់ទិន​នឹង​ជម្លោះ​ធ្វើ​ផ្លូវ appeared first on The Cambodia Daily.