Man City ប្រជែង​ឈ្នះ​ Barcelona និង Real Madrid ក្នុង​ការ​ទិញ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ដ៏​លេចធ្លោ​មួយ​រូប​

ខ្សែប្រយុទ្ធវ័យ១៩ឆ្នាំសញ្ជាតិប្រេស៊ីលដ៏លេចធ្លោមួយរូបគឺ Gabriel Jesus គឺបានក្លាយជាកីឡាករមួយរូបដែលស្ថិតក្នុងក្រសែភ្នែកក្លឹបធំជាច្រើនដូចជា Barcelona , Real Madrid , Man Utd និង Man City ជាដើម ។

តែយ៉ាងណាកាលពីម្សិលមិញក្លឹប Man City បានបញ្ជាក់ឲ្យដឹងថាក្លឹបរបស់ខ្លួនបានសម្រេចនូវការផ្ទេរជាផ្លូវការចំពោះកីឡាករ Gabriel Jesus ហើយ ។ ដោយតាមការឲ្យដឹងថាពី The Sun ក្លឹប Man City បានចំណាយប្រមាណជា២៧លានផោនដើម្បីទិញ Gabriel Jesus ពីក្លឹប Palmieras ដោយកីឡាកររូបនោះព្រមចុះកុងត្រា៥ឆ្នាំជាមួយ Man City ។

ទោះជាការផ្ទេរសម្រេចជាផ្លូវការក្ដីប៉ុន្តែកីឡាកររូបនោះមិនទាន់ផ្លាស់មកលេងនៅ Man City បាននៅឡើយទេដោយគេត្រូវបន្តជួយក្លឹប Palmieras រហូតដល់ចប់រដូវកាលសិនដែលមានន័យថាខ្សែប្រយុទ្ធរូបនេះនឹងចាប់ផ្ដើមជាមួយ Man City នៅខែមករាឆ្នាំ២០១៧ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Man City ប្រជែង​ឈ្នះ​ Barcelona និង Real Madrid ក្នុង​ការ​ទិញ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ដ៏​លេចធ្លោ​មួយ​រូប​已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:វីដេអូ
Tags: