ស្របពេល​​ស្ថានភាព​​ចលាចល​ វា​ជា​​ពេល CNRP ត្រូវ​ម៉ឺងម៉ាត់​

កាលពីចុងឆ្នាំមុន តាមរយៈសារបង្ករឿងមួយដែលលោក សម រង្ស៊ី បានបង្ហោះតាមហ្វេសប៊ុកពីបរទេស ប្រធានគណបក្សប្រឆាំងរូបនេះបានចោទប្រកាន់មិនពិតថា របបដឹកនាំរបស់លោក ហេង សំរិន នាទសវត្សរ៍ឆ្នាំ១៩៨០បានកាត់ទោសប្រហារជីវិតព្រះមហាក្សត្រ នរោត្តម សីហនុ។ បន្ទាប់ពីលោក ហេង សំរិន ដែលបច្ចុប្បន្នជាប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជាបានប្ដឹងលោកភ្លាមៗពីបទបរិហារកេរ្តិ៍ លោក សម រង្ស៊ី មិនព្រមកែប្រែទស្សនៈរបស់លោកឡើយ។ ជំនួសឱ្យការបដិសេធការអះអាងនេះលោកបានលើកឡើងអំពីរឿងនេះដដែលជាច្រើនសា ដោយទាញទឡ្ហីករណ៍ថា ទោះបីជារបបនេះមិនបានកាត់ទោសប្រហារជីវិតព្រះមហាក្សត្រក្ដី ក៏របបនេះបានសម្លាប់ព្រះអង្គ “ផ្នែកសីលធម៌ និងនយោបាយ” តាមរយៈការបង្កើតសាធារណរដ្ឋជំនួសឱ្យរបបរាជានិយមនៅឆ្នាំ១៩៧៩។ វាជាលទ្ធផលចុងក្រោយនៅក្នុងការបញ្ជូនសារដែលបង្ហាញឱ្យឃើញអ្វីមួយដែលមិនចាំបាច់ ស្របពេលគណបក្សកាន់អំណាចមានអភិបាលកិច្ចទន់ខ្សោយ ដែលនាំឱ្យគណបក្សប្រឆាំងចាប់ចំណុចខ្សោយពិតរបស់គណបក្សប្រជាជនកម្ពុជាបានយ៉ាងងាយស្រួល។ លោក ឆាំ ប៊ុនថេត ជាសមាជិកស្ថាបនិកមួយរូបនៃក្រុមតស៊ូមតិ “ខ្មែរដើម្បីខ្មែរ” របស់លោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវគេធ្វើឃាត និងជាមន្ត្រីមួយរូបនៅគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានប្រសាសន៍ថា “ខ្ញុំគិតថា គាត់ពិតជាមិនយល់ពីការទទួលខុសត្រូវរបស់គាត់ទេក្នុងនាមជាប្រធានគណបក្សប្រឆាំង។ គាត់គួរតែធ្វើការដោយម៉ឺងម៉ាត់លើការបង្កើតគោលនយោបាយមានប្រសិទ្ធភាពដើម្បីទាមទារឱ្យមានការផ្លាស់ប្ដូរ ប៉ុន្តែគាត់មិនធ្វើដូច្នេះទេ។ គាត់មិនដែលប្រាប់យើងឱ្យបានច្បាស់អំពីគោលនយោបាយអ្វីដែលគាត់នឹងផ្ដល់អាទិភាព និងវិធីដែលត្រូវអនុវត្តគោលនយោបាយទាំងនោះបែបណាឡើយ”។ ក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋដែលមានក្ដីរំពឹងកាន់តែច្រើន បានសម្ដែងការក្ដៅក្រហាយដោយបើកចំហកាន់តែខ្លាំងឡើងចំពោះប្រព័ន្ធថែទាំសុខភាពដ៏អន់របស់ប្រទេស កង្វះជម្រើសអប់រំ និងអំពើពុករលួយដ៏រ៉ាំរ៉ៃ ខណៈយុវជនរាប់ម៉ឺនសែននាក់បានចេញទៅបរទេសដើម្បីស្វែងរកការងារធ្វើ។ ទោះជាយ៉ាងណា គណបក្សសង្គ្រោះជាតិបានចំណាយពេលតិចតួចណាស់ ប្រសិនបើមាន នៅក្នុងការជំរុញសំណើនានាដើម្បីដោះស្រាយបញ្ហាធំៗទាំងនេះ […]

The post ស្របពេល​​ស្ថានភាព​​ចលាចល​ វា​ជា​​ពេល CNRP ត្រូវ​ម៉ឺងម៉ាត់​ appeared first on The Cambodia Daily.