លោក សម រង្ស៊ី ​ការ​​​ពារ​​​​ការ​អះ​អាង​អំពីការ​សម្លាប់​​​លោក កែម ឡី ​​​​ក្រោយរង​​​​​​បណ្តឹង​​​នាយក​​​រដ្ឋ​​​មន្ត្រី

កាលពីម្សិលមិញ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានប្រកាន់តាមការអះអាងរបស់លោកដែលថា រដ្ឋាភិបាលជាអ្នកនៅពីក្រោយឃាតករបាញ់សម្លាប់ លោក កែម ឡី អ្នកវិភាគនយោបាយ សូម្បីបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃច័ន្ទចោទប្រកាន់លោក សម រង្ស៊ី ពីបទញុះញង់ និងបទបរិហារកេរ្តិ៍ជុំវិញការចោទប្រកាន់នេះក្តី។ មេដឹកនាំគណបក្សប្រឆាំងរូបនេះដែលបាននិរទេសខ្លួនដោយខ្លួនឯងដើម្បីគេចពីការផ្តន្ទាទោសដាក់ពន្ធនាគារដែលកើតចេញពីករណីបរិហារកេរ្តិ៍ និងការញុះញង់មុនៗនោះ បានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់លោកចោទប្រកាន់រដ្ឋាភិបាលថា បានរៀបចំការធ្វើឃាតលោក កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា និងអ្នកផ្សេងៗទៀតដូចក្នុងពេលកន្លងមក។ លោកបានលើកឡើងតាមអីុម៉េលថា “ខ្ញុំប្រកាន់តាមការលើកឡើងខាងលើ ពីព្រោះមិនមានការពន្យល់ផ្សេងទៀតចំពោះការធ្វើឃាតមានលក្ខណៈបែបនយោបាយជាបន្តបន្ទាប់នេះឡើយ។ជំនឿរបស់ខ្ញុំផ្អែកលើគោលដៅ និងលំអាននៃភាពស្រដៀងគ្នាដែលបានកំណត់លក្ខណៈការធ្វើឃាតទាំងនេះ និងលើការពិតថា មានតែរដ្ឋាភិបាលប៉ុណ្ណោះទើបមានមធ្យោបាយ និងសមត្ថភាពធ្វើការវាយប្រហារដោយឥតអៀនខ្មាសបែបនេះដើម្បីរៀបចំការបិទបាំងរបស់ខ្លួននិងធានានិទណ្ឌភាពទាំងស្រុងសម្រាប់ជនដៃដល់ និងអ្នកជាមេគំនិត”។ មជ្ឈដ្ឋានជាច្រើនបានប្រៀបធៀបការបាញ់សម្លាប់លោក កែម ឡី ទៅនឹងការធ្វើឃាតលោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករកាលពីឆ្នាំ២០០៤ ដែលមិនទាន់ត្រូវបានដោះស្រាយនៅឡើយ និងការបាញ់សម្លាប់លោក ឈុត វុទ្ធី សកម្មជនការពារបរិស្ថានកាលពីឆ្នាំ២០១២ដែលការបាញ់សម្លាប់លោកត្រូវបានគេទម្លាក់កំហុសទៅលើមន្ត្រីកងរាជអាវុធហត្ថម្នាក់ដែលត្រូវបានមន្ត្រីម្នាក់ទៀតបាញ់សម្លាប់ដោយចេតនា។ ជនដៃដល់នៃការវាយប្រហារដោយគ្រាប់បែកក្នុងឆ្នាំ១៩៩៧ទៅលើការជួបជុំគ្នារបស់គណបក្សប្រឆាំងដែលបានសម្លាប់មនុស្សយ៉ាងតិច១៦នាក់ក្នុងរាជធានីភ្នំពេញនោះ មិនដែលចាប់បានឡើយ។ លោក សម រង្ស៊ី បានលើកឡើងកាលពីម្សិលមិញថា “អ្នកទាំងអស់ដែលត្រូវបានបាញ់សម្លាប់ ឬជាគោលដៅក្នុងករណីវាយប្រហារដោយគ្រាប់បែកឆ្នាំ១៩៩៧ ស្ថិតក្នុង ចំណោមអ្នករិះគន់រដ្ឋាភិបាលដោយបង្ហាញពីពេលវេលាខុសៗគ្នា ជាការគំរាមកំហែងធ្ងន់ធ្ងរបំផុតសម្រាប់រដ្ឋាភិបាល និងគណបក្សកាន់អំណាច”។ លោកបានបន្ថែមថា “ប្រសិនបើរដ្ឋាភិបាលចង់បដិសេធ ឬក៏ចង់បង្វែរការចាប់អារម្មណ៍ពីការចោទប្រកាន់របស់ខ្ញុំ ហេតុអ្វីបានជាពួកគេមិនទទួលយកការសើុបអង្កេតឯករាជ្យ និងគួរឲ្យជឿទុកចិត្តដែលមានការចូលរួមពីអន្តរជាតិពីការធ្វើឃាតដ៏គួរឲ្យតក់ស្លុតទាំងនេះ”។ លោក ហ៊ុន សែន បានបដិសេធជាសាធារណៈថា លោកមិនជាប់ពាក់ព័ន្ធក្នុងការសម្លាប់ លោក កែម ឡី ទេ ប៉ុន្តែប្រជាពលរដ្ឋកម្ពុជាភាគច្រើននៅតែជឿជាក់ថា អ្នកអត្ថាធិប្បាយនយោបាយដ៏មានប្រជាប្រិយភាពរូបនេះត្រូវបានផ្តោតគោលដៅដោយសារលោករិះគន់ទៅលើរដ្ឋាភិបាល និងឥស្សរជនក្នុងគណបក្សកាន់អំណាច។ បុរសម្នាក់ដែលត្រូវបានចាប់ខ្លួនចំពោះការបាញ់សម្លាប់នោះអះអាងថា គេបានសម្លាប់លោក កែម ឡី […]

The post លោក សម រង្ស៊ី ​ការ​​​ពារ​​​​ការ​អះ​អាង​អំពីការ​សម្លាប់​​​លោក កែម ឡី ​​​​ក្រោយរង​​​​​​បណ្តឹង​​​នាយក​​​រដ្ឋ​​​មន្ត្រី appeared first on The Cambodia Daily.