ក្រុម​អ្នក​ភូមិ​សម្រុក​​​ចូល​​​បរិវេណ​កង​រាជ​អាវុធ​ហត្ថ​​​ទាម​​​ទារ​​​យក​​​រថយន្ត​​​​ដែល​​​ត្រូវ​​​បាន​​​រឹប​​​អូស​​​

បុគ្គលិកសិទ្ធិមនុស្សម្នាក់បានអះអាងថា ក្រុមមនុស្សដែលមានកំហឹងបានសម្រុកចូលបរិវេណកងរាជអាវុធហត្ថក្នុងខេត្តក្រចេះកាលពីម្សិលមិញដើម្បីទាមទារយករថយន្តធុនធំពីរគ្រឿងដឹកឈើពេញដែលត្រូវបានរឹបអូសចំពោះការមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយអ្នកភូមិពីរនាក់បានរងរបួសធ្ងន់។ ប៉ុន្តែ លោក សាន ប៊ុនថន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបដិសេធថា មិនមានការប៉ះទង្គិចគ្នាទេ។ នៅក្នុងវីដេអូឃ្លីបដែលបានបង្ហោះក្នុងគេហទំព័រព័ត៌មាន Fresh News កាលពីម្សិល មិញ គេឃើញអ្នកភូមិប្រហែល៥០នាក់អូសរថយន្តធុនធំពីរគ្រឿង និងរថយន្តកងរាជអាវុធហត្ថពីរគ្រឿងចេញពីបរិវេណនេះនៅក្នុងឃុំសោប ស្រុកព្រែកប្រសព្វ។ លោកស្រី ហ៊ាន ជៀវគុណ អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តនេះបានមានប្រសាសន៍ថា ជម្លោះមួយបានផ្ទុះឡើងជាមួយកងរាជអាវុធហត្ថនៅបរិវេណនេះមិនយូរប៉ុន្មានមុនពេលហេតុការណ៍ត្រូវគេថតបាន។ លោកស្រី ជៀវគុណ បានថ្លែងថា “ខ្ញុំទទួល បានព័ត៌មានថា មនុស្សពីរនាក់រងរបួសធ្ងន់ និងបីនាក់ទៀតរងរបួសស្រាលអំឡុងការប៉ះទង្គិចគ្នាជាមួយកងរាជអាវុធហត្ថនៅពេលព្រឹក”។ លោកស្រីបានបន្ថែមថា អ្នកទាំងពីរបានធូរ ស្រាលហើយនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ លោកស្រីបានថ្លែងថា ក្រុមអ្នកភូមិក្នុងមូលដ្ឋានបានដឹកឈើយកទៅធ្វើជន្លង់ម្រេចច្រើនឆ្នាំមកហើយ ហើយមិនជឿថា ឈើក្នុងបរិមាណប៉ុណ្ណេះតម្រូវឱ្យមានអាជ្ញាប័ណ្ណឡើយ។ លោក សាន ប៊ុនថន បានអះអាងថា អ្នកភូមិដែលចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបានរងរបួសកាលពីយប់មិញ នៅពេលដែលរថយន្តធុនធំមួយគ្រឿងបុកជាមួយរថយន្តមួយគ្រឿងទៀតអំឡុងការចុះពិនិត្យជាប្រចាំដើម្បីរកអាជ្ញាប័ណ្ណដឹកឈើ។ លោកបានថ្លែងថា “កងរាជអាវុធហត្ថបានឃាត់រថយន្តមួយគ្រឿងដឹកឈើជន្លង់ម្រេច ហើយរថយន្តមួយគ្រឿងទៀតបានបុក ពីខាងក្រោយ បណ្តាលឱ្យបែកកញ្ចក់មុខ”។ លោកបានបន្ថែមថា រថយន្តទាំងពីរត្រូវបានរឹបអូស ពីព្រោះអ្នកបើកបរមិនអាចផ្តល់អាជ្ញាប័ណ្ណដឹកឈើដែលតម្រូវឲ្យមាន។ លោក […]

The post ក្រុម​អ្នក​ភូមិ​សម្រុក​​​ចូល​​​បរិវេណ​កង​រាជ​អាវុធ​ហត្ថ​​​ទាម​​​ទារ​​​យក​​​រថយន្ត​​​​ដែល​​​ត្រូវ​​​បាន​​​រឹប​​​អូស​​​ appeared first on The Cambodia Daily.