ណាំ ប៊ុណ្ណារ័ត្ន ចូល​ប្រឡូក​វិស័យ​ភាពយន្ត​លើក​ដំបូង​

តារា​ចម្រៀង និង អ្នក​និពន្ធ​បទ​ភ្លេង​ ណាំ ប៊ុណ្ណារ័ត្ន បាន​បង្ហាញ​មុខ​​ជា​តួឯក​ក្នុង​ភាពយន្ត​ថ្មី​​ជាមួយ តារា​ចម្រៀង​គៀត សុវណ្ណាឡាង របស់​ផលិត “Z” ក្នុង​រឿង “អមតៈ” ដែល​បាន​សម្ពោធ​ជា​ផ្លូវ​ការ​កាល​​ពី​យប់​មិញ​នៅ​រោង​ភាពយន្ត Legend Cinema ស្ទឹងមានជ័យ។

 

ណាំ ប៊ុណ្ណារ័ត្ន ចូល​ប្រឡូក​វិស័យ​ភាពយន្ត​លើក​ដំបូង​

 

លោក ណាំ ប៊ុណ្ណារ័ត្ន លើក​ឡើង​ថា នេះ​គឺ​ជា​លើក​ទី​១​សម្រាប់​លោក​ដែល​​បាន​ចូល​សម្ដែង​ក្នុង​វិស័យ​ភាពយន្ត​ ហើយ​កាល​ដែល​អ្នក​ដឹកនាំ​សម្រេច​ចិត្ត​យក​លោក​មក​ធ្វើ​ជា​តួ​ឯក​ក្នុង​រឿង​ “អមតៈ” ​នេះ​ដោយ​សារ​លោក​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​អ្នក​ដឹកនាំ​ ម៉្យាង​ទៀត​អ្នក​ដឹកនាំ​មើល​ឃើញ​ពី​សមត្ថភាព​របស់​លោក​ផ្ទាល់​តែ​​ម្ដង។

 

ណាំ ប៊ុណ្ណារ័ត្ន ចូល​ប្រឡូក​វិស័យ​ភាពយន្ត​លើក​ដំបូង​

 

ចំណែក​ឯ​តួ​ឯក​ស្រី​កញ្ញា គៀត សុវណ្ណាឡាង​ វិញ​បាន​ប្រាប់​ថា៖ “នេះ​ជា​លើក​ទី​១​ហើយ​ដែល​ខ្ញុំ​បាន​សម្ដែង​ជា​មួយ​លោក​ ណាំ ប៊ុណ្ណារ័ត្ន តែ​ពួក​យើង​សម្ដែង​ស៊ី​ចង្វាក់​គ្នា​ល្អ” ។ តួ​ស្រី​ក្នុង​រឿង​នេះ​បន្ត​ទៀត​ថា នាង​តែង​តែ​ដើរ​តួ​ក្នុង​តួ​អង្គ​ប្លែកៗ​រហូត​សម្រាប់​រឿង​”អមតៈ”​នេះ​នាង​សម្ដែង​ជា​​​កូន​ស្រី​របស់​មេទ័ព​ តែ​ត្រូវ​គេ​តាម​ឈ្នានីស​និង​សម្លាប់​១​ពូជ​ មុន​នឹង​ស្លាប់​.

 

សុវណ្ណាឡាង បាន​បន្ថែម​ថា​នាង​បាន​បន់​ស្រន់​បើ​មាន​ជាតិ​ក្រោយ​សូម​ឲ្យ​នាង​មាន​ជីវិត​អមតៈ​ដើម្បី​ឲ្យ​បាន​សង​សឹក​ជាមួយ​មនុយស្ស​ដែល​តាម​ព្យាបាទ​នាង។ រឿង “អមតៈ” នឹង​ត្រូវ​ចាក់​បញ្ចាំង​​តាម​បណ្ដា​រោង​ភាពយន្ត​ទំនើប​ក្នុង​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​ហើយ៕

 

ណាំ ប៊ុណ្ណារ័ត្ន ចូល​ប្រឡូក​វិស័យ​ភាពយន្ត​លើក​ដំបូង​

 

ណាំ ប៊ុណ្ណារ័ត្ន ចូល​ប្រឡូក​វិស័យ​ភាពយន្ត​លើក​ដំបូង​

 

ណាំ ប៊ុណ្ណារ័ត្ន ចូល​ប្រឡូក​វិស័យ​ភាពយន្ត​លើក​ដំបូង​

 

ណាំ ប៊ុណ្ណារ័ត្ន ចូល​ប្រឡូក​វិស័យ​ភាពយន្ត​លើក​ដំបូង​
អត្ថបទ៖ SAMEDY​​​​​