វីដេអូ​ស្ដែងៗ បង្ហាញ​ពី​គ្រោះថ្នាក់​របស់​ទារក​ម្នាក់​នៅលើ​ជណ្ដើរយន្ត (​មាន​វីដេអូ​)

6 Videos


ដោយសារតែភាពថ្វេសប្រហែសរបស់អ្នកម្ដាយម្នាក់ស្ទើរតែធ្វើឲ្យជីវិតរបស់ទារកម្នាក់ត្រូវបាត់បង់ក្នុងកំឡុងពេលចុះជណ្ដើរយន្តក្នុងផ្សារទំនើបមួយកន្លែង ។

វីដេអូ​ស្ដែងៗ បង្ហាញ​ពី​គ្រោះថ្នាក់​របស់​ទារក​ម្នាក់​នៅលើ​ជណ្ដើរយន្ត (​មាន​វីដេអូ​)

យោងតាមវីដេអូឃ្លីបដែលថតបានដោយ CCTV បានបង្ហាញឲ្យឃើញថា ស្ត្រីជាម្ដាយវ័យក្មេងម្នាក់បានដាក់កូន(ទារក) របស់ខ្លួននៅក្នុងរទះរុញមួយ និង ចុះតាមជណ្ដើរយន្ត ហើយប៉ុន្មានវិនាទីក្រោយមករទះទារកនោះក៏បានធ្លាក់ចុះទៅក្រោម ប៉ុន្តែសំណាងល្អក្មេងត្រូវបានសង្គ្រោះទាន់ពេលវេលា ដោយសារមានបុរសម្នាក់មកបញ្ឈប់ជណ្ដើរយន្តឲ្យផ្អាកដំណើរការ ។

វីដេអូ​ស្ដែងៗ បង្ហាញ​ពី​គ្រោះថ្នាក់​របស់​ទារក​ម្នាក់​នៅលើ​ជណ្ដើរយន្ត (​មាន​វីដេអូ​)

គួរបញ្ជាក់ដែរថា វីដេអូឃ្លីបដែលបង្ហាញពីហេតុការណ៍ដែលមនុស្សគ្រប់រូបគួរតែយកចិត្តទុកដាក់នេះដែរ ត្រូវបានគេយកទៅបង្ហោះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិច ហើយក្នុងនោះដែរគឺមានអ្នកចូលមើលរហូតទៅដល់ ៤៥.០០០ ដងឯណោះ ៕ (ប្រភព៖ មេរ៉ឺ) កុសល