ដើម្បី​ផ្តល់​កម្លាំងចិត្ត​កូនស្រី​ដែល​ត្រូវ​វះកាត់​ខួរក្បាល អ្នក​ម្តាយ​សុខចិត្ត​…​

6 Videos


នៅលើលោកនេះគ្មានម្ដាយឯណាដែលមិនស្រឡាញ់កូនឡើយ ។ អ្នកម្ដាយហ៊ានលៈបង់គ្រប់យ៉ាងដើម្បីក្ដីសុខ និង សេចក្ដីត្រូវការរបស់កូនៗ តួយ៉ាងដូចជាអ្នកម្ដាយម្នាក់នេះមានឈ្មោះថា Jamie Dawn Beckstead នាងបានឲ្យគ្រូពេទ្យកោសក់ និង ដេរក្បាលរបស់នាងឲ្យមើលទៅដូចគ្នាជាមួយក្បាលកូនស្រីរបស់នាងដែលត្រូវបានវះកាត់ខួរក្បាល ។

ដោយសារមានជំងឺដុះសាច់នៅក្នុងខួរក្បាលទើបក្មេងស្រី Faith May ត្រូវវះកាត់ខួរក្បាលដើម្បីព្យាបាល ហើយដើម្បីកុំឲ្យអារម្មណ៍របស់កូនស្រីមានភាពតក់ស្លុត និង តូចចិត្ត ទើបអ្នកម្ដាយ Jamie Dawn Beckstead សម្រេចចិត្តកោសក់ និង ដេរក្បាលខ្លួនឯងឲ្យដូចកូនស្រីរបស់ខ្លួនដែរដើម្បីឲ្យនាងមានអារម្មណ៍កក់ក្ដៅ (គំនិតរបស់អ្នកស្រី Jamie Dawn Beckstead) ៕ (ប្រភព៖ បដផេនដា) កុសល