វិធី​បង្រៀន​កូន ឲ្យ​ចេះ​ប្រៀបធៀប​តម្លៃ និង​របស់របរ ពេល​ទិញ​ទំនិញ​

វិធី​បង្រៀន​កូន ឲ្យ​ចេះ​ប្រៀបធៀប​តម្លៃ និង​របស់របរ ពេល​ទិញ​ទំនិញ​

​មុន​ពេល​កូន​អាយុ ១០ ឆ្នាំ ដាច់ខាត អ្នក​ត្រូវ​តែ​បង្រៀន​កូន ឲ្យ​ចេះចាយលុយ និង​ប្រៀបធៀប​តម្លៃ ពេល​ទិញ​ទំនិញ​។ ដូច្នេះ តើ​អ្នក​គួរ​ធ្វើ​បែបណា ទើប​អាច​បង្រៀន​កូន​បាន​?
​សូម​ធ្វើ​តាម​ការណែនាំ ទាំង​បី​ជំ​ហ៊ាន​ខាងក្រោម​នេះ ៖

ពន្យល់​កូន មុនពេល​ចេញដំណើរ​
​ប្រាប់​ពី​តម្លៃ​ខ្លះៗ និង​របស់របរ ដែល​អ្នក​ត្រូវ​ទិញ ពេល​ទៅ​ដល់​ផ្សារ​។ អ្នក​អាច​និយាយថា ៖ “​ពេល​ជិះ​ឡាន​ទៅ យើង​អាច​ចាក់​សាំង​នៅ​ហាង​ក្បែរ​ផ្ទះ ដើម្បី​ចំណេញ​លុយ​ខ្លះ ពីព្រោះ សាំង​នៅ​ទីនោះ ថោក​ជាង​នៅ​ក្បែរ​ផ្សារ​។ ពេល​ទៅ​ដល់​ផ្សារ យើង​ត្រូវ​ទិញ​ទឹកដោះគោ មី ចាន ស្ករស អំបិល ... ប៉ុន្តែ យើង​មិន​ត្រូវ​ទិញ​របស់ ដែល​មិន​មាន​ក្នុង​បញ្ជី​នោះទេ​”​។

ពេលខ្លះ ឲ្យ​កូន​ជា​អ្នក​បង់លុយ​
​ផ្តល់ឱកាស​ឲ្យ​កូន បង់លុយ នូវ​អ្វី​ដែល​គេ​បាន​ទិញ​។ ឧទាហរណ៍ គេ​ត្រូវ​ទិញ​ខ្មៅ​ដៃ និង​សៀវភៅ ដូច្នេះ អ្នក​អាច​ឲ្យ​កន្ត្រក និង​លុយ​គេ​មួយ​ចំនួន ដើម្បី​បង់ថ្លៃ​របស់​ទាំងអស់នោះ​។​

លេងល្បែង​ទិញ​អីវ៉ាន់​
​អ្នក​អាច​ប្រាប់​គេ ឲ្យ​ទិញ​ស្ករស ដែល​ថោក ឬ​ថ្លៃ​ជាងគេ ដើម្បីឲ្យ​គេ​ចេះ​ប្រៀបធៀប​តម្លៃ រួច​ពន្យល់​ប្រាប់​គេ ពី​គុណភាព និង​តម្លៃ​នោះ ថា​តើ​គួរ​យក​មួយ​ណា​ល្អ​ជាង​៕

ប្រភព ៖ Parents
អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។