ម្ចាស់ហាង «អាត់ ជួង» ឈ្មោះ ហេង ចេញមុខបកស្រាយ ចំពោះព័ត៌មានដែលថា បុគ្គលិកខារ៉ាអូខេរបស់ខ្លួន លួចអាយឌី និងទូរសព្ទរបស់ភ្ញៀវ

ភ្នំពេញ៖ ម្សិលមិញសារព័ត៌មានក្នុងស្រុកមួយ បានចេញផ្សាយអត្ថបទព័ត៌មានដែលមាន ចំណងជើងថា៖ 

យ៉ាងណាមិញ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ ហេង ដែលបានអះអាងថាជាម្ចាស់ហាង អាត់ ជួង បានផ្ញើសារមកកាន់ខ្មែរឡូត ដើម្បីធ្វើការបកស្រាយ ចំពោះព័ត៌មានខាងលើ។ ម្ចាស់ហាង អាត់ ជួង បានលើកជាសំនួរមកកាន់ក្រុមការងារថា៖ «តើបានព័ត៌មានពីណាមក បានជាហានបង្ហោះ វៃប្រហារ កេរ្តិ៍ឈ្មោះហាងរបស់គេចឹង? តើដឹងច្បាស់អត់ថាភ្ញៀវម្នាក់និង គាត់បាត់ទូរសព្ទដៃនិងអាយឌីនៅហាងខារ៉ាអូខេ អាត់ជួង? ដឹងថាការបង្ហោះនេះ វាប៉ះពាល់ដល់កិត្តិយសរបស់គេទេ ហើយនៅយកឈ្មោះ គេមកបន្ថែមទៀត។  ដឹងទេថា ទម្រាំតែគេបានបើកហាងដំណើរការចឹង តើគេពិបាកហើយចំណាយលុយច្រើនប៉ុណ្ណា  ម៉េចមកបង្ខូចកេរ្តិ៍ឈ្មោះគេ ដោយព័ត៌មានមិនពិតចឹង?»។

ម្្ចាស់ហាងរូបនេះ បន្តថា៖ «ហើយអាចទៅមើលបាន ហាងខ្ញុំមានបិតព័ត៌មានបញ្ជាក់ថា "សូមភ្ញៀវថែរក្សាទ្រព្យសម្បត្តិ និងវត្ថុមានតម្លៃដោយខ្លួនឯង យើងខ្ញុំមិនទទួលរាល់ការបាត់បង់ឡើយ"។ គួរតែដឹងហើយថា ខារ៉ាអូខេ គឺមានបន្ទប់សំរាប់ភ្ញៀវរៀងខ្លួន ថៅកែហាងមិនអាចទៅការពារវត្ថុមានតម្លៃអោយភ្ញៀវបានទេ នៅក្នុងបន្ទប់គឺសិទ្ធិ និងតួនាទីរបស់ភ្ញៀវជា(អ្នក)ថែរក្សា។ វិភាគអោយច្បាស់ចាំយកមកផ្សាយ មិនមែនអាងតែជាអ្នកព័ត៌មាន ចេះតែផ្សាយទេ ហាងខ្ញុំមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្ដឹង បង្ហោះព័ត៌មានមិនពិត មិនមានការអនុញ្ញាត នាំអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ហាង និងបុគ្គល»។

ម្ចាស់ហាងដដែល បន្ថែមចុងក្រោយថា៖ «ហាងខ្ញុំនិងទទួលខុសត្រូវចំពោះការបាត់បង់ ម៉ូតូ ឡាន រឺ វត្ថុមានតម្លៃដែលបានយកមកផ្ញើនៅក្នុងហាងខ្ញុំផ្ទាល់»៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ម្ចាស់ហាង «អាត់ ជួង» ឈ្មោះ ហេង ចេញមុខបកស្រាយ ចំពោះព័ត៌មានដែលថា បុគ្គលិកខារ៉ាអូខេរបស់ខ្លួន លួចអាយឌី និងទូរសព្ទរបស់ភ្ញៀវ