Chrome​ ​លើ​ ​Android​ កំណែ​ថ្មី​ ​លែង​ស៊ី​ថ្ម ​ហើយ​លឿន​ជាង​មុន​

Google​ ​បាន​ការ​កែ​សម្រួល​ ​ហើយ​ដាក់​ឲ្យ​ ​Chrome​ ​ដំណើរ​ការ​លើ​ ​Android​ ​Update​ ​ជា​មួយ​មុខងារ​ថ្មី​ ​ក្រោយ​ពី​មាន​ការ​រិះគន់​ជា​ច្រើន​ថា​ ​Browser​ ​នេះ​ស៊ី​ថ្ម​ខ្លាំង។

 

Chrome​ ​លើ​ ​Android​ កំណែ​ថ្មី​ ​លែង​ស៊ី​ថ្ម ​ហើយ​លឿន​ជាង​មុន​

 

អ្នក​នាំ​ពាក្យ​របស់​ ​Google​ ​បាន​បង្ហាញ​ថា​ ​ការ​ ​Update​ ​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​ ​Chrome​ ​លែង​ស៊ី​ថ្ម​ ​ហើយ​មាន​ដំណើរ​ការ​រហ័ស​ជាង​មុន​ទ្វេ​ដង​ ​និង​ស៊ី​អ៊ីនធឺណិត​តិច​ជាង​មុន​ ​៥០%។

 

Google ក៏​បាន​បង្ហាញ​ដែរ​ថា ​ក្នុង​មួយ​សប្ដាហ៍​ការ​មើល​វីដេអូ​តាម​រយៈ​​ ​Chrome​ ​មាន​លើស​ពី​ ​១ពាន់​លាន​ម៉ោង (វីដេអូ​មួយ​មើល​ច្រើន​ដង) ហើយ​ប្រតិបត្តិការ​ទាំង​នោះ​ភាគ​ច្រើន​គឺ​តាម​ស្មាតហ្វូន។

 

 

សម្រាប់​ប្រិយមិត្ត​ដែល​មិន​ទាន់​ទទួល​ការ​ ​Update​ ​ស្វ័យប្រវត្តិ​ពី​ ​Google​ ​ប្រិយមិត្ត​ក៏​អាច​ចុច​ចូល​ទៅ​កាន់​ ​Playstore​ ​រួច​រក​ពាក្យ​ ​My apps & games​ ​ហើយ​ស្វែងរក​ ​Chrome​ ​នឹង​ធ្វើ​ការ​ ​Update៕

 

អាន​បន្ត​ ​៖​ iPhone 7 អាច​ថ្លៃ​កប់​ពពក​ ​ដល់​ថ្នាក់​អ្នក​ជំនាញ​ពិបាក​ប៉ាន់​ស្មាន​

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ
ប្រភព​ ​៖​ phonearena