កូន​ស្រី​កាត់​ខ្មែរ-បារាំង​របស់​ ចាន់ រតនា​ ​ខ្លាច​ឪពុក​ប្រកួត​​ចាញ់​​នៅ​ម៉ាកាវ

កូន​ស្រី​​កាត់​ខ្មែរ-បារាំង​​របស់​​អ្នក​ប្រដាល់​ ចាន់​ រតនា​​​បារម្ភ​ខ្លាច​ឪពុក​របស់​ខ្លួន​ចាញ់​ក្នុង​ការ​ប្រកួត​​នៅ​ពេល​ដែល​​អ្នក​លេង​គុន​ខ្មែរ​ម្នាក់​នេះ​ត្រូវ​ឡើង​យន្តហោះ​ទៅ​វ៉ៃ​ក្នុង​ទ្រុង​ One Championship នៅ​ទី​ក្រុង​ម៉ាកាវ​ ប្រទេស​ចិន​នា​ពេល​ខាង​មុខ។

 

កូន​ស្រី​កាត់​ខ្មែរ-បារាំង​របស់​ ចាន់ រតនា​ ​ខ្លាច​ឪពុក​ប្រកួត​​ចាញ់​​នៅ​ម៉ាកាវ

 

យុវជន​កាត់​ខ្មែរ-បារាំង​​អាយុ​៨​ឆ្នាំ​​របស់​ រតនា​ឈ្មោះ​ Lycia បាន​និយាយ​ថា​ រូប​នាង​​អត់​ខ្លាច​ជួប​គ្រោះ​ថ្នាក់​អ្វី​ឡើយ​ ប៉ុន្តែ​ខ្លាច​ឪពុក​ប្រកួត​ចាញ់​​​ និង​​វ៉ៃ​ខុស​បច្ចេកទេស​ដូច​លើក​មុន។ ដើម្បី​លើក​​ទឹក​ចិត្ត​​ដល់​ឪពុក​យុវជតី​នេះ​បាន​និយាយ​ថា ៖«មិន​បាច់​ខ្លាច​ទេ​ ឲ្យ​​បា​វ៉ៃ​ឈ្នះ»។

 

សព្វ​ថ្ងៃ​​នេះ​ Lycia កំពុង​រៀន​ភាសា​ខ្មែរ​ បារាំង​ និង​អង់គ្លេស​នៅ​សាលា​ឯកជន​ដែល​រហូត​ដល់​ពេល​នេះ​នាង​អាច​និយាយ​បាន​ទាំង​៣​ភាសា។ ក្រៅ​ពី​ការ​សិក្សា​ កូន​ស្រី​ដែល​មាន​ម្តាយ​ជាជន​បារាំង​ និង​ឪពុក​ខ្មែរ​ជួយ​​មើល​ក្លឹប​ Selabak ដែល​ឪពុក​បើក​បង្ហាត់​បង្រៀន​ក្បាច់​គុន​បុរាណ​ខ្មែរ។ ចាន់ រតន​នឹង​ប៉ះ​កីឡាករ​ម្ចាស់​​ផ្ទះ​ចិន​ក្នុង​ព្រឹត្តិការណ៍ One Championship: Heroes of the World នា​​ថ្ងៃ​សៅរ៍​ទី​១៣​ ខែ​សីហា ឆ្នាំ​២០១៦​ខាង​មុខ​នេះ​នៅ​​ទី​ក្រុង​ម៉ាកាវ ប្រទេស​ចិន៕

 

សូម​ទស្សនា​វីដេអូ​បទ​សម្ភាសន៍​

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​