Real នឹង​អវត្តមាន​​តារា​ឆ្នើម​៥​នាក់ ​ក្នុង​ប្រកួត​ UEFA Super Cup

ក្រុម​ស្ដេច​ស Real Madrid ​នឹង​អវត្តមាន​តារា​ឆ្នើម​ៗ​ដល់​ទៅ​៥​នាក់ ឬ​អាច​ដល់​៦​នាក់ ក្នុង​ការ​ប្រកួត UEFA Super Cup ទល់​នឹង​ក្រុម​ Sevilla ​នៅ​កីឡដ្ឋាន​ Lerkendal ​ប្រទេស​ន័រវែស​ នា​ថ្ងៃ​ទី​០៩ ខែ​សីហា​សប្ដាហ៍​ក្រោយ។

 

Real នឹង​អវត្តមាន​​តារា​ឆ្នើម​៥​នាក់ ​ក្នុង​ប្រកួត​ UEFA Super Cup

 

អ្នកចាត់ការ​ Zinedine Zidane ​​នឹង​គ្មាន​កីឡាករ​ជម្រើស​ដំបូង​​ដែល​លេង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League រដូវ​កាល​មុន​ស្ទើរ​តែ​ពាក់​កណ្ដាល ដោយ​ក្នុង​នោះ​​ក្រុម​របស់​លោក​ នឹង​អវត្តមាន​ Cristiano Ronaldo, Gareth Bale, Toni Kroos, Pepe និង​អ្នកចាំទី​ Keylor Navas ​ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​ Karim Benzema ​ក៏​​មិន​ទាន់​ច្បាស់​ថា​ អាច​លេង​បាន​នៅ​ឡើយ។

 

Real នឹង​អវត្តមាន​​តារា​ឆ្នើម​៥​នាក់ ​ក្នុង​ប្រកួត​ UEFA Super Cup

Gareth Bale

 

Real នឹង​អវត្តមាន​​តារា​ឆ្នើម​៥​នាក់ ​ក្នុង​ប្រកួត​ UEFA Super Cup

Cristiano Ronaldo

 

Bale និង​ Kroos ​នឹង​ត្រឡប់​ទៅ​ក្លឹប​​នៅ​ថ្ងៃ​ទី​០៦ ខែ​សីហា មុន​ការ​ប្រកួត​៣​ថ្ងៃ ដូច្នេះ​ពួកគេ​មិន​អាច​ Fit ទាន់​​នោះ​ទេ។ រីឯ​ Pepe និង​មិត្ត​រួម​ជាតិ​ព័រទុយហ្គាល់​​ Ronaldo ដែល​​​នៅ​តែ​បន្ត​​ព្យាបាល​របួស​ជង្គង់​​នៅ​ឡើយ នឹង​ត្រឡប់​ទៅ​ក្លឹប​​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា។

 

Real នឹង​អវត្តមាន​​តារា​ឆ្នើម​៥​នាក់ ​ក្នុង​ប្រកួត​ UEFA Super Cup

Karim Benzema

 

ចំណែក​ឯ​អ្នកចាំទី​ជម្រើស​ជាតិ​កូស្តារីកា Navas ក៏​កំពុង​តែ​ព្យាបាល​របួស​​កែង​ជើង បន្ទាប់​ពី​​វះកាត់​​កាល​ខែ​មិថុនា ខណៈ​ដែល​ Benzema ​​ក៏​អាច​នឹង​ក្លាយ​ជា​កីឡាករ​ទី​៦ ​​នឹង​អវត្តមាន​ពី​ការ​ប្រកួត​ UEFA Super Cup ​ដោយសារ​រូប​គេ​​រង​របួស​ត្រគាក ​និង​បាន​​អវត្តមាន​ពី​​ការ​ប្រកួត​​មិត្តភាព​ទល់​នឹង​ Paris Saint-German, Chelsea និង​ Bayern Munich ​យប់​មិញ​ផង​ដែរ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ AS