ក្រ​សួង​អប់​រំ​ ទម្លាយ​បែប​ផែន​វិញ្ញាសា​បាក់​ឌុប

​ទោះ​ការ​ប្រលង​តឹង​យ៉ាង​ណា​ក៏​ដោយ មាន​មតិ​សាធារណជន​បាន​និយាយ​ថា វិញ្ញាសា​សម្រាប់​ប្រលង​បាក់​ឌុប​មាន​ភាព​ងាយ​ស្រួល​ខ្លាំង ដែល​វា​មិន​ឆ្លុះ​ពី​សមត្ថភាព​សិស្ស​ពិត​ប្រាកដ។​​ ​​

 

ក្រ​សួង​អប់​រំ​ ទម្លាយ​បែប​ផែន​វិញ្ញាសា​បាក់​ឌុប


ឆ្លើយ​តប​នឹង​រឿង​នេះ លោក ​ហង់ ជួន​ណា​រ៉ុន​ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បាន​ប្រាប់​ថា ដើម្បី​ចៀស​វាង​​មតិ​ថា​វិញ្ញាសា​មិន​គ្រប់​ស្តង់​ដា ខាង​ក្រសួង​​បាន​ពិភាក្សា​គ្នា​ពី​វិញ្ញាសា​នេះ​។


ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​​ស្ដី​ពី​ការ​រៀប​ចំ​ការ​ប្រលង​​​​សញ្ញាបត្រ​​មធ្យម​សិក្សា​ទុតិយភូមិ​​​​​នា​ឆ្នាំ​២០១៦ លោក បញ្ជាក់​ថា ខាង​ក្រសួង​នឹង​ពិនិត្យ​នូវ​ភាព​លំបាក​និង​ស្រួល ដោយ​មាន​សំនួរ​ស្រួល​និង​ពិបាក​លាយ​គ្នា រួម​ទាំង​ការ​វិភាគ​ផង​ដែរ។
ចំពោះ​សំនួរ​វិញ្ញាសា​ចេញ​មក​ ត្រូវ​តែ​ស្រប​តាម​កម្ម​វិធី​សិក្សា ហើយ​ក្រុមការងារ​នឹង​សិក្សា​ល្អិត​ល្អន់​ពី​ប្រ​ធាន​វិញ្ញាសា​ ចៀស​វាង​សំនួរ​ដែល​ដាក់​ឲ្យ​សិស្ស​ប្រលង​ខុស៕

 

 

សូមអាន   បាក់​ឌុប​ឆ្នាំ២០១៦នេះ មិនបន្ធូរដៃ តែបន្ថយពិន្ទុ
អត្ថបទ៖ លឹម សុ​នា​