កូន​ស្រី​កាត់​ខ្មែរ-បារាំង​របស់​ ចាន់ រតនា​ ​ខ្លាច​ឪពុក​ប្រកួត​​ចាញ់​​នៅ​ម៉ាកាវ

សូមទស្សនាវីដេអូបទសម្ភាសន៍៖

កូនស្រីកាត់ខ្មែរ-បារាំងរបស់អ្នកប្រដាល់ ចាន់ រតនាបារម្ភខ្លាចឪពុករបស់ខ្លួនចាញ់ក្នុងការប្រកួតនៅពេលដែលអ្នកលេងគុនខ្មែរម្នាក់នេះត្រូវឡើងយន្តហោះទៅវ៉ៃក្នុងទ្រុង One Championship នៅទីក្រុងម៉ាកាវ ប្រទេសចិននាពេលខាងមុខ។

កូន​ស្រី​កាត់​ខ្មែរ-បារាំង​របស់​ ចាន់ រតនា​ ​ខ្លាច​ឪពុក​ប្រកួត​​ចាញ់​​នៅ​ម៉ាកាវ

យុវជនកាត់ខ្មែរ-បារាំងអាយុ៨ឆ្នាំរបស់ រតនាឈ្មោះ Lycia បាននិយាយថា រូបនាងអត់ខ្លាចជួបគ្រោះថ្នាក់អ្វីឡើយ ប៉ុន្តែខ្លាចឪពុកប្រកួតចាញ់ និងវ៉ៃខុសបច្ចេកទេសដូចលើកមុន។ ដើម្បីលើកទឹកចិត្តដល់ឪពុកយុវជតីនេះបាននិយាយថា ៖«មិនបាច់ខ្លាចទេ ឲ្យបាវ៉ៃឈ្នះ»។

សព្វថ្ងៃនេះ Lycia កំពុងរៀនភាសាខ្មែរ បារាំង និងអង់គ្លេសនៅសាលាឯកជនដែលរហូតដល់ពេលនេះនាងអាចនិយាយបានទាំង៣ភាសា។ ក្រៅពីការសិក្សា កូនស្រីដែលមានម្តាយជាជនបារាំង និងឪពុកខ្មែរជួយមើលក្លឹប Selabak ដែលឪពុកបើកបង្ហាត់បង្រៀនក្បាច់គុនបុរាណខ្មែរ។ ចាន់ រតននឹងប៉ះកីឡាករម្ចាស់ផ្ទះចិនក្នុងព្រឹត្តិការណ៍ One Championship: Heroes of the World នាថ្ងៃសៅរ៍ទី១៣ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះនៅទីក្រុងម៉ាកាវ ប្រទេសចិន៕

ប្រភព ៖ sabay

  • កូន​ស្រី​កាត់​ខ្មែរ-បារាំង​របស់​ ចាន់ រតនា​ ​ខ្លាច​ឪពុក​ប្រកួត​​ចាញ់​​នៅ​ម៉ាកាវ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:ជីវិតនិងសង្គម
Tags: