​បាក់ឌុប៖​​ករណី​​​​​​​ប្រឡង​ជំនួស​នឹង​ធ្លាក់​ស្វ័យប្រវត្តិ​ ហើយ​​​​​មិន​ឲ្យ​ប្រឡង​​រយៈ​ពេល​​​២​ឆ្នាំ

រាជធានីភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងឲ្យដឹងថា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាឆ្នាំ២០១៥-២០១៦ ខាងលើមុខនេះ បើមានករណីអ្នកប្រឡងជំនួស នឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ ហើយក្រសួងនឹងដាក់វិន័យមិនឲ្យប្រឡងរយៈពេល២ឆ្នាំថែមទៀត។
​បាក់ឌុប៖​​ករណី​​​​​​​ប្រឡង​ជំនួស​នឹង​ធ្លាក់​ស្វ័យប្រវត្តិ​ ហើយ​​​​​មិន​ឲ្យ​ប្រឡង​​រយៈ​ពេល​​​២​ឆ្នាំ
ឯកឧត្ដមបណ្ឌិតរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ដូចនេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២២ សីហា ២០១៦ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះ។

ឯកឧត្ដមបណ្ឌិត បានមានប្រសាសន៍បញ្ជាក់ដូចនេះថា៖ “ទី១ ចំពោះអ្នកមានប្រឡងជំនួស បើមានករណីនេះកើតឡើង នឹងឲ្យធ្លាក់ដោយស្វ័យប្រវត្ត ហើយទី២ ក្រសួងនឹងមិនឲ្យប្រឡងរយៈពេល២ឆ្នាំ”
​បាក់ឌុប៖​​ករណី​​​​​​​ប្រឡង​ជំនួស​នឹង​ធ្លាក់​ស្វ័យប្រវត្តិ​ ហើយ​​​​​មិន​ឲ្យ​ប្រឡង​​រយៈ​ពេល​​​២​ឆ្នាំ
ឯកឧត្ដម បានបន្តទៀតថា ក្នុងករណីបេក្ខជនយកគ្រឿងអេឡិចត្រូនិក ចូលក្នុងបន្ទប់ប្រឡង ក៏ត្រូវបានធ្លាក់ដោយស្វ័យប្រវត្តិផងដែរ ប៉ុន្តែឆ្នាំក្រោយ បេក្ខជននោះអាចមានសិទ្ធប្រឡងបាន តែបើចំពោះបេក្ខជនដែលឲ្យគេប្រឡងជំនួស គឺក្រសួងនឹងឲ្យធ្លាក់ និងមិនអាចប្រឡងបានទេដោយចាំឆ្នាំក្រោយទៀត ទើបមានសិទ្ធប្រឡងបាន។ ចំណែកឯ អ្នកដែលប្រឡងជំនួសគេវិញ នឹងត្រូវដាក់ទោសទណ្ឌផ្សេងទៀតតាមផ្លូវច្បាប់ ពីបទ”ក្លែងបន្លំឯកសារ”។

ក្រសួងអប់រំ ក៏បានបញ្ជាក់ផងដែរថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបំពេញវិជ្ជាសម័យប្រឡង ៖ ២២ សីហា ២០១៦ ខាងមុខ នឹងប្រព្រឹត្តទៅដោយគោរពតាម គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ហើយក្រសួងនឹងមិនរៀបចំដំណើរការប្រឡងលើកទី២ឡើយ។

ក្នុងនោះ ក្រសួងក៏នឹងបន្តរឹតបន្តឹងការប្រឡងដូចឆ្នាំមុនដែរ ហើយបន្តសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការចូលរួមសង្កេតការណ៍ដំណើរការប្រឡង ចាប់ពីដំណើរការសំណេរ រហូតដល់ថ្ងៃប្រកាសលទ្ធផល៕

ប្រភព៖ kqube

  • ​បាក់ឌុប៖​​ករណី​​​​​​​ប្រឡង​ជំនួស​នឹង​ធ្លាក់​ស្វ័យប្រវត្តិ​ ហើយ​​​​​មិន​ឲ្យ​ប្រឡង​​រយៈ​ពេល​​​២​ឆ្នាំ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:ជីវិតនិងសង្គម
Tags: