១​ខែ​គត់​ក្រោម​ការ​ដឹកនាំ​របស់​ Duterte មនុស្សជាង​​៤៦០​នាក់​ស្លាប់ សង្ស័យ​សម្លាប់​ក្រៅ​ផ្លូវ​ច្បាប់​ច្រើន

យុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីនថ្មី គឺបុរសកណ្ដាប់ដៃដែក Rodrigo Duterte បានធ្វើឲ្យក្រុមអ្នកឃ្លាំមើលសិទ្ធមនុស្សអន្តរជាតិមានប្រតិកម្មជាខ្លាំង ដោយសារតែចំនួនមនុស្សស្លាប់មានរហូតដល់ទៅ ៤៦៥នាក់ គិតចាប់ពីថ្ងៃទី៣០ ខែមិថុនា មកទល់ត្រឹមថ្ងៃទី១ ខែសីហានេះប៉ុណ្ណោះ ជាក់ស្ដែងអំឡុងពេលដែលហ្វីលីពីនជួបប្រទះនឹងការសម្លាប់មនុស្សដ៏ច្រើនបំផុតបែបនេះ គឺស្ថិតក្នុងរយៈពេលខ្មៅងងឹត ដែលជាការចាប់ផ្ដើមនៃការប្រកាសច្បាប់អាជ្ញាសឹកកាលពីខែកញ្ញា ឆ្នាំ១៩៧២ ។

១​ខែ​គត់​ក្រោម​ការ​ដឹកនាំ​របស់​ Duterte មនុស្សជាង​​៤៦០​នាក់​ស្លាប់ សង្ស័យ​សម្លាប់​ក្រៅ​ផ្លូវ​ច្បាប់​ច្រើន

សាកសពជាច្រើនដែលត្រូវបានគេប្រទះឃើញនៅតាមដងផ្លូវ ភាគច្រើនត្រូវបានចងដៃ និងចងជើង អាវប្រឡាក់ជោគដោយឈាមក្រហមឆ្អៅ មុខត្រូវគេរុំបង់ស្អិតជិត ហើយបន្សល់ទុកនូវស្លាកសញ្ញាថា ពួកគេមានពាក់ព័ន្ធនឹងគ្រឿងញៀន ដែលភាគច្រើននៃការសម្លាប់បែបនេះ គឺធ្វើឡើងដោយជនស៊ីវិល មិនមែនជាប៉ូលិស ឬអាជ្ញាធរមានសមត្ថកិច្ចទេ ។

១​ខែ​គត់​ក្រោម​ការ​ដឹកនាំ​របស់​ Duterte មនុស្សជាង​​៤៦០​នាក់​ស្លាប់ សង្ស័យ​សម្លាប់​ក្រៅ​ផ្លូវ​ច្បាប់​ច្រើន

បន្ទាប់ពីទទួលបានតំណែងជាប្រធានាធិបតីហើយ លោក Duterte បានប្រកាសថា លោកនឹងបិទបញ្ចប់នូវការកើតឡើងឧក្រិដ្ឋកម្ម ក៏ដូចជាប្រកាសធ្វើសង្គ្រាមប្រឆាំងគ្រឿងញៀនផងដែរ ហើយកន្លងមកនេះ លោកតែងតែលើកទឹកចិត្ត និងជំរុញបន្ថែមដល់ប៉ូលិស និងប្រជាជនទាំងឡាយ ឲ្យឆក់យកជីវិតមនុស្សទាំងអស់ ឲ្យតែសង្ស័យថា មានពាក់ព័ន្ធនឹងគ្រឿងញៀន ។

មានម្ដងនៅក្នុងខែមិថុនា លោក Duterte បានថ្លែងចំពោះមុខទូរទស្សន៍ជាតិថា “បើសិនជាការប្រឆាំងឧក្រិដ្ឋកម្មហើយ ត្រូវឧក្រិដ្ឋជនប្រឆាំងប្ដូរផ្ដាច់មិនចុះចាញ់ទេ អ្នកអាចសម្លាប់ពួកគេបាន ។ អ្នកអាចទូរស័ព្ទមកប៉ូលិសបានដោយសេរី ឬក៏អ្នកអាចធ្វើវាបានដោយខ្លួនឯងក៏បានដែរ បើសិនជាអ្នកមានកាំភ្លើង ។ អ្នកមានខ្ញុំនៅចាំគាំទ្រអ្នក” ។

១​ខែ​គត់​ក្រោម​ការ​ដឹកនាំ​របស់​ Duterte មនុស្សជាង​​៤៦០​នាក់​ស្លាប់ សង្ស័យ​សម្លាប់​ក្រៅ​ផ្លូវ​ច្បាប់​ច្រើន

កាលពីថ្ងៃទី២៣ ខែកក្កដា បុរសម្នាក់ឈ្មោះ Michael Siaron ត្រូវគេបាញ់សម្លាប់ ដោយចោទថា មានពាក់ព័ន្ធនឹងគ្រឿងញៀន តែប្រពន្ធលោកឈ្មោះ Jennilyn Olayres បានបដិសេធថា ប្ដីរបស់អ្នកស្រីគ្រាន់តែជាអ្នករត់រ៉ឺម៉កធម្មតាប៉ុណ្ណោះ ។

រូបភាពបង្ហាញពីការយំអោបប្ដីដ៏គួរឲ្យកម្សត់របស់អ្នកស្រី Olayres ត្រូវបានផ្សាយពាសពេញពិភពលោក ហើយវាត្រូវបានលោក Raffy Lerma ដែលជាអ្នកផ្ដិតយករូបថតនោះបញ្ជាក់ថា បុរសម្នាក់នោះត្រូវបានសម្លាប់ ដោយខ្មាំងកាំភ្លើងមិនស្គាល់អត្តសញ្ញាណដែលជិះកង់កែប២ នៅលើដងវិថី Pasay Rotunda នៃទីក្រុងម៉ានីល ។

ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានដង្ហើយហៅឲ្យក្រុមប្រឹក្សាភិបាលត្រួតពិនិត្យគ្រឿងញៀនអន្តរជាតិ (INCB) និងការិយាល័យអង្គការសហប្រជាជាតិផ្នែកឧក្រិដ្ឋកម្ម និងគ្រឿងញៀន (UNODC) ធ្វើការថ្កោលទោសចំពោះការកើនឡើងនៃការសម្លាប់មនុស្សដ៏គួរឲ្យខ្លាចនេះ ដោយគេបារម្ភថា វាធ្វើឲ្យកើតមានការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការរឹតតែច្រើន ។

បុរសកណ្ដាប់ដៃដែករូបនេះធ្លាប់លើកឡើងថា សកម្មភាពគ្រឿងញៀនក្នុងសហគមន៍របស់លោក ធ្វើឲ្យលោកមានការខឹងសម្បារជាខ្លាំង “ខឹងខ្លាំងណាស់ ខ្ញុំខឹងខ្លាំងណាស់តាំងពីពេលដែលខ្ញុំនៅជាអភិបាលក្រុងមកម្ល៉េះ” ។

សូមបញ្ជាក់ថា នេះជាសង្គ្រាមប្រឆាំងគ្រឿងញៀន មិនមែនគ្រាន់ជាវិបត្តិគ្រឿងញៀននោះទេ ហើយគោលបំណងនៃការធ្វើសង្គ្រាមមួយនេះ មិនមែនធ្វើឡើងសម្រាប់តែប្រឆាំងឈ្មួញគ្រឿងញៀន និងអ្នកប្រើប្រាស់គ្រឿងញៀនតាមដងផ្លូវប៉ុណ្ណោះទេ មន្ត្រីពុករលួយដែលមានសកម្មភាពពាក់ព័ន្ធនឹងគ្រឿងញៀនក៏ជាមុខសញ្ញាដែរ ជាក់ស្ដែងអភិបាលក្រុង Albuera លោក Rolando Espinosa បានចូលខ្លួនមកធ្វើការដោះស្រាយ ក្រោយពីលោកត្រូវបានគេចោទថា មានពាក់ព័ន្ធនឹងការជួញគ្រឿងញៀនខុសច្បាប់ ៕
១​ខែ​គត់​ក្រោម​ការ​ដឹកនាំ​របស់​ Duterte មនុស្សជាង​​៤៦០​នាក់​ស្លាប់ សង្ស័យ​សម្លាប់​ក្រៅ​ផ្លូវ​ច្បាប់​ច្រើន

 

១​ខែ​គត់​ក្រោម​ការ​ដឹកនាំ​របស់​ Duterte មនុស្សជាង​​៤៦០​នាក់​ស្លាប់ សង្ស័យ​សម្លាប់​ក្រៅ​ផ្លូវ​ច្បាប់​ច្រើន

១​ខែ​គត់​ក្រោម​ការ​ដឹកនាំ​របស់​ Duterte មនុស្សជាង​​៤៦០​នាក់​ស្លាប់ សង្ស័យ​សម្លាប់​ក្រៅ​ផ្លូវ​ច្បាប់​ច្រើន

១​ខែ​គត់​ក្រោម​ការ​ដឹកនាំ​របស់​ Duterte មនុស្សជាង​​៤៦០​នាក់​ស្លាប់ សង្ស័យ​សម្លាប់​ក្រៅ​ផ្លូវ​ច្បាប់​ច្រើន

ប្រភព៖ kqube

  • ១​ខែ​គត់​ក្រោម​ការ​ដឹកនាំ​របស់​ Duterte មនុស្សជាង​​៤៦០​នាក់​ស្លាប់ សង្ស័យ​សម្លាប់​ក្រៅ​ផ្លូវ​ច្បាប់​ច្រើន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:ជីវិតនិងសង្គម
Tags: