គន់ រៀម​រតនៈ យក​ថវិកា​ដែល​សល់​ពី​ការចាត់ចែង​បុណ្យសព​ជីដូន ទៅ​ជួយ​គ្រួសារ​ក្រីក្រ​

គន់ រៀម​រតនៈ យក​ថវិកា​ដែល​សល់​ពី​ការចាត់ចែង​បុណ្យសព​ជីដូន ទៅ​ជួយ​គ្រួសារ​ក្រីក្រ​

ក្រោយពីធ្វើពីធីបុណ្យ ៧ ថ្ងៃឱ្យលោកយាយហើយរួចរាល់ តារាសម្ដែងដែលមានជីវភាពខ្វះខាត គន់ រៀមរតនៈ បាននាំយកថវិកាខ្លះដែលបានមកពីសប្បុរសជនយកទៅចែកជូនគ្រួសារទុរគត ៦ គ្រួសារដែលមានជីវភាពខ្វះខាតខ្លាំងស្ថិតនៅភូមិឃុំជាមួយគ្នា ។

គន់ រៀម​រតនៈ យក​ថវិកា​ដែល​សល់​ពី​ការចាត់ចែង​បុណ្យសព​ជីដូន ទៅ​ជួយ​គ្រួសារ​ក្រីក្រ​ គន់ រៀម​រតនៈ យក​ថវិកា​ដែល​សល់​ពី​ការចាត់ចែង​បុណ្យសព​ជីដូន ទៅ​ជួយ​គ្រួសារ​ក្រីក្រ​

 

 

លោក គន់ រៀមរតនៈ ដែលធ្វើឱ្យមហាជនរន្ធត់ចិត្តពីរឿងគ្មានលុយទិញក្ដារមឈូសដាក់សពជីដូនក្រោយពេលចែកឋានទៅនោះបានឱ្យដឹងក្នុងគណនីហ្វេសប៊ុករបស់លោកថា «កូនមួយគ្រួសារវិកលចរិត ឆ្កួតស្ទើរទាំងអស់ គ្រួសារខ្លះទៀតគ្មានផ្ទះសម្បែង ក៏ដូចជាកូនចៅ បន្ទាប់ពីពិធីបុណ្យគម្រប់ ៧ ថ្ងៃលោកយាយខ្ញុំរួចរាល់ ខ្ញុំ និង ម្តាយមីង បានពាំនាំបច្ច័យខ្លះដែលទទួលបានពីសប្បុរសជននានាទៅចែកជូនទុរគតជនចំនួន ៦ គ្រួសារ ដែលគ្រួសារនីមួយៗរកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក មុខរបររបស់ពួកគាត់គឺដើរបេះផ្កាកំផ្លោក និង ត្រកួនតាមបឹងយកមកលក់» ។

គន់ រៀម​រតនៈ យក​ថវិកា​ដែល​សល់​ពី​ការចាត់ចែង​បុណ្យសព​ជីដូន ទៅ​ជួយ​គ្រួសារ​ក្រីក្រ​

 

គន់ រៀមរតនៈ បន្តទៀតថា «សូមមេត្តាជួយ Share បន្តផង ក្រែងបានដឹងដល់អង្គការមនុស្សធម៌ណាមួយ រឺក៏សប្បុរសជននានាអាចចុះទៅជួយពួកគាត់បាន ( ភូមិកំព្រៅ ឃុំព្នៅទី ១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង )» ។

គន់ រៀម​រតនៈ យក​ថវិកា​ដែល​សល់​ពី​ការចាត់ចែង​បុណ្យសព​ជីដូន ទៅ​ជួយ​គ្រួសារ​ក្រីក្រ​

 

នេះជាសកម្មភាពនៃការចែករំលែកគួរឱ្យសរសើររបស់តារាសម្ដែងរូបនេះ ព្រោះថា ទោះបីជាខ្លួនកំពុងមានទុក្ខនឹងដុនដាបយ៉ាងណាក៏ដោយក៏មិនភ្លេចការធ្វើបុណ្យដាក់ទានជួយអ្នកអត់ឃ្លានជាងខ្លួននោះដែរ ។

គន់ រៀម​រតនៈ យក​ថវិកា​ដែល​សល់​ពី​ការចាត់ចែង​បុណ្យសព​ជីដូន ទៅ​ជួយ​គ្រួសារ​ក្រីក្រ​

 

ក្រៅពីលេចមុខក្នុងអាជីពសម្ដែងដ៏តិចតួចនោះ លោក គន់ រៀមរតនៈ គឺជាតារាមួយដួងដែលតែងតែមានវត្តមានជានិច្ចក្នុងកម្មវិធីសប្បុរសធម៌ ក៏ដូចជាការចុះសួរសុខទុក្ខសិល្បករចាស់ៗដែលកំពុងមានជំងឺជាដើម ៕

គន់ រៀម​រតនៈ យក​ថវិកា​ដែល​សល់​ពី​ការចាត់ចែង​បុណ្យសព​ជីដូន ទៅ​ជួយ​គ្រួសារ​ក្រីក្រ​

ប្រភព ៖ pmhotnews

  • គន់ រៀម​រតនៈ យក​ថវិកា​ដែល​សល់​ពី​ការចាត់ចែង​បុណ្យសព​ជីដូន ទៅ​ជួយ​គ្រួសារ​ក្រីក្រ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:ជីវិតនិងសង្គម
Tags: